វីរកថា Ba Na លក្ខណៈស្រស់ស្អាតក្នុងជីវភាពវប្បធម៌របស់ជនរួមជាតិបណ្តាជនជាតិ Tay Nguyen

(VOVWORLD) -ក៏ដូចជាជនជាតិដទៃដែលរស់នៅតំបន់ខ្ពង់រាប Trung Bo ប៉ែកខាងត្បូង (Tay Nguyen)នោះ ជនជាតិ Ba Na គឺមានខឿនវប្បធម៌វិសេសវិសាលដោយមានប្រភេទ សិល្បៈសម្បូរបែប ក្នុងនោះលេចធ្លោបំផុតគឺ មហាវីរកថា (ឬហៅថា HơĂMon)។ វីរកថា Ba Na គឺដើរតួនាទីសំខាន់ក្នុងការតភ្ជាប់សហគម ន៍និងជាខ្សែតភ្ជាប់រវាងមនុស្សនិងជីដូនជីតា និងរវាងអតីតកាលជាមួយបច្ចុប្បន្នកាល។ មិនត្រឹមតែប៉ុណ្ណោះ វីរកថាបានបង្ហាញនូវបំណងប្រាថ្នារបស់អ្នកភូមិ ស្រុក អំពីជីវភាពរស់នៅ មួយសុខសាន្តត្រាន ភាពសប្បូររុងរឿង ភាពអង់អាចក្លាហានរបស់មនុស្សចំពោះ បញ្ហាប្រ ឈមនៃធម្មជាតិនិងក្នុងការតស៊ូប្រឆាំងនឹងអំពើអាក្រក់ទៀតផង។

ក៏ដូចជាវីរកថារបស់បណ្តាជនជាតិនៅ Tay Nguyen ដូចជា E de, Gia Lai នោះ វីរកថារបស់ជនជាតិ Ba Na ជារូបភាពនៃជីវភាពវប្បធម៌ប្រជាប្រិយ តំណមាត់គ្នា តាមរយៈរបៀបច្រៀង និទានរឿងតាម រយៈកំណាព្យ អក្សរ និងជារូបគំនូតូចមួយឆ្លុះ បញ្ចាំងនូវសង្គមបុរាណ។

វីរកថា Ba Na លក្ខណៈស្រស់ស្អាតក្នុងជីវភាពវប្បធម៌របស់ជនរួមជាតិបណ្តាជនជាតិ Tay Nguyen - ảnh 1ជនជាតិ Ba Na ជួបជុំគ្នានៅផ្ទះ Rong ដើម្បីស្តាប់វីរកថា (រូបថតៈ baodaknong.org.vn) 

        ប្រសិនបើមហាកំណាព្យ Dam San ជាវីរកថាល្បីដំបូងនឹងត្រូវបានគេ ស្គាល់ច្រើនបំផុតរបស់ជនជាតិ E de នោះ ទោះបីជាត្រូវបានរកឃើញពីឆ្នាំ១៩៣០ ក៏ដោយ ប៉ុន្តែ រហូតដល់ឆ្នាំ១៩៨០ វីរកថា Ba Na ទើបបានគេស្គាល់ និងបានគេ យកចិត្តទុកដាក់ស្រាវជ្រាវដែរ។ សាស្ត្រា ចារ្យ To Ngoc Thanh ប្រធានសមាគម អក្សរសីល្យប្រជាប្រិយវៀត ណាម បានឲ្យដឹងថា៖

        “ដល់ឆ្នាំ១៩៨០ យើងខ្ញុំទើបរកឃើញថាមានវីរកថា Ba Na ដែរ។ មុននោះមានតែ សាច់រឿងរបស់វីរកថាដែលត្រូវបានដំណាលឡើងវិញដូចជារឿងនិទានហើយមិន មែនជាកំណាព្យចំរៀងនោះទេ។ វីរកថាដែលយើងខ្ញុំបានរកឃើញដំបូងនោះគឺ Dam Noi ។ Noi ជាឈ្មោះវីរៈបុរស ពោលគឺ Dam មានន័យថាមាណព។ ក្រោយមកបានគេបកប្រែ ថា វីរកថា Dam Noi”។

        យោងតាមសាស្ត្រាចារ្យ To Ngoc Thanh វិរកថា Ba Na បានឆ្លុះបញ្ចាំងនូវជីវ ភាពពីគ្រាដំបូងរបស់អ្នកភូមិ ស្រុកក្នុងការប្រយុទ្ធប្រឆាំងជាមួយធម្មជាតិដើម្បី ស្ថិរភាពជីវភាពរស់នៅ។ ប្រសិនបើ វីរកថារបស់ជនជាតិដទៃគឺភ្ជាប់ជាមួយវីរៈជន រឿងព្រេងរបស់អ្នកភូមិ ដូចជា Diong, Dư នោះ ប៉ុន្តែជនជាតិ Ba Na មានវីរៈបុរស Dam Noi។ សាច់រឿងមានព្រឹត្តិការណ៍ចំនួន៣ក្នុងជីវិតរបស់វីរៈបុរសគឺយកប្រពន្ធ ធ្វើពលកម្មនិងវាយសត្រូវ៖

        “សាច់រឿងវីរកថា ក៏ដូចជាវីរកថាដទៃដែរ គឺតែងតែនិយាយអំពីការប្រយុទ្ធប្រ ឆាំងជាមួយអំពើអាក្រក់ដើម្បីការពារភូមិស្រុក។ ប៉ុន្តែក៏មានចំណុចផ្សេងដែរ ប៉ុន្តែ សាច់រឿងភាគច្រើនគឺកសាងរូបភាពវីរបុរសប្រ ឆាំងនឹងអំពើអាក្រក់ វាយប្រហារការ ឈ្លានពានដើម្បីនាំមកភាពសុខ ដុមរម្យនាជូនអ្នកភូមិស្រុក។ នេះក៏ជាដំណើររឿង Dam Noi ផងដែរ”។

        វីរកថា Ba Na តែងតែបានចែកជាច្រើនកថាខ័ណ្ឌ ដើម្បីចងក្រងឲ្យក្លាយទៅជា ឈុតវីរកថាពេញលេញ។ ពាក្សពេជ្រប្រើក្នុងវីរកថាមានចរិតលក្ខណៈជាពាក្យប្រដូច សម្បូរ បែប ហើយយករូបភាពដើមឈើ បក្សាបក្សី ដើម្បីនិទានអំពីមនុស្សនិងអារម្មណ៍ របស់មនុស្ស។ ការច្នៃប្រឌិតរបស់អ្នកដំណាលនិងច្រៀងវីរកថាគឺដើរតួនាទីសំខាន់ ណាស់។ បណ្ឌិត Le Thuy Ly ទទួលបន្ទុកខាងវប្បធម៌ប្រជាប្រិយ វិទ្យាស្ថានស្រាវ ជ្រាវវប្បធម៌វៀតណាមបានចាត់ទុកថា៖

        “គេគឺជាអ្នកយល់ច្បាស់អំពីសហគមន៍ វប្បធម៌ជនជាតិរបស់ខ្លួននិងមានការ ចងចាំដ៏អស្ចារ្យណាស់ ដើម្បីអាចដំណាលរឿងវីរកថាដែលអូសបន្លាយច្រើនយប់ ដូច្នេះ។ ពេលដំណាលម្តងៗ គាត់បានច្នៃប្រឌិតបន្ថែមតាមការត្រិះរិះនិងសមត្ថភាព របស់ខ្លួនដោយនៅតែអាង លើសេចរឿងដើម”។

        វីរកថារបស់ជនជាតិ Ba Na តែងតែបានដំណាលនាពេលយប់ ហើយសិប្បករ សិប្បការិនីអាចច្រៀងពេលដេកឬពេលអង្គុយ អ្នកស្តាប់ គឺអង្គុយជុំវិញដំភ្លើង។

        យោងតាមសាស្ត្រាចារ្យ To Ngoc Thanh លក្ខណៈវិសេសវិសាលនៃផ្នត់ច្រៀង និងដំណាលវីរកថារបស់ជនជាតិ Ba Na ប្រៀបនឹងជន ជាតិដទៃនៅ Tay Nguyen គឺ រវាងអ្នកស្តាប់និងអ្នកដំណាលគ្មានការទាក់ទង់ផ្ទាល់ទេ ពោលគឺ អ្នកស្តាប់ពុំឃើញ អ្នកដំណាលនៅឡើយ៖

        “អ្នកដំណាលមិនចំបាច់សម្តែងកាយវិការទេ គ្រាន់តែច្រៀងនិងវាចាក្នុងទីងងឹត  ដោយគេជឿថា ក្នុងភាពងងឹតនោះ អតីតកាលកំពុង លេចឡើង។ ព្រោះថា Dam Noi ជារឿងព្រេង តាមនោះ ពេលដំណាលរឿង គេជឿថា តួរអង្គក្នុងរឿងកំពុងវិលមកដោយមិនអាចឃើញផ្ទាល់ភ្នែកបាន។ ហើយជានិមិត្តរូបនៃអតីតកាល ដូច្នេះ អ្នក ស្តាប់ក៏មិនរវល់ថា អ្នកដំណាលរឿងកំពុងដេកឬអង្គុយទេ ត្រឹមតែស្តាប់វោហាគឺបាន ហើយ។ នោះជាសិល្បៈដែលនៅទីនោះ ការច្នៃប្រឌិតតួរអង្គគឺ អាងលើអ្នកស្តាប់ មិន ត្រាប់តាមរូបភាពជាក់ស្តែងណាមួយឡើយ។ ភាពមហិមារបស់វីរកថា Ba Na គឺស្ថិត ត្រង់ចំណុចពោលខាងលើ”។

        ក្នុងសង្គមបច្ចុប្បន្ន វីរកថា Ba Na នៅស្ថិរភាពក្នុងជីវភាពរស់នៅ សហគមន៍ ដូចជាតម្រូវការអំពីវប្បធម៌ សង្គម កំសាន្តនិងជាបរិស្ថានចិញ្ជឹមមនោសញ្ចេតនា និង មនសិការអំពីជនជាតិនិងសាមគ្គីភាពក្នុង សហគមន៍។ នាខែមេសាឆ្នាំ២០១៧កន្លង ទៅ វីរកថា Ba Na បានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ទទួលស្គាល់ជាបេតិ កភណ្ឌវប្បធម៌អរូបីថ្នាក់ជាជាផ្លូវការ។ ឆ្លងកាត់ពេលវេលា ចំនួនសិប្បករដំណាល វីរកថាកាន់តែកម្រនិងតាមរយៈការទទួលស្គាល់នេះ បេតិក ភណ្ឌវប្បធម៌ដ៏វិសេស វិសាលរបស់ជនជាតិ Ba Na នឹងបានពង្រឹងនិងពង្រីកជារៀងរហូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ