ពិធីអរព្រះគុណព្រះអាទិទេពរបស់បងប្អូនជនជាតិ Ba Na ស្រុក K’Bang ខេត្ត Gia Lai

(VOVWORLD) - ជារៀងរាល់ចុងឆ្នាំ បើបានធ្វើដំណើរមកដល់ភូមិឃុំរបស់ជនជាតិ Ba Na នៅតំបន់ Tay Nguyen យើងនឹងប្រទះឃើញរូបភាពអ្នកភូមិទាំងអស់កំពុងប្រមូលគ្នានៅជុំវិញពាងស្រានៅឯផ្ទះ Rong។ ពួកគេផ្ដាំផ្ញើរគ្នានូវបំណងប្រាថ្នាដ៏ល្អប្រសើរសម្រាប់ភូមិឃុំ ក៏ដូចជាអ្នកភូមិម្នាក់ៗផងដែរ។ នោះគឺជាពិធីអរព្រះគុណព្រះអាទិទេពរបស់បងប្អូនជនជាតិ Ba Na នៅទីនេះ។

ពិធីអរព្រះគុណព្រះអាទិទេពរបស់បងប្អូនជនជាតិ Ba Na ស្រុក K’Bang ខេត្ត Gia Lai - ảnh 1ជារៀងរាល់ចុងឆ្នាំ បើបានធ្វើដំណើរមកដល់ភូមិឃុំរបស់ជនជាតិ Ba Na នៅតំបន់ Tay Nguyen យើងនឹងប្រទះឃើញរូបភាពអ្នកភូមិទាំងអស់កំពុងប្រមូលគ្នានៅជុំវិញពាងស្រានៅឯផ្ទះ Rong។

លោក Dinh Ply នៅស្រុក K’Bang ខេត្ត Gia Lai ចាត់ទុកា ជាធម្មតា ជនជាតិ Ba Na ធ្វើពិធីអរព្រះគុណព្រះអាទិទេព ដែលបានការពារមនុស្សម្នាក់ៗនៅពេលគេចាប់ផ្ដើមធ្វើការងារអ្វីមួយ។ នៅពេលសម្រេចការងាររួចរាល់ដោយមិនជួបការខូចខាតនោះទេ គឺជនជាតិ Ba Na នឹងធ្វើពិធីអរព្រះគុណព្រះអាទិទេពនៅក្នុងគ្រួសារ។

ពិធីនេះមិនសូវស្មុគស្មាញទេ ត្រឹមតែជាការសែនព្រេនអរព្រះគុណ ជាមួយនឹងគ្រឿងសំណែនមួយចំនួនដូចជាជាស្រា ផ្លែឈើ ប្រសិនបើមានសាច់មាន់ សាច់ជ្រូកគឺកាន់តែល្អ ដោយមិនចាប់បង្ខំឡើយ។ លោក Dinh Ply ឲ្យដឹងថា៖ “ដូចជា គេត្រូវទៅធ្វើការនៅកន្លែងណាមួយ។ នៅពេលសម្រេចការងាររួចរាល់ហើយវិលត្រឡប់មកផ្ទះវិញ គឺគេធ្វើពិធីអរព្រះគុណព្រះអាទិទេពនៅកន្លែងនោះ ដែលបានប្រទានពរឲ្យគេជួបតែសំណាងល្អ សម្រេចការងារបានយ៉ាងរលូន”។
នៅកម្រិតសហគមន៍វិញ ពិធីអរព្រះគុណព្រះអាទិទេពរបស់ជនជាតិ Ba Na នឹងមានទ្រង់ទ្រាយធំជាង ដោយមានការរួមដៃរបស់គ្រួសារនិងមនុស្សទាំង អស់។ ដើម្បីត្រៀមរៀបចំសម្រាប់ថ្ងៃបុណ្យ តាំងពី១ខែមុន អ្នកភូមិបានពិភាក្សាគ្នាដើម្បីបែងចែកការងារ។ ការងារលំបាកដូចជាការបោស សម្អាត ជួសជុលផ្ទះ Rong ក៏ដូចជាការងារត្រៀមរៀបចំមាន់ ជ្រូក គឺជាការទទួលខុសត្រូវរបស់បុរស។ ដោយឡែកនារីវិញ នឹងធ្វើការងារស្រាលៗដូចជាត្រៀមរៀបចំអាហារ និងគ្រឿងសំណែនសម្រាប់ថ្វាយដល់អាទិទេព។ លោក Dinh Ply បានឲ្យដឹងថែមទៀតថា៖ “ដើម្បីសែនអរព្រះគុណ យើងត្រូវឯកភាពជាមួយបងប្អូនក្នុងភូមិ។ យើងកោះប្រជុំអ្នកភូមិទាំងអស់ដើម្បីជ្រើសរើសថ្ងៃប្រារព្ធធ្វើពិធីការ។ ត្រូវជ្រើសរើសថ្ងៃណាដ៏សមស្របនិងងាយស្រួលបំផុតសម្រាប់អ្នកភូមិ។ ប៉ុន្តែ យើងត្រូវពិភាក្សាផែនការជាមួយក្រុមគ្រួសារ និងអ្នកភូមិជាមុនសិន ដើម្បីឲ្យគេរៀបចំពេលវេលា និងបែងចែកការងារ”។  
ពិធីអរព្រះគុណព្រះអាទិទេពរបស់ជនជាតិ Ba Na ត្រូវបានធ្វើឡើងក្នុងខែធ្នូជារៀងរាល់ឆ្នាំ បន្ទាប់ពីសម្រេចរួចរាល់ការងារស្រែចម្ការទាំងអស់ ហើយស្រូវពោតត្រូវបានរក្សាទុកយ៉ាងប្រុងប្រយ័ត្ននៅក្នុងឃ្លាំង។ នៅព្រឹកថ្ងៃបុណ្យ ព្រឹទ្ធាចារ្យភូមិនឹងតាងនាមអ្នកភូមិ ដើម្បីថ្វាយអំណរគុណអាទិទេព អញ្ជើញអាទិទេពមកចូលរួមពិធី។ យោងតាមលោក Dinh Tinh នៅស្រុក K’Bang ខេត្ត Gia Lai ពិធីថ្វាយបង្គំទេវតា គឺជាការសែនព្រេនអរព្រះគុណដែលបានការពារភូមិឃុំក្នុងអំឡុងឆ្នាំកន្លងមក ហើយការពារអ្នកភូមិឲ្យរួចផុតពីជម្ងឺឈឺថ្កាត់ ប្រទានពរឲ្យ ប្រការល្អៗមកដល់ជារៀងរហូត ហើយទុក្ខចង្រៃឆាប់រាយបាត់ទៅ។
ពិធីអរព្រះគុណព្រះអាទិទេពរបស់បងប្អូនជនជាតិ Ba Na ត្រូវបានធ្វើឡើងនៅពេលព្រឹក។ ផ្នែកពិធីការប្រព្រឹត្តទៅរយៈពេលប្រហែល១ម៉ោង ជាមួយនឹងពិធីការសែនព្រេន ថ្វាយបង្គំអាទិទេពយ៉ាង អាធឹកអាធម៌ ដើម្បីផ្ដាំផ្ញើរបំណងប្រាថ្នាអំពីភាពសុខសាន្ត សុភមង្គលនិងសម្បូរធូធារសម្រាប់អ្នកភូមិគ្រប់គ្នា។
ការសែនព្រេនត្រូវបានអមដោយស្នូរសម្លេងគង ឃ្មោះ។ ព្រោះតាមទស្សនៈទានរបស់ជនជាតិ Ba Na ថា ត្រឹមតែសម្លេងគងឃ្មោះប៉ុណ្ណោះទើបអញ្ជើញព្រះអាទិទេពមកបាន។ នោះគឺជាមធ្យោបាយដើម្បីតភ្ជាប់រវាងមនុស្សជាមួយព្រះអាទិទេព ហើយបង្ហាញពីបំណងប្រាថ្នារបស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ