ពិធីបុណ្យអំណរស្រូវថ្មីរបស់ជនរួមជាតិ Raglai

ពិធីបុណ្យអំណរស្រូវថ្មីរបស់ជនរួមជាតិ Raglai - ảnh 1
ពិធីបុណ្យអំណរស្រូវថ្មីរបស់ជនរួមជាតិ Raglai (dulichvietnam.com.vn)


        Vovworld-ក្នុងជីវភាពរស់នៅជនរួមជាតិ Raglai បានជឿជាក់ថា ក្នុងពិភព
​ធម្មជាតិបានមានទេវតាជាច្រើនក្នុងបណ្ដាពិធីបុណ្យដែលទាក់ទិនដល់ជីវិត​មនុស្ស
ដល់ព្រះម៉ែស្រូវនោះ  Giang (មេឃ)គឺជាព្រលឹងនៃព្រះម៉ែស្រូវ ជាទេវតា​កំពូល​មាន
មហិទ្ធិឬទ្ធិទៅលើផលិតកម្មនិងជីវភាពរស់នៅរបស់គេ។​ តាម​បណ្ដាព្រឹទ្ធាចារ្ស
Raglai ថា ពិធីបុណ្យនេះបានបង្កើតឡើងពីយូរយារមកហើយនិង​ជនរួម​ជាតិ Raglai
បានរៀបចំបុណ្យនេះដើម្បីអំណរគុណដល់ព្រលឹងស្រូវដែលបានលូត​លាស់​ប្រទាន
ស្បៀងអាហារចិញ្ចឹមមនុស្ស។ លោក ​Mau Quoc Tien អ្នក​ស្រាវជ្រាវជនជាតិ Raglai
បានឲ្យដឹងថា៖

        “ជនរួមជាតិ Raglai គោរពការផលិតកម្មកសិកម្មនិងពិធីបុណ្យអំណរស្រូវថ្មី​គឺ
មិនអាចខ្វះបានក្នុងជីវភាពរស់នៅរបស់ជនរួមជាតិ Raglai។ គោដៅនៃពិធី​បុណ្យ
​អំណរស្រូវថ្មីគឺបួងសួងសូមឲ្យទេវតាអំណោយរដូវអំណោយផល។ ជនរួម​ជាតិ
Raglai បានរៀបចំពិធីបុណ្យនេះមានចរិតលក្ខណៈមហាគ្រួសារក៏ជាសម្ដែង​អំណរ
គុណបងប្អូនក្នុងសហគមន៍ Palay (ភូមិ) ដែលបានជួយឧបត្ថម្ភ​គ្រួសារ​គេ​ក្នុង​
ផលិតកម្មការប្រមូលផលក្នុងឆ្នាំ។”

        ជារៀងរាល់ឆ្នាំនាខែមិនានិងខែមេសាជនរួមជាតិ Raglai បានរៀបចំពិធី​បុណ្យ
​អំណរស្រូវថ្មី។​ដើម្បីត្រៀមរៀបចំសមរាប់ពិធីបុណ្យសំខាន់បំផុតក្នុងឆ្នាំ នារី​បាន
ត្រៀមរៀបចំគ្រឿងសំណែន បុរសបានធ្វើដងទង់សម្អាតផ្ទះស្វាគមន៍ជីដូន​ជីតាមក
អំណរស្រូវថ្មី។ ពិធីបុណ្យនេះត្រូវមានសត្វមាន់អង្ករពូធម្លូស្លានិងស្រា​អិច។ នេះជា
គ្រឿងសំណែនកូនចៅជនរួមជាតិ Raglai ថ្វាយជូនរាយការណ៍ជា​មួយ​ជីដូនជីតានូវ
សមិទ្ធិផលមួយឆ្នាំធ្វើពលកម្មដ៏នឿយហត់និងបួងសួងសូមឲ្យ​ជីដូនជីតាថែរក្សារដូវ
ឆ្នាំក្រោយអំណោយផលជាងទៀតគ្រួសារមានសុខភាពល្អ។ ក្នុងពិធីបុណ្យសែន
ព្រេនទេវតាស្រូវនោះ គ្រូសែនមានបទចម្រៀងបួងសួង។ ក្នុង​នោះមានឃ្លា អើយ
Giang ឆ្នាំចាស់បានកន្លងផុតទៅ ឆ្នាំថ្មីបានមកដល់ ពឹងលើ Giang ដែលប្រជាជនមាន
សុខភាពល្អ ជីវភាពសម្បូរធូធារ។​ សូមថ្វាយ Giang មក​ទ​ទួលពិធីបុណ្យ។ បន្ទាប់ពី
ពិធីការសែនគឺដល់ពិធីបុណ្យ ពេលនេះស្រាអិច​បានយកទៅ សំនៀងរួមផ្សំក្នុងស្នូរ
ឃ្មោះ Ma la ដ៏រន្ទឺ ជនគ្រប់រូបបានចូលរួម​ដ៏​សប្បាយទល់ដល់ភ្លឺ។ រាល់ត្រកូលសុទ្ធតែ
បានរៀបចំនិងចាត់ទុកបុណ្យអំណរ​ស្រូវថ្មីជាពិធីបុណ្យដើមឆ្នាំ។ ព្រឹទ្ធាចារ្ស Mang
Khe ជនជាតិ Raglai បានឲ្យដឹង​ថា៖

        “គ្រួសារនីមួយៗបានធ្វើ ហើយប្រមូលផ្ដុំអ្នកភូមិទាំងមូលមកទទួលទាន។ ពិធី​
បុណ្យនេះដើម្បីកូនចៅអ្នកភូមិធ្វើអ្វីក៏ជោគជ័យដែរ។ យើងអំណរគុណ​ជីដូន​ជីតាគឺ
ជីដូនជីតាផ្ដល់អំណោយផល។ ទាំងអស់គឺមកពីពិធីបុណ្យនេះជីដូនជីតា​ថែរក្សានិង
ជានិទាឃៈរដូវជានិច្ច។”

       ចំណុចពិសេសមួយដែលមិនអាចមិននិយាយដល់ក្នុងពិធីបុណ្យរបស់ជនរួមជាតិ
Raglai នោះគឺភ្លើង។ ភ្លើងត្រូវបានចាត់ទុកជាវត្ថុពិសិដ្ឋអញ្ចើញជីដូនជីតាមក​អំណរស្រូវ
ថ្មី។ ពិធីបុណ្យក៏ជាឱកាសដើម្បីជីដូនជីតាក្នុងត្រកូលនៅគ្រប់ទិសទី​ប្រមូលផ្ដុំដើម្បីជួប
មុខសាកសួរសុខទុកគ្នា។ រាល់ជមលោះក្នុងត្រកូលបានសម្រុះ​សម្រួលខណៈដែលគេ
ផឹករួមស្រាពាងសែនជីដូនជីតា ពីនើផ្សាភ្ជាប់បន្ថែមនូវ​ស្មារតី​សាមគ្គីភាពក្នុងសហគមន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ