គំនូរគោរូបបូជារបស់ជនរួមជាតិ Dao Lo Gang

គំនូរគោរូបបូជារបស់ជនរួមជាតិ Dao Lo Gang - ảnh 1
គំនូរគោរូបបូជារបស់ជនរួមជាតិ Dao Lo Gang (VOV)


        Vovworld-ប្រព័ន្ធគំនូរគោរពបូជារបស់ជនរួមជាតិ Dao គឺសម្បូរបែបណាស់
រូបគំនូរ​បានបង្ហាញនូវទស្សនាទានរបស់ជនជាតិ Dao អំពីប្រភពដើមបង្កើតឡើង
​អាវកាស ទំនាក់ទំនងរវាងកម្មវត្ថុគ្រប់ប្រភេទក្នុងនោះមានមនុស្សផង។ តាម
​ទស្សនាទាន​នោះ ទេវតាមានកំលាំងពលំនិងសិទ្ធិអំណាចអធិធម្មជាតិទៅលើ​ជីវភាពរស់នៅខាងសម្ភារៈរបស់ជនរួមជាតិ Dao Lo Gang។ លោក Trieu Nhu Hong
ជនជាតិ Dao Lo Gang មួយនាក់នៅឃុំ Deo But ឃុំ Hop Tien ស្រុក Dong Hy ខេត្ត
Thai Nguyen បានឲ្យដឹង​ថា៖

        “គំនូររបស់ជនរួមជាតិ Dao សុទ្ធតែបង្ហាញរូបភាពរបស់ទេវតាទាំងអស់។
ដោយសារជនរួមជាតិ Dao ចាត់ទុក លើមេឃមានទេវតា​ណា នៅលើដីគ៏មាន
ទេវតានោះដែរ។”

        គំនូរគោរពបូជាលេចធ្លោបំផុតរបស់ជនរួមជាតិ Dao គឺក្រុមគំនូរស្ដីអំពីទេវតា
៤អង្គរគឺ ទេវតាផ្គរ ទេវតាភ្លៀង ទេវតា​ខ្យល់ និងទេវតាពពក។ លោក Dang Hong
គ្រូសែនជនជាតិ Dao Lo Gang ឃុំ Hop Tien ស្រុក Dong Hy បានឲ្យដឹងថា ពិធី
បុណ្យផ្សេងៗគ្នារបស់​ជន​រួមជាតិ Dao មានគំនូរដោយឡែក។

        “នៅក្នុងគ្រួសាររបស់ជនរួមជាតិ Dao Lo Gang លើតុសក្ការបូជានៃគ្រួសារ
និមួយៗសុទ្ធតែមានគំនូរគោរពបូជាដែលជាសាក្សីក្នុងដំណាក់កាលសំខាន់ៗនៃ
ជីវិត។ ជារៀងរាល់ឆ្នាំមានបុណ្យតេតចំនួន៤។ នៅបុណ្យតេតទាំងអស់នោះ លើតុសក្ការបូជាគេដាក់គ្រឿងសំណែនក្នុងនោះមានស្រាមាន់ដើម្បីសែនបុណ្យ
តេតសូម​អំណោយផល។”

        បក់ស្រាយអំពីហេតុអ្វីក្រមគំនូរនេះមានកំលាំងខ្លាំងដូច្នេះ លោក Ban Phuc
Te ជនជាតិ Dao Lo Gang អនុប្រធានគណៈកម្មាធិការ​ប្រជាជនឃុំ Hop Tien បាន
ឲ្យដឹងថា៖ ចំពោះជនរួមជាតិ Dao នោះ បណ្ដាគំនូគោរពបូជាមិនត្រឹមតែជាជំនឿ
ប៉ុណ្ណោះទេ ថែមទាំង​ជា​ជំនឿជាក់ទៀតផង។ ទោះបីជាទស្សនាទានរបស់ជនរួម
ជាតិ Dao អំពីអាវកាស​នៅសាមញ្ញក្តី ប៉ុន្តែសារលើគំនូរនោះដ៏ច្បាស់លាស់និង
មានចរិត​លក្ខណៈអប់រំ​ផង។

        “ក្រមគំនូរថ្មីមិនអាចប្រើបានឡើយ ប្រសិនបើគ្មានពិធីការធ្វើសក្ការបូជារបស់
គ្រូសែនក្នុងរយៈ​ពេល១ថ្ងៃ។ ឧទាហរដូច​ជា​ជនរួមជាតិ Dao មាន​បុណ្យតេត Nien
Lien គឺរៀនសែនទេវតាហើយយកគំនូរ​ចេញដើម្បីកូន​ចៅក្នុង​ត្រកូលមករៀនអក្សរ
រៀនគ្រូសែន រៀន​អត្តសញ្ញាណ​របស់​ជនជាតិ។”

        ក្នុងបណ្ដាពិធីសែនព្រេនរបស់ជនរួមជាតិ Dao ទោះបីជាពិធីសែនព្រេន​មាន​ទ្រង់​ទ្រាយគ្រួសារក្តីជានិច្ចកាលប្រមូលផ្ដុំមនុស្សជាច្រើនក្នុងត្រកូលនិងអ្នក​ភូមិ។ ខ្លឹមសា​រក្នុងគំនូរសែនព្រេនរបស់ជនរួមជាតិ Dao Lo Gang បានផ្ទុកនូវ​តំលៃ​អប់រំ ចរិត​​លក្ខណៈមនុស្សធម៍សំរាប់មនុស្ស។ ដោយហេតុនេះទម្លាប់ធ្វើ​សក្ការបូជាគំនូរ​ប្រជាប្រិយរបស់ជនរួមជាតិ Dao និយាយរួម ក្រុម Dao Lo Gang និយាយ​ដោយ​ឡែក
​បាន​អភិរក្សពីជំនាន់មួយទៅជំនាន់មួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ