អភិរក្សវីរកថារបស់ជនរួមជាតិ M’Nong

          Vovworld-វីរកថាជារបៀបនិទានរឿងដោយកំណាព្យផ្សាយគ្នាពីមាត់ទៅ
មាត់មួយពីជំនាន់នេះទៅជំនាន់នោះនិងអភិវឌ្ឍន៍នៅ Tay Nguyen ដំបន់ខ្ពស់រាប
ភាកកណ្ដាលវៀតណាមយ៉ាងខ្លាំងក្លា។ ជនរួមជាតិ M’Nong​ចាត់ទុកថា អ្នកដែល
ចាំវិរកថា​ជា​ច្រើនគឺដោយសារទេវតាប្រទានឲ្យគេ ពីព្រោះមានវីរកថាវែងមាន
ពាក្យ​និទាន​រាប់ម៉ឺន ត្រូវចំណាយពេលវេលាពី៣ដល់៤យប់ទើបនិទានបានអស់។
ក្នុងចំណោម​សិប្បករ​ជនរួមជាតិ M’Nong ច្រៀងនិទានវីរកថាល្បីឈ្មោះនោះ
លោក Dieu Klung ភូមិ Tul A ឃុំ Ea Wel ស្រុកភូមិ Don ខេត្ត Dac Lac ជាអ្នកចាំនិង
មាន​លទ្ធភាពនិទានបានវីរកថាជាច្រើន។ លោក Dieu Klung បានសំណេះ​សំណាល
ថា៖

        “វីរកថាមានតាំងពីយូរយាណាស់មកហើយ មិនបានដឹងថាឆ្នាំណាឡើយ វា
ត្រូវបានផ្សាយពីមាត់មួយទៅមាត់មួយតែ​ប៉ុណ្ណោះ។ មុននេះខ្ញុំបានដើរតាម
ឪពុកម្ដាយទៅស្ដាប់ហើយបានចាំតែ​ប៉ុណ្ណោះ។”

         ដោយផ្នែកវប្បធម៍ពិសេស វីរកថាជារបៀបនិទានរឿងផ្សាយដោយមាត់គ្នា
ខ្លឹមសារ​វីរកថាភាគច្រើនក្នុងការចង់ចាំរបស់សប្បករមានអាយុច្រើនដោយហេតុ
នេះការ​រក្សាអភិរក្សវីរកថាកាន់តែក្លាយទៅជាបន្ទាន់។​ រួមជាមួយបរិយាកាសនិទាន
​វីរកថា Tay Nguyen  កំពុងបានវៀតណាមស្នើរដើម្បីអង្គការវិទ្យាសាស្ត្រនិងអប់រំ​អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍
​របស់មនុស្សលោក វិរកថា Ot N’Rong របស់ជនរួមជាតិ M’Nongក៏ត្រូវបាន​វាយ​តំលៃជាវីរកថាមានប្រវែងឯកទគ្គកម្មរបស់ពិភពលោក។​សំដៅអភិរក្សវីរកថា ជា​តំលៃវប្បធម៍ថ្លៃថ្លារបស់បណ្ដាជនជាតិ តាំងពីឆ្នាំ២០០៥មក វិទ្យាស្ថានស្រាវជ្រាវ​វប្បធម៍វៀតណាមបានសហការជាមួយដំបន់នានាបើកថ្នាក់រៀនវីរកថានៅនឹងទី
កន្លែងសំរាប់យុវជនជនជាតិភាគតិច។ លោកស្រី Luong Thanh Son នាយិការ​សារៈ
មន្ទីជនជាតិខេត្ត Dac Lac បានឲ្យដឹងថា៖

        “ដើម្បីអភិរក្សវីរកថា មានវិធានការរបៀបអភិរក្សជាច្រើន។ ក្នុងនោះផ្នែក​វប្បធម៍គួរធ្វើល្អការងារគ្រប់គ្រងជួយឲ្យការអភិរក្សប្រកបដោយប្រសិទ្ធភាពជាង។
នាពេលថ្មីៗនេះ ខ្ញុំក៏បានមកស្រុក Chu M’gar (ខេត្ត Dac Lac) បានឃើញថា
សហគមន៍ជនរួមជាតិ M’Nong នៅទីនេះមានការខំប្រឹងប្រែងជាច្រើនក្នុងការ​រៀបចំថ្នាក់រៀនវីរកថាសំរាប់កូនចៅនៅដំបន់។ ​គេក៏បានយកចិត្តទុកដាក់ដល់​
សិប្បករផងដែរ។”

        ក្នុងសង្គមនាបច្ចុប្បន្ន​វីរកថានៅតែដើរតួនាទីសំខាន់ក្នុងជីវភាពរបស់​ជនរួម​ជាតិ
M’Nong។ វីរកថាជួយឲ្យជំនាន់កូនចៅយល់អំពីប្រភពដើម​មោទនភាពអំពី​ប្រពៃណី​វប្បធម៍វិសេសវិសាលរបស់ជនជាតិខ្លួន។ ដោយហេតុនេះ ការស្រាវ​ជ្រាវ​រក្សានិង
​អភិរក្ស​រាល់តំលៃវីរកថាកាន់តែមានអត្ថន័យជាងទៀត។​របៀប​អភិរក្សវីរកថាល្អ
បំផុត​គឺបង្កលក្ខណៈដើម្បីវីរកថាត្រូវបានថែទាំនិងរស់ក្នុង​បរិយាកាសសហគមន៍​
ជនជាតិ​ដំបន់​​ធ្វើបានដូច្នេះវីរកថា M’Nong នឹងបន្តបាន​រក្សាគង់វង្សជាមួយភូមិឃុំ
នៅដំបន់ Tay Nguyen៕

ប្រតិកម្មទៅវិញ

ផ្សេងៗ