OPCW ប្រកាសលទ្ធផលនៃការត្រួតពិនិត្យអំពីករណីវាយប្រហារជាប់សង្ស័យថាមានការប្រើប្រាស់អាវុធគីមីនៅស៊ីរី

OPCW ប្រកាសលទ្ធផលនៃការត្រួតពិនិត្យអំពីករណីវាយប្រហារជាប់សង្ស័យថាមានការប្រើប្រាស់អាវុធគីមីនៅស៊ីរី - ảnh 1
កុមារមួយរូបត្រូវបានសង្គ្រោះបន្ទាន់ក្រោយពីការវាយប្រហារជាប់សង្ស័យមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរ​ (រូបថត៖TTXVN)

(VOVworld) - អង្គការហាមឃាត់អាវុធគីមី (OPCW) របស់អ.ស.ប នាថ្ងៃទី១៩
មេសា បានប្រកាសថា ការត្រួតពិនិត្យសំណាកដែលបានយកមកពីករណីជាប់
សង្ស័យមានការប្រើប្រាស់អាវុធគីមីនៅស៊ីរីនោះ សរឲ្យឃើញនូវលទ្ធផលមិនអាច
បដិសេធបានអំពីការប្រើប្រាស់ជាតិគីមីពុល sarin ឬសារធាតុប្រហាក់ប្រហែលមួយ
ទៀត។សន្និដ្ឋាននេះត្រូវបាន OPCW នាំចេញក្រោយពីអនុវត្តការត្រួតពិនិត្យ
សំណាកដែលបានយកមកពីជនរងគ្រោះចំនួន១០នាក់ក្នុងការវាយប្រហារកាលពី
ថ្ងៃទី៤ មេសា នៅទីរួមខេត្ត Khan Sheikhoun របស់ស៊ីរីនៅមន្ទីរពិសោធន៍ចំនួន៤
កន្លែង។នាថ្ងៃដដែល រដ្ឋមន្រ្តីការបរទេសបារាំងលោក Jean-Marc Ayrault បានឲ្យ
ដឹងថា​ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ស្ថាប័នស៊ើបការណ៍សម្ងាត់ប្រទេសនេះនឹងបង្ហាញ
ជាសាធារណៈភស្តុតាងដែលសរឲ្យឃើញថា កងកម្លាំងរបស់ប្រធានា ធិបតីស៊ីរី
Bashar al-Assad មានចេតនាប្រើប្រាស់អាវុធគីមីក្នុងករណីវាយប្រហារពោលខាង
លើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ