ADB ជួយជំនះពុះពារគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃ

ADB ជួយជំនះពុះពារគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃ - ảnh 1
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Pham Binh Minh

(VOVworld)-ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Pham Binh Minh ទើប
 នឹងផ្តល់អនុសាសន៍ស្តីពីការទទួលខ្ទង់ជំនួយសង្គ្រោះបន្ទាន់របស់ធនាគាអភិវឌ្ឍន៍
អាស៊ី (ADB) សម្រាប់ជំនះពុះពារគ្រោះរាំងស្ងួត ការជ្រាបចូលនៃទឹកប្រៃនៅតំបន់
កណ្តាលប៉ែកខាងត្បូង តំបន់ Tay Nguyen និងវាលសណ្តទន្លេ Cuu Long ។​តាមនោះ
 ឧបនាយករដ្ឋមន្ត្រី បានប្រគល់ឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនូវសេច
 ក្តីសម្រេចចិត្តការផ្តួចផ្តើមគំនិតវិនិយោគខ្ទង់ជំនួយពោលខាងលើតាមការកំណត់របស់
 រដ្ឋាភិបាល ស្តីពីការគ្រប់គ្រងនិងប្រើប្រាស់ប្រភពជំនួយអភិវឌ្ឍន៍ជាផ្លូវការ (ODA) និង
ប្រាក់កម្ចីសម្បទានរបស់វិនិយោគិនបរទេស។ ធនាគារជាតិវៀតណាមនិងក្រសួង
កសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមរួមទាំងស្ថាប័នទាក់ទិននានានឹងប្រញាប់ប្រញាល់
បំពេញបែបបទចាំបាច់តាមការកំណត់ដើម្បីទទួលបានខ្ទង់ជំនួយពោលខាងលើយ៉ាង
​ឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ