បុណ្យ Tet Ngo ដ៏វិសេសវិសាលរបស់ជនជាតិ Cong

(VOVWORLD) -  Tet Ngo ( Que La Loong) ជាបុណ្យតេតប្រពៃណីរបស់ជន ជាតិ Cong នៅឃុំ Nam Khao ស្រុក Muong Te ខេត្ត Lai Chau (ភាគខាងជើងវៀត ណាម)។ Tet Ngo ត្រូវបានរៀបចំឡើងខណៈដែលរដូវប្រមូលផលពោតបានរួចរាល់នា ចុងខែជេស្ឋនិងខែអាសាធតាមច័ន្ទគតិជារៀងរាល់ឆ្នាំ។ នេះជាឱកាសដើម្បីអ្នកភូមិគេអរ ព្រះគុណដល់ទេវតានិងជីដូនជីតា ដែលព្រទានពរការពារភូមិស្រុកពេញមួយឆ្នាំកន្លងទៅ និងឧទ្ទិសកុសលសូមរដូវថ្មីអាកាសធាតុអំណោយផល គ្រួសារគ្រប់រូបបានរស់នៅក្នុងភាពសុខដុមរម្យនា សុភមង្គល។
បុណ្យ Tet Ngo ដ៏វិសេសវិសាលរបស់ជនជាតិ Cong - ảnh 1នារីជនជាតិ Cong សម្តែងសិល្បៈ (ប្រភពរូបភាព៖ Chẻo Thu/VOV)

ក៏ដូចទៅនឹងជនជាតិដទៃដែរ ជនជាតិ Cong គេមានប្រពៃណីទទួលបុណ្យចូលឆ្នាំថ្មីតាម ប្រតិទិនធ្វើកសិកម្ម។ តាមនោះ Tet Ngo បុណ្យតេតធំបំផុតក្នុងឆ្នាំខណៈដែលអ្នកភូមិគេតែងតែ រៀបចំឡើងនាថ្ងៃទី១ខែអាសាធតាមច័ន្ទគតិជារៀងរាល់ឆ្នាំ។ Tet Ngo មិនត្រឹមតែជា ពេលវេលាសម្រាប់អ្នកភូមិគេសម្រាកពីការងារស្រែចំការ ដែលបានប្រមូលផល ជារួចរាល់ហើយនាំគ្នាលេងកំសាន្តសប្បាយរីក។ នេះក៏ជាពេលវេលាដើម្បីអ្នកភូមិអរព្រះ គុណដល់ទេវតាដែលបានប្រទានពរឲ្យរដូវអំណោយផល។ មិនត្រឹមតែប៉ុណ្ណោះ បុណ្យ តេតនេះក៏ជាពេលវេលាសម្រាប់អ្នកភូមិ ពង្រឹងនិងបើកទូ លាយសកម្មភាពសហគមន៍ និងរក្សាលក្ខណៈជំនឿសាសនាក្នុងអារម្មណ៍របស់ប្រជា ជនម្នាក់ៗ។ ពោតគឺជាអាហារ សំខាន់របស់ជនជាតិ Cong កាលពីរាប់រយឆ្នាំកន្លង មក តាមនោះ គ្រឿងដង្វាយសម្រាប់ សែនក្នុងបុណ្យ Tet Ngo គឺសុទ្ធតែបានច្នៃពី ពោតផងដែរ។ ដើម្បីទទួលបុណ្យ Tet Ngo ជនជាតិ Cong ត្រូវចំណាយពេលកន្លះឆ្នាំមុនសម្រាប់រៀបចំ ដូចជា ចិញ្ជឹមជ្រូក មាន់និង ដាំពោតឲ្យចេញផ្លែសម្រាប់សែនបុណ្យតេត។ មុននឹងថ្ងៃបុណ្យធំ ផ្ទះទាំងអស់ក្នុងភូមិ តែងតែមានសកម្មភាពត្រៀមរៀបចំយ៉ាងសប្បាយរីករាយ។

បុណ្យ Tet Ngo ដ៏វិសេសវិសាលរបស់ជនជាតិ Cong - ảnh 2មាន់ឈ្មោលសម្រាប់សេនទេវតានិងជីដូនជីតា (ប្រភពរូបភាព៖ http://laocai.tintuc.vn)

អ្នកស្រី Chu Thi Lai នៅឃុំ Nam Khao ស្រុក Muong Te ខេត្ត Lai Chau បានឲ្យដឹងថា គ្រឿងដង្វាយសម្រាប់សែន ជីដូនជីតាក្នុងបុណ្យ តេតគឺសុទ្ធតែដោយសមា ជិកក្នុងគ្រួសារគេត្រៀមរៀបចំដោយផ្ទាល់ ក្នុងបំណងជូនដល់ជីដូនជីតានូវលទ្ធផលដែលគេទទួលបានក្នុងឆ្នាំកន្លងទៅ និងថ្លែងការ អរព្រះ គុណដល់ទេវតា ជីដូនជីតាដែលបានព្រទានពរឲ្យកូនចៅជួបតែសាចក្តីសុខ ចម្រូងចម្រើននិងរដូវអំណោយ ផល៖ “ដើម្បីត្រៀមរៀបចំឲ្យបុណ្យ Tet Ngo  សមាជិកម្នាក់ៗក្នុងគ្រួសារបានបែងចែកការ ងារ ជាក់លាក់ ដូចជាទៅរុកអុស បេះទំពាំង បេះផ្សិត ឬទៅចំការបេះពោតធ្វើនំនិងចុះជ្រោះ ចាប់ក្តាមជាដើម។ ម្នាក់កាន់ការ ងារមួយ”។

អាស្រ័យទៅលើជីវភាពរស់នៅរបស់គ្រួសារនីមួយៗ បានជាស្ពកសែនជីដូនជីតាក្នុង បុណ្យ Tet Ngo របស់ជនជាតិ Cong មានតិចឬច្រើនមុខ។ ប៉ុន្តែគ្រឿងសែនដែលមិន អាចខ្វះបានគឺម្ហូបដែលបានច្នៃពីពោត ដូចជា នំពោត បាយពោត ពោតស្ងោ រាប់ទាំង ផលិតផលពីព្រៃភ្នំ ដើម្បីថ្វាយទេវតាសុំសេចក្តីសុខចម្រូងចម្រើនដល់សមា ជិកក្នុងគ្រួសារគ្រប់រូប។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងស្ពកអាហារសែនរបស់ជនជាតិ Cong គឺត្រូវមាន សាច់ជ្រូក ក្រៅពីនោះ មានសាច់មាន់ បាយពោត ផ្សិតព្រៃ និងអន្លក់បន្លែល្ពៅ។ ជា ពិសេសគឺមិនអាចខ្វះបានឡើយក្តាម១២ ជានិមិត្តរូបឲ្យខែទាំង១២ក្នុងឆ្នាំ។ ជនជាតិ Cong គេមានទស្សនៈទានថា ក្តាមជាសត្វការពារដំណាំ។ លោក Seng Van Ngan ជន ជាតិ Cong នៅស្រុក Muong Te បានឲ្យដឹងថា៖ “ត្រូវចាប់ឲ្យបានក្តាមដើម្បីដាក់សែនជីដូនជីតា។ ទំនៀមទម្លាប់នេះបានបន្សល់ទុក ពីជីដូនជីតា ហើយដល់ជំនាន់យើងខ្ញុំ គឺត្រាប់តាមប្រពៃណីដែរ”។

បុណ្យ Tet Ngo ដ៏វិសេសវិសាលរបស់ជនជាតិ Cong - ảnh 3បុរសជនជាតិ Cong នៅក្នុងបុណ្យ Tet Ngo   (ប្រភពរូបភាព៖ http://laocai.tintuc.vn)

នាពេលព្រឹកព្រលឹមដំបូងនៃបុណ្យ Tet Ngo នោះ អ្នកភូមិគេតែងតែទៅកាន់ជ្រោះមុខភូមិ។ ពេលទៅជ្រោះគេនឹងកាន់ថ្នាំជក់តាមខ្លួនសម្រាប់អញ្ជើញខ្មោចព្រៃជក់។ ព្រោះជនជាតិ Cong គេជឿថា ខ្មោចព្រៃ ជាខ្មោចសាហាវដែលតែងតែធ្វើបាបអ្នកស្រែចំការ តាមនោះ ពេលបានជក់ថ្នាំ ខ្មោចព្រៃនឹងពេញចិត្តហើយមិនធ្វើបាបមនុស្សទៀត។ ទោះបី ជាជំនឿនេះបានបន្សល់ទុកមកពីជីដូនជីតាក៏ដោយ ប៉ុន្តែជនជាតិ Cong គេនៅជឿហើយ រក្សាដូចជាទំនៀមទម្លាប់ដោយឡែករបស់ជនជាតិខ្លួន។

នាប៉ុន្មានឆ្នាំកន្លងទៅនេះ Tet Ngo របស់ជនជាតិ Cong នៅស្រុក Muong Te ខេត្ត Lai Chau  ត្រូវបានគេស្គាល់ដល់ជាច្រើន។ ក្នុងពិធីបុណ្យទាននានាដែលបានរៀបចំឡើង នៅស្រុក Muong Te ខេត្ត Lai Chau នោះ បុណ្យ Tet Ngo តែងតែបានរៀបចំបង្ហាញ ធ្វើឲ្យភ្ញៀវទេសចរគ្រប់រូបគេនិយមចូលចិត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ