បុណ្យកំសាន្តរបស់ជនរួមជាតិ Dao Thanh Y

បុណ្យកំសាន្តរបស់ជនរួមជាតិ Dao Thanh Y - ảnh 1
បុណ្យកំសាន្តរបស់ជនរួមជាតិ Dao Thanh Y (Internet)

        Vovworld-ចាប់ផ្ដើមពិធីបុណ្យកំសាន្តគឺការសម្ដែង Toong Tru របាំស្គរបើក
ពិធីបុណ្យ។ បណ្ដាយុវជន Dao Thanh Y មានកំលាំងមាំមួនដៃកាន់​ខ្សែអាវរាំដោយ
កាយវិការខ្លាំងក្លារហ័សរហួន។ ជនរួមជាតិ Dao Thanh Y​ ទោះបីរកស៊ីនឿយហត់
​មមាញឹក​ពេញមួយឆ្នាំក្តី ប៉ុន្តែជានិច្ចកាលមានមនសិការហ្វឹកហាត់ក្បាច់គុណ
ដើម្បី​កសាង​ភូមិការពាររដូវអំណោយផលរក្សាភាពសុខសាន្តត្រាណក្នុងភូមិឃុំ។
បន្ទាប់​នោះគឺពិធីការរបាំអណ្ដើក។ បុរសមួយនាក់ក្នុងសម្លៀក​បំពាក់​ក្រហមទទូរ
ក្បាលដិតវាលើដី។​ ដៃទាំងពីរកាន់កាំបិត។ ទេវតាអណ្ដើតពាំ​ដាវដោយមាត់ទៅ
ទិសទាំង៤ដើម្បីកំចាត់គ្រោះចង្រៃនិងនាំមកនូវភព្វសំណាងឲ្យភូមិឃុំជនរួមជាតិ
Dao Thanh Y។​ លោក Dang Thanh Luong នៅភូមិទី២​បាន​ឲ្យដឹងថា៖ អណ្ដើកជា
សត្វពិសិដ្ឋក្នុងអារម្មណ៍របស់ជនរួមជាតិ Dao Thanh Y។

         “លើសម្លៀកបំពាក់និងវត្ថុប្រើប្រាស់ក្នុងជីវភាពរស់នៅរបស់យើងខ្ញុំសុទ្ធតែ
មានក្បូរក្បាច់របស់អណ្ដើក។ អណ្ដើតជាសត្វមានអាយុដល់ជិត២០០ឆ្នាំ​ដោយ​ហេតុនេះយើងខ្ញុំសំដែងសេចក្តីគោរពចំពោះសត្វអណ្ដើក។”

        បន្ទាប់ពីរបាំអណ្ដើតគឺពិធីរាំនាគ។ មនុស្សចំនួន៨នាក់រួមមានបុរស៤នាក់​ស្លៀកពាក់អាវវែងព៌ណក្រហមមានប៉ាក់រូបនាគរូបហង្ស នារី៤នាក់ស្លៀកអាវខ្មៅ
ដៃ​កាន់កន្សែងព៌ណក្រហមខ្មៅឈរទល់មុខគ្នា។​ ចំពោះជនរួមជាតិ Dao Thanh Y នោះនាគជាសត្វសក្តិសិទបំផុតនិងជានិមិត្តរូបនៃភាពសម្បុររុងរឿងនាំមកនូវភព្វ
សំនាងទៀតផង។ សិប្បករ Ly Van Ut បានឲ្យដឹងថា៖

        “ពិធីរាំនាគដើម្បីបួងសួងសូមឲ្យមានភ្លៀងធ្លាក់បំរើឲ្យស្រែចម្ការ។ តាមរឿង
ព្រេងសត្វនាគបាញ់ទឹក​ដើម្បីបំរើឲ្យប្រជាជនរកស៊ីមានបាន។​ ដើម្បីសំដែងរបាំ
នេះត្រូវមានមនុស្សចំនួន៨រឺ៦រឺ១០នាក់។​”

         ទស្សនីយភាពនីមួយៗក្នុងពិធីបុណ្យមានការចូលរួមរបស់អ្នកចម្រៀងជា
នារី២នាក់ជានិច្ច។ គ្រូសែន Dang Van Thuong បានរៀបរាប់ថា មុនពិធីបុណ្យរាប់ខែ លោកបានចាប់ផ្ដើមជ្រើសរើសអ្នកចម្រៀងក្នុងពិធីបុណ្យ។

        “បទចម្រៀងនីមួយៗត្រូវស្របជាមួយរបាំនីមួយៗ។ អណ្ដើកនោះពាក្យពេជ្រ
មានអត្ថន័យគឺ អណ្ដើកជាសត្វដែលនាំមកនូវសុខភាពល្អបរិបូ អាយុយឺនយូរសំ
រាប់អ្នកភូមិ។ ឆ្នាំគ្មានភ្លៀងគេច្រៀងបទចម្រៀងអណ្ដើកបួងសួងឲ្យមានភ្លៀងធ្លាក់ រដូវអំណោយផល។”

        បុណ្យកំសាន្តរបស់ជនរួមជាតិ Dao Thanh Y នៅ Bang Ca ត្រូវបានរៀបចំនាថ្ងៃ
ទី១ខែទីមួយតាមច័ន្ទគតិជាពិធីបុណ្យសំខាន់​បំផុត​បួងសួងឲ្យព្រះមេឃថែរក្សាឲ្យ
ភូមិ​ឃុំពេញមួយឆ្នាំអាកាសធាតុអំណោយផល រដូវអំណោយផល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ