ឧទ្ទេសនាមអំពីតំបន់រមណីដ្ឋាន Trang An នៅខេត្ត Ninh Binh

(VOVWORLD) -ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀត ណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន ២៦៣ មកពីប្រទេសនិងតំបន់ដែនដី ៤០លើទូទាំងពិភពលោក។ ក្នុងនោះ កម្មវិធីផ្សាយសម្លេងជាភាសាខ្មែរទទួលបាន សំបុត្រនិងទូរស័ព្ទចំនួន៣ពីមិត្ត សារឿននិងសាមឿន មកពីខេត្តកណ្តាលនិងមិត្ត វិសាល បុត្រ មកពីខេត្តស្វាយរៀង កម្ពុជា។ ក្នុងនាទីប្រអបសំបុត្រនៃសប្តាហ៍នេះ យើងខ្ញុំសូមឧទ្ទេសនាមអំពី តំបន់រមណីដ្ឋាន Trang An នៅខេត្ត Ninh Binh ភាគខាងជើងវៀតណាម។ សូមអញ្ជើញប្រិយមិត្តតាមដានស្តាប់។
ឧទ្ទេសនាមអំពីតំបន់រមណីដ្ឋាន Trang An នៅខេត្ត Ninh Binh - ảnh 1ទិដ្ឋភាពដ៏ស្រស់បំព្រងនៃទឹកដី Trang An 

តំបន់រមណីដ្ឋាន Trang An មានចំងាយពីទីក្រុងហាណូយ ៩០ គីឡូម៉ែត្រ បែកទិសអាគ្នេយ៍ ដោយមានផ្ទៃដីសរុប ៦ពាន់ហិកតា ស្ថិតតាមបណ្តោយស្រុក Hoa Lu ស្រុក Gia Vien ស្រុក Nho Quan ទីរួមខេត្ត Tam Diep និងទីក្រុង Ninh Binh។ រមណីដ្ឋានTrang An រួមមានតំបន់ទេសចរណ៍ចំនួន៣ គឺមណ្ឌលកេរ្តិ៍ ដំណែលប្រវត្តិសាស្ត្រវប្បធម៌រដ្ឋធានីបុរាណ Hoa Lu តំបន់រមណីដ្ឋាន Trang An- Tam Coc-Bich Dong និងព្រៃស្រោងពិសេស Hoa Lu។ ទេសភាពនៅទីនេះត្រូវ បានប្រដូចទៅនឹងផ្ទាំងគំនូធម្មជាតិដ៏ស្រស់បំព្រង។

        ក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៧ តំបន់រមណីដ្ឋាន Trang An ទទួលបាន ភ្ញៀវទេសចរជិត៤,៨ពាន់នាក់ កើន៨,៤% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៦។ ទីនេះក៏ទទួលក្រុមថតភាពយន្តទាំងជាតិនិងអន្តរជាតិជាច្រើនមកថត ភាពយន្ត ក៏ដូចជាអ្នកយកព័ត៌មាន អ្នកកាសែតមកសរសេរអត្ថបទទៀតផង។ លទ្ធផលទទួលបានទាំងអស់នេះ សរឲ្យឃើញនូវប្រសិទ្ធភាពសេដ្ឋកិច្ចដ៏ធំធេង នៃការអភិវឌ្ឍន៍ទេសចរណ៌ភ្ចាប់ជាមួយសហគមន៍។ លោកស្រី Duong Thi Thanh ប្រធានសម្ព័ន្ធសមាគមទេសចរណ៍ខេត្ត Ninh Binh បានឲ្យដឹងថា៖

        “ផ្នែកវប្បធម៌កីឡានិងទេសចរណ៍បានរួមសហការជាមួយផ្នែកនិងអង្គការ មហាជននានារៀបចំវគ្គលើកកំពស់ចំណេះដឹងសម្រាប់ សហ គមន៍ប្រជាជន ដើម្បីឲ្យគេស្គាល់នូវតម្លៃធំធេងនៃបេតិកភណ្ឌ និងដឹងអំពីការទទួលខុសត្រូវ របស់ខ្លួនចំពោះការការពាររមណីដ្ឋាន។ ហើយពួកគេក៏បានទទួលផលប្រយោជន៍ ពីបេតិកភណ្ឌនេះដែរ ដូចជា មានការងារធ្វើនិងលើកកំពស់ជីវភាពរស់នៅ”។

        ដោយសក្កានុភាពដ៏សម្បូរបែប និងចំនួនភ្ញៀវទេសចរមានការកើនខ្ពស់ ដូច្នេះ ផ្នែកទេសចរណ៍បានបង្កើតជំហានលោតផ្លោះជាច្រើន។ ទន្ទឹមជាមួយគ្នា នោះ រដ្ឋអំណាចតំបន់ក៏បានកំណត់ការអភិវឌ្ឍន៍ដើម្បីនាំផ្នែកទេសចរណ៍ក្លាយ ទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់ខេត្តនិងបង្កើតការងារធ្វើឲ្យប្រជាជននៅទីនេះផងដែរ។ លោក Hoang Thanh Phong នាយករងមន្ទីវប្បធម៌ កីឡានិងទេសចរណ៍ ខេត្ត Ninh Binh បានឲ្យដឹងថា៖

        “យើងខ្ញុំរំពឹងថានឹងនាំមកការងារធ្វើសម្រាប់ប្រជាជន តាមរយៈសេវា សម្រាប់ភ្ញៀវទេសចរ។ តាមនោះ យើងខ្ញុំបានធ្វើសេនាធិការឲ្យគណៈកម្មាធិការ ប្រជាជនខេត្ត បង្ករលក្ខណៈងាយស្រួលឲ្យសហគ្រាសចូលរួមវិនិយោគទៅក្នុង ការអភិវឌ្ឍន៍សេវាកម្មនិងតំបន់អេកូឡូស៊ី”។

        បច្ចុប្បន្ន តំបន់រមណីដ្ឋាន Trang An បានក្លាយទៅជាទីមកដល់គួរឲ្យចាប់ អារម្មណ៍របស់ភ្ញៀវជាតិនិងអន្តរជាតិច្រើនកុះករ។ ក្នុងឱកាស មកវៀតណាមចូលរួមការប្រឡងសំនៀងអាស៊ាន+3 ដោយវិទ្យុសម្លេង វៀតណាមរៀបចំឡើងនិងបាន ទៅទស្សនាតំបន់រមណីដ្ឋាន Trang An សិល្បៈករ គង់ សុធារិទ្ធ មកពីព្រះរាជាណាចក្រកម្ពុជា មានការភ្ញាក់ផ្អើល យ៉ាងខ្លាំងចំពោះទេសភាពដ័មនោរម្យនៅទីនេះ៖

        “ទេសភាពនៅទីនេះអស្ចារ្យណាស់។ គុហានេះគឺស្រស់ស្អាត។ បានគុយគន់ ផ្ទាល់តំបន់រមណីដ្ឋាននេះគឺខ្ញុំភ្ញាក់ផ្អើលលើទេសភាពដ៏មនោរម្យ។ នៅទីនេះមានទាំងកន្លែងថតភាពយន្តទៀត។ អស្ចារ្យណាស់! ”។

        ដោយលក្ខណៈវិសេសវិសាលរបស់ខ្លួននោះ នាថ្ងៃទី២៥មិថុនាឆ្នាំ២០១៥ នៅក្នុងសម័យប្រជុំលើកទី៣៨របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធនៅប្រទេស Qatar តំបន់រមណីដ្ឋាន Trang An ត្រូវបានអង្គការ UNESCO ចុះបញ្ជីជាបេតិកភណ្ឌពិភពលោក។

        លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយមិត្តពេញ ចិត្តជាមួយព័ត៌មានពោលខាង លើ។រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមក អាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសា ខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហា ណូយឬ email៖ vov5khmer@yahoo.com.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ