នំអន្សមរុក្ខជាតិថ្នាំ៖ ម្ហូបអាហារដ៏វិសេសវិសាលរបស់ជនរួមជាតិ Muong នៅខេត្ត Phu Tho

(VOVWORLD) - ជនរួមជាតិជាជនជាតិ Muong នៅខេត្ត Phu Tho មានម្ហូបអាហារដ៏វិសេស វិសាលជាច្រើន ក្នុងនោះមានមុខម្ហូបនំអន្សមរុក្ខជាតិថ្នាំ ឬដែលបានហៅថានំ អន្សមខ្មៅសម្បូរទៅដោយរសជាតិនៃព្រៃភ្នំ។ នំពិសេសនេះ ក៏មិនអាចខ្វះបាន នៅលើស្ពកបាយសែនរបស់ជនជាតិ Muong ក្នុងឱកាសពិធីបុណ្យទាននានានិងបុណ្យ តេតម្ដងៗឡើយ។
នំអន្សមរុក្ខជាតិថ្នាំ៖ ម្ហូបអាហារដ៏វិសេសវិសាលរបស់ជនរួមជាតិ Muong នៅខេត្ត Phu Tho - ảnh 1ក្រុមគ្រួសារប្រមូលផ្ដុំវេចនំអន្សមរុក្ខជាតិថ្នាំ។ (រូបថត៖ danviet.vn)
ក្នុងឱកាសមានពិធីបុណ្យទានឬបុណ្យតេតម្ដងៗ ជនរួមជាតិជាជនជាតិ Muong នៅស្រុក Yen Lap ខេត្ត Phu Tho តែងតែជាប់មមាញឹកត្រៀមរៀបចំ គ្រឿងផ្សំសម្រាប់ធ្វើនំអន្សមរុក្ខជាតិថ្នាំ។ លោកស្រី Do Thi Man នៅឃុំ Huong Long ស្រុក Yen Lap បានឲ្យដឹងថា មិនថាបុណ្យតេតឬពិធីបុណ្យទានឬ អ្នកមានអ្នក ក្រទេ ចំពោះជនរួមជាតិជាជនជាតិ Muong នៅទីនេះ ជានិច្ចកាលមានមុខម្ហូប នំអន្សមរុក្ខជាតិថ្នាំនៅលើស្ពកបាយសែនដូនតានិងពពួកទេវតា។ មុខម្ហូបនំអន្សមរុក្ខជាតិ ថ្នាំនេះមានតាំងពីរយូរលង់ណាស់មកហើយ ត្រូវបានរក្សាទុកពីជំនាន់មួយទៅ ជំនាន់មួយរហូតមកដល់ពេលនេះ នៅតែរក្សាបាននូវលក្ខណៈប្រពៃណីដដែល។ លោកស្រី Do Thi Man ឲ្យដឹងបន្តថា៖ “នំអន្សមរុក្ខជាតិថ្នាំនេះមានតាំងពីយូរណាស់មកហើយ ចាប់តាំងពី ខ្ញុំនៅតូចមកម្លោះហើយត្រូវបាន លោកតាលោកយាយនិងឪពុកម្ដាយបានធ្វើនំប្រភេទនេះឲ្យខ្ញុំញ៉ាំ ទៅហើយ។ កាលពីមុន លោកតាលោកយាយបានចូលព្រៃបេះស្លឹកឈើពិសេស មួយចំនួន មកហាលឲ្យស្ងួតរួច យកទៅបុកជាគ្រឿងផ្សំសម្រាប់ធ្វើនំអន្សម។”
គ្រឿងផ្សំសម្រាប់ធ្វើនំអន្សមរុក្ខជាតិថ្នាំ ត្រូវបានជនជាតិ Muong ជ្រើស រើសយ៉ាងហ្មត់ចត់ រួមមានស្លឹកសាគូ អង្ករដំណើប My Lung សណ្ដែកខៀវ សាច់ ជាប់ខ្លាញ់ហាន់ស្ដើងៗ ដែលត្រូវបានប្រឡាក់ជាមួយគ្រឿងទេសនិងម្រេច។ ជា ពិសេស ដើម្បីធ្វើឲ្យនំមានពណ៌ខ្មៅ ជនជាតិ Muong Yen Lap យកស្លឹកឈើ ពិសេសមួយប្រភេទក្នុងព្រៃ មកហាលឲ្យស្ងួតរួច យកទៅដុត ហើយបុកឲ្យ ម៉ត់ដូចម្សៅ។ បន្ទាប់មក លាយជាមួយទឹកនិងអង្ករដំណើប កូររហូតទាល់តែអង្ករ លាយជាមួយម្សៅធ្យូងប្រែក្លាយទៅជាពណ៌ខ្មៅ។ ការប្រើប្រាស់ស្លឹកឈើ ពិសេសនេះមិនត្រឹមតែធ្វើឲ្យនំមានរសជាតិដោយឡែកនិងពណ៌វិសេសវិសាលប៉ុណ្ណោះទេ ថែមទាំងមានគុណប្រយោជន៍ក្នុងការបញ្ចុះកំដៅរាងកាយទៀត ផង។ ដើម្បី មាននំអន្សមរុក្ខជាតិថ្នាំដ៏ឈ្ងុយឆ្ងាញ់ គេច្រើនតែស្ងោរនំចន្លោះពី៨ដល់១០ ម៉ោង។ ការធ្វើនំម្ដងៗ ជាឱកាសដើម្បីជួយឲ្យមនោសញ្ចេតនាក្នុងក្រុមគ្រួសារ កាន់តែជិតស្និទ្ធថែមទៀត ដោយសារមនុស្សគ្រប់គ្នាសុទ្ធតែចូលរួមវេចនំដែរ។ លោកស្រី Do Thi Man ឲ្យដឹងថែមទៀតថា៖     “នៅពេលមានពិធីបុណ្យទានឬបុណ្យតេតម្ដងៗ គ្រួសារយើងខ្ញុំមានឱកាស ជួបជុំគ្នាយ៉ាងកក់ក្ដៅនៅជុំវិញឆ្នាំងនំអន្សម។ នេះជាឱកាសដើម្បីលោកតាយាយ សំណេះសំណាល អប់រំកូនចៅពីប្រពៃណី វប្បធម៌របស់ជនជាតិ ក្រុមគ្រួសារនិង ស្រុកកំណើត។ ជាពិសេស ប្រៀនប្រដៅឲ្យកូនចៅចេះថែរក្សាអត្តសញ្ញាណ វប្បធម៌របស់ជនជាតិនិងមាតុប្រទេសផងដែរ”។
នំអន្សមរុក្ខជាតិថ្នាំ៖ ម្ហូបអាហារដ៏វិសេសវិសាលរបស់ជនរួមជាតិ Muong នៅខេត្ត Phu Tho - ảnh 2នំអន្សមរុក្ខជាតិថ្នាំមិនត្រឹមតែសម្បូរទៅដោយរសជាតិព្រៃភ្នំនៃតំបន់នេះ ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពច្នៃប្រឌិតនិងការគោរពរបស់ជនជាតិ Muong ចំពោះបុព្វបុរសរបស់ខ្លួនតាមរយៈមុខម្ហូបនេះទៀតផង។
នំអន្សមរុក្ខជាតិថ្នាំបានក្លាយទៅជាម្ហូបអាហារដ៏ឆ្ងាញ់ពិសារចំពោះភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ នៅពេលមកដល់ភូមិជនជាតិ Muong ស្រុក Yen Lap ហើយក្លាយទៅជាមុខម្ហូបប្រកបដោយប្រជាប្រិយភាពដែលនរ ណាម្នាក់ក៏ចង់ទិញទុកជូនមិត្តភក្តិនិងសាច់ញាតិដែរ។ អ្នកស្រី Thao Phuong ភ្ញៀវ ទេសចរម្នាក់មកពីទីក្រុងហូជីមិញបានចែករំលែកថា៖ “នំឆ្ងាញ់ពិសារណាស់ អង្ករដំណើបទន់ ជាពិសេសមានរសជាតិប្លែក ណាស់។ ខ្ញុំធ្លាប់បានញ៉ាំនំអន្សមជាច្រើនប្រភេទហើយ ប៉ុន្តែថ្ងៃនេះ បានភ្លក់នំ អន្សមរុក្ខជាតិថ្នាំនេះ គឺចូលចិត្តណាស់។ នំក្រអូប ត្រជាក់ ងាយញ៉ាំ ហើយរសជាតិ សាច់ក្នុងនំក៏ក្រអូបនិងមិនទ្រលន់ទេ ហើយថែមទាំងចង់ញ៉ាំបន្ថែមទៀត”។
នំអន្សមរុក្ខជាតិថ្នាំមិនត្រឹមតែសម្បូរទៅដោយរសជាតិព្រៃភ្នំនៃតំបន់នេះ ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពច្នៃប្រឌិតនិងការគោរពរបស់ជនជាតិ Muong ចំពោះបុព្វបុរសរបស់ខ្លួនតាមរយៈមុខម្ហូបនេះទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ