រូបភាពសត្វឆ្កែក្នុងវប្បធម៌ប្រជាប្រិយរបស់វៀតណាម

(VOVWORLD) -ក្នុងជីវភាពរស់នៅខាងវប្បធម៌ប្រជាប្រិយវៀតណឆាម ឆ្កែជាប្រភេទសត្វស្មោះត្រង់ មួយនិងចេះស្តាប់បង្គាប់របស់ម្ចាស់របស់ខ្លួន។ ហេតុដូច្នេះបានជាតាំងពីយូរ ណាស់មកហើយ ក្នុងពិភពព្រលឹង សត្វឆ្កែ បានគេគោរពឲ្យក្លាយទៅជាសត្វសក្តិសិទ្ធមួយ សម្រាប់សែនព្រេននៅកន្លែងជាច្រើន។ យោងតាមប្រតិទិនសត្វទាំង១២របស់ជនវៀត ណាមនោះ ឆ្នាំ២០១៨ជាឆ្នាំច សំរឹទស័ក (មានន័យថាឆ្នាំឆ្កែ) ត្រូវបានគេជឿថា ជាឆ្នាំ ពោរពេញទៅដោយសំណាងល្អ សេចក្តីសុខចម្រុងចម្រើន។ ហើយតាមទស្សនទាន ប្រជាប្រិយរបស់វៀតណាមថា ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មីនោះ ប្រសិនបើមានសត្វឆ្កែ វង្វែង ផ្លូវចូលក្នុងផ្ទះអ្នកណា គឺនាំមកនូវលាភសំណាងល្អជូនម្ចាស់ផ្ទះនោះផងដែរ។
រូបភាពសត្វឆ្កែក្នុងវប្បធម៌ប្រជាប្រិយរបស់វៀតណាម - ảnh 1 រូបភាពសត្វឆ្កែថ្ម 

តាំងពីយូរណាស់មកហើយ ជនវៀតណាមតែងតែរស់នៅដោយអាស្រ័យលើការ ធ្វើអាជីវកម្មធម្មជាតិ។ តាមនោះ ជំនឿសាសនាប្រជាប្រិយគោរពបូជាធម្មជាតិបានដើរ តួនាទីសំខាន់ក្នុងជីវភាពរស់នៅខាងព្រលឹង។ ប្រជាជនគេជឿថា ទេវតានឹងប្រទានពរ នូវរដូវអំណោយផល ដើម្បីជីវភាពរស់នៅជួបតែសេចក្តីសុខ សុភមង្គល។ ក្នុងជំនឿ សាសនាប្រជាប្រិយទាំងអស់នោះ គឺមានជំនឿគោរពបូជាសត្វ ក្នុងនោះមានជំនឿ សែនឆ្កែថ្មផង។ យោងតាមសាស្ត្រាចារ្យ Ngo Duc Thinh អ្នកស្រាវជ្រាវវប្បធម៌ជំនឿ សាសនានៅវៀតណាមថា ទំនៀមទម្លាប់សក្ការៈបូជាឆ្កែថ្មមានតាំងពីយូរណាស់មកហើយ។ ហើយជំនឿនេះបានប្រជាជនអនុវត្តតាមវិធីចំនួនពីរបែប ទីមួយកប់ឆ្កែថ្មក្រោមដីខាង មុខក្លោងទ្វារផ្ទះដោយចាត់ទុកដូចជាសត្វសក្តិសិទ្ធិបណ្តេញឧបទ្រុពចង្រៃហើយបែបមួយទៀត គឺដាក់ឆ្កែថ្មលើកន្លែងសក្ការៈបូជាដើម្បីគោរពបូជាដូចជាទេវតាអញ្ជឹង។ សាស្ត្រាចារ្យ Ngo Duc Thinh បានឲ្យដឹងថែមទៀតថា៖

        “សែនឆ្កែជាទំនៀមទម្លាប់គោរពបូជាសត្វ ហើយឆ្កែជាប្រភេទសត្វដែលជិតស្និទ្ធ ជាមួយមនុស្សតាំងពីយូរណាស់មកហើយ។ ហើយក្នុងទស្សនទានមួយចំនួនរបស់ ជនជាតិមួយចំនួននៃបណ្តាជនជាតិវៀតណាមនោះ ឆ្កែជាសត្វនាំមកនូវសំណាងល្អ ។ ហើយក៏តាមទស្សនទានរបស់ប្រជាជនតាំងពីបុរាណកាលគឺ ពេលផ្កែព្រុសអាចបណ្តេញ បានខ្មោចបីសាច់និងឧបទ្រុបចង្រៃចេញទៅទាំងអស់។ ពោលគឺ ឆ្កែជួយរក្សាភាពសុខ សាន្តត្រានជូនមនុស្ស”។

        មិនត្រឹមតែតាមបណ្តោយវាលសណ្តទន្លេប៉ុណ្ណោះទេ ជនជាតិភាគតិចនៅតំបន់ ព្រៃភ្នំមួយចំនួន គេក៏មានទំនៀមទម្លាប់គោរពបូជាឆ្កែថ្មតាំងពីររាប់រយឆ្នាំផងដែរ។ ហើយបច្ចុប្បន្ន ជនរួមជាតិ ជនជាតិ Tay នៅតំបន់ព្រៃភ្នំពាយ័ព្យ នៅរក្សាទំនៀមទម្លាប់ គោរពឆ្កែថ្មដែរ។ ជនជាតិនេះតែងតែដាក់ឆ្កែថ្មនៅមុខផ្ទះ ដោយគេជឿថា ឆ្កែនឹងរារាំង មិនឲ្យខ្មោចរំខាន។ លោក Vi Van Co ជនជាតិ Tay នៅស្រុក Loc Binh បានឲ្យដឹងថា

        “ទំនៀមទម្លាប់ដាក់ឆ្កែនៅមុខផ្ទះគឺមានយូរណាស់មកហើយ។ អ្នកភូមិគេជឿថា ប្រសិនបើ រាសីផ្ទះមិនល្អ គឺត្រូវមានឆ្កែឲ្យថែទាំផ្ទះ រក្សាភាពសុខដុមរមនាជូនម្ចាស់ផ្ទះ ផ្ទះ។ ម្យ៉ាងវិញទៀត គេចិញ្ចឹមឆ្កែ ពេលមានអ្នកមិនស្គាល់វានឹងព្រុស យើងមានអារម្មណ៍ នឹងនរចិត្តជាង”។

        ឆ្កែថ្មដែលបានយកមកតាំងតាមផ្ទះគឺបង្ហាញនូវភាពស្រុកកំណើត ជាសត្វសក្តិ សិទ្ធនាំមកទំនុកទុកចិត្តអំពីភាពសម្បូររុងរឿង។ លោក Tran Le Thu អ្នកស្រាវជ្រាវឆ្កែ ថ្មបានឲ្យដឹងថា៖

        “ជាធម្មតា រូបភាពឆ្កែថ្មតែងតែបានឆ្លាក់មានចរិតលក្ខណៈនិមិត្តរូបតែប៉ុណ្ណោះ ប៉ុន្តែរូបភាពឆ្កែនោះក៏ដូចជាឆ្កែពិតដែរ។ គេប្រើឆ្កែថ្មក្នុងបំណងការពារផ្ទះ បណ្តេញ ឧបទ្រុពចង្រៃនិងអាចជាការជូនពរសេចក្តីសុខជូនម្ចាស់ផ្ទះដែរ”

        ឆ្នាំ២០១៨ តាមច័ន្ទគតិរបស់វៀតណាមគឺឆ្នាំច សំរឹទ្ធស័ក ដោយសត្វឆ្កែជានិមិត្ត រូប។ តាមហោរាសាស្ត្រ អ្នកកើតឆ្នាំចត្រូវបានចាត់ទុកជាមនុស្សសម្បូរដោយថាមពល  និងការងារបានដំណើរការយ៉ាងរលូន។ សង្ឃឹមថា ឆ្នាំច សំរឹទ្ធស័ក២០១៨នេះ នឹងនាំ មកលាភសំណាង សេចក្តីសុខចម្រុងចម្រើនមកដល់ជាមួយមនុស្សគ្រប់រូប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ