ជនជាតិ Ha Nhi ក្នុងសហគមន៍បណ្តាជនជាតិវៀតណាម

(VOVworld)-ជាជនជាតិភាគតិចមួយក្នុងចំណោមបណ្តាជនជាតិ ដែលភាគច្រើន កំពុងរស់នៅតំបន់ភ្នំខ្ពស់ភាគពាយព្យ ជនរួមជាតិភាគតិច Ha Nhi មានខឿន វប្បធម៌ដ៏វិសេសវិសាលនិងពោរពេញទៅដោយអត្តសញ្ញាណរបស់ជនជាតិខ្លួន។

ជនជាតិ Ha Nhi ក្នុងសហគមន៍បណ្តាជនជាតិវៀតណាម - ảnh 1
នារីជនជាតិភាគតិច Ha Nhi

        ជនជាតិភាគតិច Ha Nhi  មានមនុស្សប្រមាណ២១.០០០នាក់ ដែលភាគ
ច្រើនរស់នៅខេត្ត Lai Chau ខេត្ត Yen Bai ខេត្ត Lao Cai និងខេត្តជាប់ព្រំដែនមួយ
ចំនួន​រវាងវៀតណាម-ចិននិងវៀតណាម-ឡាវ។ នាបច្ចុប្បន្ន ជនជាតិភាគតិច Ha
Nhi បានតាំងទីលំនៅ ហើយភូមិខ្លះមានទៅដល់៦០គ្រួសារ។ ជនជាតិភាគ តិច
Ha Nhi ជាធ្មតាជ្រើសរើសទីកន្លែងសម្រាប់តាំងទីលំនៅ នៅតាមជ្រលងភ្នំ ជា
កន្លែង ដែលមានប្រភពទឹកបំរើឲ្យជីវភាពរស់នៅប្រចាំថ្ងៃនិងការធ្វើផលិតកម្ម។
ដោយហេតុនេះ ទេសភាពនៅតាមបណ្តាភូមិៗដែលជនជាតិភាគតិច Ha Nhi
កំពុងរស់នៅគឺស្អាត និងគួរឲ្យទាក់ទាញណាស់។ អ្នកស្រាវជ្រាវវប្បធម៌ជនជាតិ
លោក Lam Ba Nam បានឲ្យដឹងថា៖

“ជនជាតិភាគតិច Ha Nhi ដែលបានធ្វើចំណាកស្រុកមកវៀតណាមតាំងពីរាប់
រយឆ្នាំមកហើយ។ ពួកគេជាធម្មតារស់នៅតំបន់ព្រៃភ្នំរបស់វៀតណាមហើយជន
ជាតិ នេះ មានអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាល ជាពិសេសគឺសម្លៀកបំ
ពាក់។ ចំពោះពិធីបុណ្យរបស់ជនជាតិ Ha Nhi វិញ គឺភាគច្រើនផ្សាភ្ជាប់ជាមួយ
នឹង ព្រៃភ្នំដែលសម្តែងនូវការសម្របខ្លួនទៅនឹងធម្មជាតិនិងបរិស្ថាន”។

        ភូមិរបស់ជនជាតិភាគតិច Ha Nhi មានលក្ខណៈពិសេសដោយឡែក។​ពួក
គេសង់ផ្ទះដោយយកភ្នំធ្វើជាខ្នងនិងហើយទ្វារបែរទៅជ្រលងភ្នំក្នុងជំនឿថា ផ្ទះ
របស់គេមានទ្រព្យសម្បត្តិធូរធាជានិច្ច។ មើលពីចំងាយ ភូមិរបស់ជនជាតិភាគតិច
Ha Nhi ដូចជាផ្ទាំងគំនូរឥ ដែលផ្ទះនិមួយៗមើលទៅដូចជាផ្សិតដុះបន្តគ្នានៅលើ
ជម្រាលភ្នំ។ ក្នុងផ្ទះទាំងនោះ គ្រប់គ្នាបានរស់នៅយ៉ាងស្រួល ខែត្រជាក់គឺកក់ក្តៅ
និងខែ ក្តៅគឺត្រជាក់ស្រួល។ លោក Nguyen Huu Son កម្មាភិបាលមន្ទីវប្បធម៌ព័ត៌
មានខេត្ត Lai Chau បានឲ្យដឹងថា៖

“ជនជាតិភាគតិច Ha Nhi មានបេតិកភ័ណ្ឌវប្បធម៌លេចធ្លោនិងខុសប្លែកពីជនជាតិ
ដទៃនោះគឺផ្ទះរាងដូចផ្សិត។ ផ្ទះជាទីលំនៅរបស់គ្រួសារនីមួយៗ និងជាជំរកដ៏កក់
ក្តៅរបស់សហគមន៍។ គ្រាន់តែស្រាវជ្រាវអំពីផ្ទះអឺអាចយល់បាននូវ លក្ខណៈវប្ប
ធម៌ដ៏វិសេសវិសាលជាច្រើនរបស់ជនជាតិភាគតិច Ha Nhi”។

        ជនជាតិភាគតិច Ha Nhi ជាជនជាតិមានប្រពៃណីធ្វើស្រែជាថ្នាក់ៗដូចកាំ ជណ្តើរនិងជិករង្វះប្រឡាយយកទឹក។​ក្នុងវិស័យកសិកម្ម ជនជាតិភាគតិច Ha Nhi
ភាគច្រើន ធ្វើស្រែ ហើយក៏មានអ្នកខ្លះធ្វើចំការដែរ។ ជាពិសេស ជនជាតិភាគតិច
Ha Nhi មានទម្លាប់តម្បាញក្រណាត់និងធ្វើសម្លៀកបំពាក់ដោយ ខ្លួនឯង។​ដូច្នេះ
ជនជាតិ Ha Nhi ជាជនជាតិភាគតិចមួយមានការស្លៀកពាក់ សម្លៀកបំពាក់ប្រពៃ
ណីស្អាត ខុសប្លែកពីជនជាតិដទៃ។

ជនជាតិ Ha Nhi ក្នុងសហគមន៍បណ្តាជនជាតិវៀតណាម - ảnh 2
ផ្ទះរបស់ជនជាតិភាគតិច Ha Nhi (រូបថតៈ​Lào Cai Online)

        ជនជាតិភាគតិច Ha Nhi មានខឿនវប្បធម៌យូរយារណាស់មកហើយដែល ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ។ ពិធីបុណ្យនានារបស់ជនជាតិនេះ ក៏ មានលក្ខណៈវិសេសដែរ មានចរិតលក្ខណៈមនុស្សសាស្ត្រនិងសម្តែងនូវការជិត ស្នីទជាមួយនឹងធម្មជាតិ។ ក្នុងនោះពិធីបុណ្យ “khu gia gia ” ឬហៅថាបុណ្យតេត​
ខែមិថុនា ដែលជាពិធីបុណ្យធំមួយនិងមានតាំងពីយូរយារណាស់មកហើយរបស់
ជនជាតិភាគតិច Ha Nhi។ ពិធីបុណ្យនេះមានអត្ថន័យបន់ស្រន់សូមឲ្យទេវតាប្រ
ទានពរឲ្យ រដូវអំណោយផលគ្រប់គ្នាបានរស់នៅក្នុងភាពសុខសាន្តត្រាន។ ពិធី
បុណ្យនេះ ក៏សម្តែងនូវការរាប់អាននិងការភ្ជាប់ក្នុងសហគមន៍ទៀតផង។ លោក
Lam Ba Nam ឲ្យបានដឹងថែមទៀតថា៖

“ពិធីបុណ្យ Khu gia gia ជាពិធីបុណ្យផ្សាភ្ជាប់ជាមួយនឹងដំណាក់កាលប្រវត្តិ សាស្ត្រវប្បធម៌របស់ជនជាតិភាគតិច Ha Nhi ។​ពិធីបុណ្យនេះ បានសម្តែងនូវ លក្ខណៈសម្បត្តិវប្បធម៌ផងដែរ។​ម្យ៉ាងវិញទៀត ពិធីបុណ្យនេះក៏បានបង្ហាញនូវ ការរក្សាវប្បធម៌ជនជាតិរបស់ជនជាតិភាគតិច Ha Nhi”។

        នាបច្ចុប្បន្ន ទោះបីជាជីវភាពខាងវប្បធម៌របស់ជនជាតិភាគតិច Ha Nhi មាន​ការជួបប្រាស្រ័យទាក់ទង់ជាមួយនឹងជនជាតិដទៃក៏ដោយ ប៉ុន្តែទំនៀមទម្លាប់និង លក្ខណៈវប្បធម៌វិសេសវិសាលនៅតែបានជនជាតិភាគតិច Ha Nhi គោរពនិងថែ
រក្សាជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ