ជនរួមជាតិ Giay នៅខេត្ត Lao Cai

ជនរួមជាតិ Giay នៅខេត្ត Lao Cai  - ảnh 1
ជនរួមជាតិ Giay នៅខេត្ត Lao Cai ភាគខាងជើងវៀតណាម (VOV)


        Vovworld-នៅខេត្ត Lao Cai ជនរួមជាតិ Giay រស់នៅភូមិ Ta Van Giay ស្ថិតនៅ
ឃុំ Ta Van ស្រុក Sapa។ នេះគឺជាភូមិមួយដ៏សុខសាន្តត្រាណក្រោមជ្រលង​ភ្នំ Muong
Hoa នៅជួរភ្នំ Hoang Lien Son។​ នៅភូមិ Ta Van Giay មានគ្រួសារ​ជាង​១៤០គ្រួ។ ជន
រួមជាតិ Giay កសាងផ្ទះផុតពីដីផងនិងផ្ទះដីផងដោយមានល្វែង​កណ្ដាលជាកន្លែង
ដាក់តុសក្ការបូជានិងទទួលភ្ញៀវ។ លោក Hoang Muc ជន​ចាស់​ជរានៅភូមិ Ta Van
ដែលរស់ក្នុងផ្ទះមានអាយុកាលរាប់រយឆ្នាំបានឲ្យដឹងថា៖

        “មុននេះឪពុកខ្ញុំធ្វើផ្ទះនេះតាំងពីខ្ញុំមិនទាន់ប្រសូត្រឡើយ។ ឪពុកខ្ញុំបានសាង
សង់ផ្ទះនេះនាឆ្នាំ១៩៣០។​ ផ្ទះរបស់ជនជាតិ Giay មានកំពស់ប្រមាណ១,៨ម៉ែត្រ។
ផ្ទះមានទំហ៊ុំប្រមាណ៩ដល់១០ម៉ែត្រ។ ផ្ទះ​មាន​៣ល្វែង។ ល្វែងសង្ខាងតូចជាងល្វែង
កណ្ដាល។​ ល្វែងកណ្ដាលបំរើឲ្យការទទួល​ភ្ញៀវ។”

        នារី Giay នៅ Sapa ត្រឹមតែធ្វើស្រែថែទាំគ្រួសារតែប៉ុណ្ណោះទេ មិនទៅលក់​ទំនិញ
ចរបាប់ដូចជានារីជនជាតិ ​Dao ឬ Mong ទេ។ ពេលទំនេរគេអង្គុយ​នៅ​ក្បែរម៉ាស៊ីនដេរ
ដើម្បីដេរខោអាវសំរាប់គ្រួសារ។ សម្លៀកបំពាក់របស់នារី Giay មានភាពសាមញ្ញបើ
ប្រៀបនឹងជនជាតិផ្សេងៗ មិនសូវមានប៉ាក់ទេ។ លោកស្រី Luc Thi Ta បានឲ្យដឹងថា
សម្លៀកបំពាក់របស់នារីជនជាតិ Giay មិនផ្លាស់ប្តូរពីច្រើន​ជំនាន់​មកហើយ។

        “មុននេះគេបានស្លៀកពាក់ដូច្នេះហើយ លោកយាយខ្ញុំបានប្រាប់ថាចំពោះព័ណ៌
អាវគប្បី​ជ្រើស​រើសអាវព័ណ៌បៃតងឬព័ណ៌ផ្កាឈូក។​ នៅវ័យយុវជនគឺគេស្លៀកពាក់
អាវ​ព័ណ៌​ផ្កាឈូក អ្នកវ័យចំណាស់គឺស្លៀកពាក់អាវព័ណ៌បៃតងនិងខ្មៅ។ ខោរអាវខ្ញុំ​
ទិញឬកូនដេរឲ្យ ទិញក្រណាត់ដើម្បីកូនដេរឲ្យ ពីមុនដេរដោយដៃទាំងអស់​ឥឡូវនេះ
មាន​ម៉ាស៊ីនដេរហើយ។”

        សម្លៀកបំពាក់របស់បុរសក៏សាមញ្ញដែរ។ បុរសបានស្លៀកពាក់ខាវ​ក្រណាត់
​ព័ណ៌ខ្មៅ អាវដៃខ្លីព័ណ៌ខ្មៅក្បាលពាក់កន្សែងព័ណ៌ធ្លះ។ លោក Hoang Chinh នៅភូមិ
Ta Van Giay បានឲ្យដឹងថា បុរសទៅរៀនទៅធ្វើការគឺមិនស្លៀក​ពាក់​ខាវអាវប្រពៃណី
ដូចជានារីឡើយ ប៉ុន្តែគេមិនបំភ្លេចរាល់វប្បធម៍ប្រពៃណី​របស់ជនជាតិដែរ។

        “ដោយសារអាកាសធាតុមិនស្លៀកពាក់បានសំលៀកបំពាក់ប្រពៃណីឡើយ ដោយ
សារវាស្ដើរពាក់ទៅត្រជាក់ណាស់។ យើងខ្ញុំបានស្លៀកពាក់ក្នុងបុណ្យតេត។​នារីគឺ​ស្លៀក
​ពាក់ទាំងអស់រីឯបុរសត្រឹមតែបុណ្យតេតទើបស្លៀកពាក់។​”

        បុណ្យតេតជាឱកាសដើម្បីបង​ Chinh ក៏ដូចជាមិត្តភក្តិស្លៀកពាក់​សម្លៀក​បំពាក់
ប្រពៃណី។ បុណ្យតេតក៏ជាឱកាសដើម្បីគេធ្វើម្ហូបអាហារប្រពៃណី​របស់​ជនជាតិខ្លួនផង។

        “មុខម្ហូបពិសេសរបស់ជនជាតិខ្ញុំគឺពិបាកធ្វើណាស់។ ធ្វើមុខម្ហូបមួយក៏​ចំណាយពាក់
កណ្ដាលថ្ងៃទើបធ្វើឲ្យបានឆ្ងាញ់បានដូចជាមុខម្ហូប Khau nhuc សាច់អាំង។ សាច់អាំងធ្វើ
តាមបែបប្រពៃណីគឺអាំងសត្វទាំងមូល។ ​ត្រឹមតែ​បុណ្យ​តេត អាពារហ៍-ពិពារហ៍ ទិវាបុណ្យ
ធំៗទើបធ្វើ ថ្ងៃធម្មតាគឺមិនធ្វើទេ។”

        ជនរួមជាតិ Giay នៅមានមុខម្ហូបសាមញ្ញដូចជានុំ Bong ឬនុំ Giay ជាដើម។ បណ្ដាមុខ
ម្ហូបនេះត្រូវបាននារីជនជាតិ Giay ធ្វើប្រចាំថ្ងៃ។ មានអ្នកជាច្រើនបាន​ធ្វើ​នុំដើម្បីលក់ទៀត
ផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ