ឧទ្ទេសនាមអំពីទីក្រុង Da Lat នៅខេត្ត Lam Dong

លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅកាណាល់ផ្សាយជាភាសាខ្មែរនៃវិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រចំនួន២៣៥មកពីប្រទេសចំនួន៤២​លើទូទាំងពិ
 ភពលោក។ ក្នុងនោះ កម្មវិធីផ្សាយសម្លេងជាភាសាខ្មែរទទួលបានសំបុត្រចំនួន៣ ពី
មិត្ត អ៊ុំ សាវឿន និងធិន រីនដា មកពីខេត្តកណ្តាលនិងខេត្តស្វាយរៀងរបស់កម្ពុជា និង
 មិត្តសុខពីសីមកពីក្រុងហាណូយ។​សូមអគុណមិត្តអ្នកស្តាប់ដែលបានផ្ញើសំបុត្រមក
កម្មវិធីរបស់យើងខ្ញុំ។​ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូមធ្វើការ
ឧទ្ទេសនាមអំពីទីក្រុង Da Lat តាមសំណូមពររបស់មិត្តអ្នកស្តាប់មួយចំនួន។​       
  លោកអ្នកនាងជាទីមេត្រី! ធ្វើដំណើរពីទីក្រុងហូជីមិញភាគខាងត្បូងវៀតណាម
តាម​បណ្តោយផ្លូវជាតិលេខ២០ប្រហែល៣០០គីឡូមែត្រគឺមកដល់ទីក្រុង Da Lat ។
ត្រូវបានជនជាតិបារាំងរកឃើញនាចុងសតវត្សទី១៩និងបានបង្កើតជារូបរាងនាដើម
សតវត្សទី២០  Da Lat ជាទីក្រុងសម្រាក់លំហែកាយដោយទទួលបានអាកាសធាតុ
អំណោយផលពីធម្មជាតិ។ ដោយមានកំពស់ ១.៤៧៥ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ហេតុ
ដូច្នេះហើយ ទោះបីជាស្ថិតក្នុងតំបន់ត្រូពិកក៏ដោយ ប៉ុន្តែអាកាសធាតុនៅ Da Lat
មានខ្យល់រំភើយ សីតុណ្ហាភាពទាបបំផុតក្នុងថ្ងៃគឺ១៥ អង្សាហើយខ្ពស់បំផុតគឺ២៤
 អង្សា។ Da Lat ហាក់ដូចជាក្នុងមួយថ្ងៃមានទាំង៤រដូវ គឺរដូវផ្ការីក រដូវភ្លៀង រដូវស្លឹក
 ឈើជ្រុះនិងរដូវរងារ។

        ត្រូវបានប្រៀបដូចជាទីក្រុ

ឧទ្ទេសនាមអំពីទីក្រុង Da Lat នៅខេត្ត Lam Dong - ảnh 1
សួនឧទ្យានផ្កា Da Lat

ងផ្កា Da Lat ជាកន្លែងជួបជុំរបស់ផ្ការាប់រយប្រភេទ។
 ចំណុចពិសេសគឺសួនឧទ្យានផ្កា Da Lat ដោយមានផ្ទៃដីជាង៧ពាន់ហិកតា។ ផ្កាគ្រប់
ប្រភេទ ពីផ្កាកុលាប ផ្កា Cam tu cau ផ្កា mimosa ក្រៅពីនោះមានផ្កានាំចូលពីបរទេស
ដូចជាផ្កាស្ពៃរឿង ផ្កា Dong tien ឬ ផ្កា Do quyen សុទ្ធតែបានដាំនិងថែយ៉ាងស្អាត នៅ
ទីនេះផងដែរ។ ជារៀងរាល់ឆ្នាំ នៅទីនេះ តែងតែបានរៀបចំពិធីបុណ្យផ្កានានា ដែល
ជាសារសម្រាប់ទាក់ទាញវិនិយោគិនជាតិនិងអន្តរជាតិធ្វើការវិនិយោគអភិវឌ្ឍន៍ ទីក្រុង
 Da Lat ឲ្យក្លាយទៅជាកន្លែងនាំចេញផ្ការបស់ប្រទេសទាំងមូលនិងថែមទាំង របស់
តំបន់អាស៊ីអាគ្នេយ៍ទៀតផង។

      មកជាមួយក្រុង Da Lat លោកអ្នកនាងមិនត្រឹមតែឃើញផ្កាគ្រប់ ប្រភេទអួត
សម្រស់ ឃើញព្រៃស្រល់ស្អាតក្នុងអ័ព្ទប៉ុណ្ណោះទេ ថែមទាំងបានឃើញ ល្បាក់ទឹកដ៏
អស្ចារ្យទៀតផង។ ល្បាក់ទឹកបានបង្កើតឡើងលក្ខណៈពិសេសមួយមិន អាចខ្វះបាន
 ដែលក្នុងនោះមានល្បាក់ Cam Ly ។ ល្បាក់ទឹកនេះបានភ្ជាប់ជាមួយ រូបភាពទីក្រុង
 Da Lat តាមរយៈពាក្យកាព្យនិងបទចម្រៀង  “Da Lat នាពេលអស្តង្គត”។

        ល្បាក់ Cam Ly គឺមិនសូវខ្ពស់ទេ គ្រាន់តែជាង១០ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែល្បាក់
ទឹកនេះមានសោភ័ណ្ឌភាពមនោរម្យណាស់។

ឧទ្ទេសនាមអំពីទីក្រុង Da Lat នៅខេត្ត Lam Dong - ảnh 2
ជ្រលងស្នេហា


        វិមាន Bao Dai ក៏ជាកន្លែងគួរឲ្យទាក់ទាញមួយដែរ នៅពេលភ្ញៀវទេសចរម្នាក់
ៗចង់ទស្សនាទីក្រុង Da Lat ស្វែងយល់អំពីស្តេចចុងក្រោយនៃរាជ្ជកាល Nguyen។
ស្ថិតនៅកំពូលមួយនៃតំបន់អស្ចារ្យមួយនៃទីក្រុង Da Lat ដោយមានកំពស់ឡើងដល់
១៥៤០ ម៉ែត្រពីនីវ៉ូសមុទ្រ វិមាន Bao Dai ជាសំណង់មួយមានស្ថាប័ត្យកម្ម របស់
ទ្វីបអឺរ៉ុប ។

        មកដល់ទីក្រុង Da Lat មិត្តកុំភ្លេចទស្សនាភ្នំ Langbiang, Thien Vien Truc Lam
ជ្រលងស្នេហា ភ្នំ mong mo ឬបឹង Xuan Huong។ បឹង Xuan Huong ជាបឹង ស្អាតមួយ
ស្ថិតនៅកណ្តាលទីក្រុង Da Lat។ ជុំវិញបឹងមានព្រៃស្រល់ វាលស្មៅ និង សួនផ្កា។

        ក្នុងឆ្នាំ២០១៦ ភ្ញៀវទេសចរទស្សនាទីក្រុង Da Lat មានចំនួន៥លាន៤រយ​នាក់
 (កើន៥,៩%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៥)។ ឆ្នាំ២០១៧ ទីក្រុង Da Lat
 ខំប្រឹងប្រែងទទួលឲ្យបានជាង៥,៨លាននាក់ក្នុងនោះភ្ញៀវអន្តរជាតិគឺជិត៤០ម៉ឺន
នាក់។ ដោយមានធម្មជាតិអំណោយផលដូច្នេះ  Da Lat បានក្លាយទៅជាទីមកដល់
របស់ ភ្ញៀវទេសចរច្រើននាក់ពេលមកដល់វៀតណាម។

        លោកអ្នកនាងជាទីមេត្រី! ខាងលើនេះយើងខ្ញុំទើបនឹងឧទ្ទេសនាមជាមួយ
 លោកអ្នកនាងអំពីទីក្រុង Da Lat ។​សង្ឃឹមថា លោកអ្នកនាងពេញចិត្តចំពោះព័ត៌មាន
 ដែលយើងខ្ញុំទើបនឹងផ្តល់ជូន។រាល់សំណួរសូមអស់លោកអ្នកនាងផ្ញើតាមអាស័យ
ដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរកាណាល់ផ្សាយជាតិជាភាសារបរទេសវិទ្យុសម្លេង
វៀតណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយឬ email: vov5khmer@yahoo.
com.vn។ លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយ
ជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូម
បញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ