ជនរួមជាតិខ្មែរខេត្ត Soc Trang អំណរបុណ្យចូលឆ្នាំថ្មីរួមជាមួយជោគជ័យនៃរដូវប្រមូលផល

(VOVWORLD) - ការទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនរួមជាតិខ្មែរនៅខេត្ត Soc Trang ឆ្នាំនេះ កាន់តែសប្បាយរីករាយជាងទៀត អាស្រ័យដោយការ ធ្វើផលិតកម្មកសិកម្មសម្រេចបានលទ្ធផលផ្លែផ្កាជាច្រើន។ អាស្រ័យមានភាព ម្ចាស់ការក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការកសាងយ៉ាងសកម្ម សំណង់ធារាសាស្ត្រ ស្តុកទឹកសាប ផ្ទេរប្ដូររចនាសម្ព័ន្ធដំណាំដាំដុះនិងសត្វចិញ្ចឹម ដ៏សមស្រប បានជាជនរួមជាតិតាមភូមិស្រុកខ្មែរ អំណរបុណ្យចូលឆ្នាំថ្មីប្រកបដោយ ភាពសប្បាយរីករាយ កក់ក្ដៅនិងធូធារជាង។
ជនរួមជាតិខ្មែរខេត្ត Soc Trang អំណរបុណ្យចូលឆ្នាំថ្មីរួមជាមួយជោគជ័យនៃរដូវប្រមូលផល - ảnh 1បងប្អូនរីករាយប្រមូលផលឪឡឹក។ (រូបថត៖ VOV)
នៅភូមិ Day So ឃុំ Thanh Quoi ស្រុក My Xuyen ខេត្ត Soc Trang ក្នុង ប៉ុន្មានថ្ងៃកន្លងមក បងប្អូនជនរួមជាតិខ្មែនៅទីនេះអំណរបុណ្យចូលឆ្នាំថ្មីក្នុងបរិយាកាសដ៏ សប្បាយអ៊ូអរ ដោយសារទម្រង់ដាំឪឡឹកលើដីស្រែដែលពួកគាត់កំពុងអនុវត្តន៍ បានផ្ដល់ប្រាក់ចំណេញបានល្អប្រសើរ។ លោក Ngo Thuong កំពុងប្រមូលផលឪឡឹក ចំនួន៣កុងកន្លះ បានឲ្យដឹងថា ក្រោយពីការថែទាំរយៈពេល២ខែ ឪឡឹករបស់ គ្រួសារលោកបានផ្ដល់ប្រាក់ចំណេញជិត៤០លានដុង។
លោក Ma Son Hua ប្រធានគណៈប្រជាជនភូមិ Day So បានឲ្យដឹងថា Day So ជាភូមិដែលមានជនជាតិខ្មែររស់នៅជាង៧០%។ ក្នុងរដូវប្រាំង បន្ទាប់ពី ប្រមូលផលស្រូវរួចហើយ បងប្អូនជនជាតិខ្មែរនៅមូលដ្ឋានតែងតែជ្រើសរើស វាលស្រែដែលមានទីតាំងខ្ពស់និងងាយស្រួលក្នុងការដឹកជញ្ជូនកសិផលដើម្បីដាំឪឡឹក។ ដោយឡែកឆ្នាំនេះ បងប្អូនខ្មែរក្នុងភូមិដាំបានជាង ២០០ កុង។ ការដាំ ឪឡឹកផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចល្អ អាស្រ័យហេតុនោះហើយ ជួយឲ្យគ្រួសារជា ច្រើនមានប្រាក់ចំណូលបន្ថែម ជីវភាពរស់នៅបានកែលម្អ រួមចំណែកកាត់បន្ថយ ភាពក្រីក្រក្នុងភូមិ។
ទន្ទឹមនឹងការដាំឪឡឹកនៅតាមវាលស្រែ សម្រេចបានប្រសិទ្ធភាពសេដ្ឋកិច្ចល្អ នោះ គឺស្រូវរដូវសម្រកឆ្នាំនេះ ក៏អំណោយផលផងដែរ។ លោក Ly Quon កសិករធ្វើផលិតកម្មពូកែនៅឃុំ Thanh Quoi បានចែករំលែកថា ថ្វីត្បិតតែរដូវ ប្រាំងឆ្នាំនេះត្រូវបានគេព្យាករណ៍ថា មានគ្រោះរាំងស្ងួតនិងការជ្រាបទឹកប្រៃ យ៉ាងខ្លាំងក៏ដោយ ប៉ុន្តែអាស្រ័យដោយផ្នែកកសិកម្ម អាជ្ញាធរមូលដ្ឋានម្ចាស់ការ ទប់ទល់ ជាពិសេសគឺជិកស្ដារព្រែកធារាសាស្ត្រ ស្ដុកទឹកសាបបានច្រើន ដូច្នេះ ហើយ ការធ្វើផលិតកម្មរបស់បងប្អូនជៀសវាងបានអតិបរមានូវឥទ្ធិពលដោយ គ្រោះរាំងស្ងួតនិងការជ្រាបទឹកប្រៃ។ ក្នុងរដូវសម្រកកន្លងទៅ គ្រួសារលោក Ly Quon បង្កបង្កើនផលស្រូវ ST 24 និង Dai Thom 8 លើផ្ទៃដីប្រមាណ ២០០ កុង ដែលសុទ្ធតែមានគុណភាពខ្ពស់ រួមជាមួយស្រូវបានថ្លៃ បានជាមួយកុង គាត់ ចំណេញជាង៣លានដុងកន្លះឡើងទៅ។ មិនមែនត្រឹមតែគាត់ទេ គ្រួសារណា នៅឃុំ Thach Quoi ក៏ទទួលបានប្រាក់ចំណូលដ៏ប្រសើរពីស្រូវរដូវសម្រកកន្លង មកផងដែរ។
ជនរួមជាតិខ្មែរខេត្ត Soc Trang អំណរបុណ្យចូលឆ្នាំថ្មីរួមជាមួយជោគជ័យនៃរដូវប្រមូលផល - ảnh 2ជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីត្រូវបានលើកកំពស់ បងប្អូនជនរួមជាតិខ្មែរអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីដោយក្ដីសប្បាយរីករាយ។ 
បរិយាកាសអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិខ្មែរឆ្នាំនេះសប្បាយរីករាយ ស្របពេលដែលភូមិស្រុកកាន់តែមានការរីកចម្រើន។ ជីវភាព រស់នៅទាំងខាងសម្ភារៈនិងស្មារតីកាន់តែបានលើកកំពស់អាស្រ័យមានបក្សនិង រដ្ឋបណ្ដាក់ទុនអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជនបទ។ នៅឃុំ Thanh Quoi ស្រុក My xuyen ប្រជាជនសុទ្ធតែមានអគ្គីសនី ទឹកស្អាតប្រើប្រាស់ មានប្រាក់ ចំណូល កើនឡើងជារៀងរាល់ឆ្នាំដើម្បីទិញទូរទស្សន៍ មធ្យោបាយធ្វើដំណើរ។ ជាពិសេសកុមារបានរៀនក្នុងសាលាធំទូលាយស្អាតបាត ទំនើប ហើយបងប្អូនត្រូវបានថែទាំ សុខភាពល្អជាង អាស្រ័យមានការវិនិយោគកសាងប្រព័ន្ធគិលានុបដ្ឋានដោយ មានឧបករណ៍និងថ្នាំឱសថគ្រប់គ្រាន់។ លោក Le Hong Quang អនុប្រធាន គណៈកម្មាធិការប្រជាជនឃុំ Thach Quoi បានឲ្យដឹងថា៖ “កម្មវិធីជនបទថ្មីត្រូវបានអាជ្ញាធរមូលដ្ឋាន មជ្ឈឹមយកចិត្តទុកដាក់។ ឃុំក៏ បានអំពាវនាវឲ្យបងប្អូន រួមថវិកាធ្វើផ្លូវថ្នល់ ដាំផ្កាលម្អ។ អាស្រ័យការអនុវត្ត ជនបទថ្មី ជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីរបស់បងប្អូនកាន់តែរីកចម្រើន”។
ភាពឧស្សាហ៍ព្យាយាមក្នុងពលកម្ម រួមជាមួយការយកចិត្តទុកដាក់បណ្ដាក់ ទុនរបស់បក្ស រដ្ឋនិងមូលដ្ឋានបានបង្កលក្ខណៈឲ្យបងប្អូនអភិវឌ្ឍសេដ្ឋកិច្ច គ្រួសារ ជួយឲ្យមុខមាត់ជនបទមានការផ្លាស់ប្ដូរថ្មី ភូមិស្រុកកាន់តែរីកចម្រើន បងប្អូនអំណរបុណ្យចូលឆ្នាំថ្មីដោយភាពក្ដីសប្បាយនិងកក់ក្ដៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ