ជនរួមជាតិ Dao នៅវៀតណាម

ជនរួមជាតិ Dao នៅវៀតណាម - ảnh 1
នារីជនជាតិ Dao Do នៅខេត្ត Lao Cai​(dantocviet.vn)

        Vovworld-នៅវៀតណាម ជនរួមជាតិ Dao ស្នាក់នៅភាគច្រើននៅបណ្ដា​ខេត្តភាកខាងជើងនិងនាពេលជិតៗនេះមានមួយផ្នែកតូចប្តូរទៅរស់នៅដំបន់
Tay Nguyen។ ជនរួមជាតិ Dao មានក្រុមផ្សេងគ្នាបែងចែកតាមដំបន់នីមួយៗ។
ឈ្មោះ​ហៅរបស់បណ្ដាក្រុមជនរួមជាតិ Dao ផ្អែកទៅលើកត្តាជាច្រើនមិនត្រឹម
តែ​ទំនៀម​ទំលាប់ប៉ុណ្ណោះទេ ថែមទាំងផ្អែកទៅលើសម្លៀកបំពាក់និងចំណុច
ប្រពៃណី​នៅ​ខាងក្រៅទៀតផង ដូចជា Dao Do (Dao Sung, Dao Dai Ban) Dao
Quan Chat(Dao Son Dau, Tam Dao, Nga Hoang) Dao Lo Ga (Thanh Phan, Coc
Mun) ជាដើម។ ជនរួមជាតិ Dao នៅតែបែងចែកជាក្រុមផ្សេងៗគ្នាជាមួយ
ចំណុចដោយឡែកអំពីទំនៀម​ទំលាប់ ដែលបង្ហាញច្បាស់លាស់បំផុតគឺតាមរយៈ
សម្លៀកបំពាក់របស់គេ។ បណ្ឌិត Vo Mai Phuong វិទ្យាស្ថានសារៈមន្ទីជនជាតិវិទ្យា
វៀតណាមបានឲ្យដឹងថា៖

        “ក្រុម Dao Do ពេលមើលទៅសម្លៀកបំពាក់គឺអាចឃើញភ្លាមដោយ​ព៌ណ​លេចធ្លោគឺព៌ណក្រហម។ ព៌ណក្រហមស្រូបយកភាគច្រើនក្នុងសម្លៀក​បំពាក់
​របស់គេ ពីខោអាវដល់កន្សែង ខ្សែក្រវាត់ក្នុងសម្លៀកបំពាក់គឺព៌ណក្រហមជា​
ព៌ណសំខាន់។ រឺជនរួមជាតិ Dao Tien ជាក្រុមជនជាតិ Dao តែមួយគត់ស្លៀក
ពាក់​សំពត់ក្នុងចំណោមក្រុមជនរួមជាតិ Dao ទាំង៧។ ក្រុមជនរួមជាតិ Dao ផ្សេងៗ​
ច្រើន​តែស្លៀកពាក់ខោអាវ។ លើសម្លៀក់បំពាក់នារីជនជាតិ Dao Tien យកលំនាំ
បោះពុម្ភតាមគំរូក្រមួនឃ្មុំ។ ក្នុងពេលលំនាំបោះពុម្ភលើសំពត់បង្ហាញច្បាស់បំផុត
គឺតាមក្បូរក្បាច់ប្រាក់។ ក្រុម​ជនជាតិ Dao Quan Chat (Son Dau) មានចំណុចពិសេស
ដោយឡែកគឺក្បាលនារី​កោរសក់លាបថ្នាំនិងគេប្រើកន្សែងប្រពៃណី។ រឺក្រុមជនជាតិ
Dao ខោស ក្រុម​ជន​ជាតិ Dao នេះត្រឹមតែប្រើខោព៌ណសក្នុងសម្លៀកបំពាក់របស់គេ។”

        ជនរួមជាតិ Dao នៅជាជនជាតិមួយក្នុងចំណោមជនជាតិដល់ឥឡូវនេះនៅ​តែរក្សាបាននូវអត្តសញ្ញាណប្រពៃណី មិនត្រឹមតែបង្ហាញតាមរយៈសម្លៀកបំពាក់
​ប៉ុណ្ណោះទេ ថែមទាំងបង្ហាញតាមរយៈភាសាទៀតផង។ ក្រុមជនរួមជាតិ Dao ត្រូវ​បានបែងចែងទៅជាក្រុមមនុស្សផ្សេងៗគ្នាប៉ុន្តែភាសារបស់គេគឺឯកភាពសឲ្យឃើញ
ថា ទំនាក់ទំនងផ្សាភ្ជាប់រវាងបណ្ដាសហគមន៍ជនរួមជាតិ Dao ជាមួយគ្នា។ ជនរួម
ជាតិ Dao រស់នៅដំបន់ជាច្រើនប៉ុន្តែជីវភាពសហគមន៍នៅតែមានចរិត​លក្ខណៈ​ផ្ទៃ
ក្នុង បង្ហាញតាមរយៈទំនៀមទំលាប់ រៀបអាពារហ៍ពិពារហ៍។ ក្នុង​ពេល​​រៀបអាពារហ៍-ពិពារហ៍ឲ្យកូនចៅ ជនរួមជាតិ Dao ចង់ឲ្យកូនចៅមានគូរស្រករតែនៅក្នុងសមាគម
របស់ខ្លួនតែប៉ុណ្ណោះទេ។ នេះក៏ជាចំណុចពិសេសដើម្បីជនជាតិ Dao រក្សា​ភាសា​និង
ទំនៀមទំលាប់របស់ខ្លួន។ រួមជាមួយនោះ វប្បធម៍ព្រលឹងជាកត្តាដ៏​សែនសំខាន់ក្នុង
ជីវភាពរស់នៅរបស់ជនរួមជាតិ Dao បង្ហាញតាមរយៈពិធីការ​សែន​ព្រេនជាដើម។
បណ្ឌិត Mai Phuong បានឲ្យដឹងបន្ថែមទៀតថា៖

        “ការប្រគល់របរគ្រូសែនគឺសំខាន់ណាស់ក្នុងជីវភាពជនរួមជាតិ Dao។ ពេល​បានប្រគល់របរគ្រូសែនត្រូវចេះសសេរ អានអក្សរ Nom Dao។​ការរៀន​អក្សរ Nom
Dao ក៏គឺជារបៀបប្រគល់របរឲ្យកូនចៅ ថែមទាំងជាការរក្សា​អក្សរ​និងភាសារបស់
គេដ៏ច្បាស់លាស់។ ជារៀងរាល់ឆ្នាំជនរួមជាតិ Dao មានពិធី​បុណ្យ​ជាច្រើន។ ក្នុង
ពិធីបុណ្យជនរួមជាតិ Dao ច្រៀងឆ្លើយឆ្លងដោយភាសា Dao ដោយហេតុនេះក៏
ជាប្រពៃណីដើម្បីគេរក្សានិងអភិរក្សភាសាយ៉ាងល្អបំផុត។”

        ដើម្បីរក្សាបានភាសា ​Dao ក្នុងសហគមន៍ជនរួមជាតិ Dao បណ្ដាជនចាស់​ជរា​ក្នុងភូមិបានបង្រៀនកូនចៅឲ្យចេះសសេរនិងអានសៀវភៅអក្សរ Dao បុរាណ។ បណ្ដាសៀវភៅបុរាណនេះស្ទើរតែគ្រួសារជនរួមជាតិ Dao ណាក៏មានដែរ។ ក្រុម
ជនរួមជាតិ Dao Ho ជាក្រុមជនជាតិ Dao រស់នៅជិតនឹងជនជាតិ Kinh រឺក្រុម​ជនជាតិ
ផ្សេងៗ។ ក្រុមជនរួមជាតិ Dao Ho អាចនិយាយនិងយល់បានភាសា​របស់​ក្រុមជន
ជាតិផ្សេងៗ ប៉ុន្តែដោយរបៀបជាច្រើនក្នុងជីវភាពរស់នៅ ក្រុម​ជនរួមជាតិ Dao Ho នៅរក្សានិងអភិរក្សបានភាសា Dao របស់គេ។ លោក Ban Van Sang ក្រុមជនរួមជាតិ
Dao Ho ភូមិ Khe Mu ឃុំ Son Ha ស្រុម Bao Thang ខេត្ត Lao Cai បានឲ្យដឹងថា៖

        “កូនចៅក្នុងត្រកូលត្រឹមតែរៀបការមនុស្សជនជាតិ Dao តែប៉ុណ្ណោះទេ។ ទោះបី​ជាទៅខាងក្រៅនិយាយភាសា Kinh ដ៏ច្បាស់លាស់ក្តី ប៉ុន្តែមកផ្ទះត្រឹម​តែ​និយាយ
ជាមួយគ្នាដោយភាសា Dao តែប៉ុណ្ណោះទេ។ ក្នុងភូមិអ្នកណាចេះភាសា Dao ជាច្រើន
នឹងមានកុមាររកមករៀនជាច្រើន។ មនុស្សជាច្រើនចូលចិត្ត​រៀន​ណាស់ ពីព្រោះថា
យើងខ្ញុំមានសៀវភៅគ្រប់ប្រភេទនិងសុទ្ធតែបានរក្សាម៉ត់ចត់​ក្នុងគ្រួសារ។ សៀវភៅ
រឿង សៀវភៅអាពារហ៍-ពិពារហ៍ សៀវភៅសែនព្រែនសុទ្ធតែ​មានដែរ។ ក្នុងគ្រួសារខ្ញុំ
អ្នកណាក៏ចេះអក្សរ Dao ដែរ។ ក្នុងឱកាសបុណ្យតេតនិង​ពិធី​បុណ្យរបស់ជនរួមជាតិ
Dao យើងខ្ញុំបានរួមជាមួយកូនចៅប្រជុំគ្នា​អាន​សៀវភៅ​អក្សរ Dao។”

        នាបច្ចុប្បន្ន សង្គមកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ទំនៀមទំលាប់ជា​ច្រើន
របស់បណ្ដាជនជាតិភាគតិចទទួលរងឥទ្ធិពល ប៉ុន្តែជនរួមជាតិ Dao នៅតែ​រក្សា​បាន
ខឿនវប្បធម៍ដ៏សម្បូរបែបនិងពោពេញទៅដោយអត្តសញ្ញាណរបស់​ជីវភាពរស់នៅ។ ​ផ្នែកវប្បធម៍នោះបានរួមចំណែកអភិរក្សនិងពង្រីកនូវតំលៃ​វប្បធម៍​ក្នុង​សហគមន៍
ជនជាតិទាំង៥៤របស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ