ADB វាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ (GMS)

(VOVWORLD) - តាមការផ្តួចផ្តើមគំនិតអំពីកិច្ចសហប្រតិបត្តិការនៃហាអនុតំបន់ទន្លេ មេគង្គ (GMS) គឺជាកម្មវិធីមួយដែលទទួលបានជោគជ័យបំផុតនៅក្នុងកិច្ចសហប្រតិប ត្តិការ និង ការធ្វើសមាហរណកម្មក្នុងតំបន់នៅអាស៊ី។
ADB វាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ (GMS) - ảnh 1លោក Alfredo Perdiguero ប្រធានការិយាល័យសម្របស្រួលសកម្មភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ាននៃ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) 

លោក Alfredo Perdiguero ប្រធានការិយាល័យសម្របស្រួលសកម្មភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ាននៃ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានកត់សម្គាល់ ដូចច្នេះក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃទី ១៣ ខែមីនា ក្នុងឱកាសលោក ចូលរួមកិច្ចប្រជុំកំពូលបើកទូលាយ GMS-6 និងកិច្ចប្រជុំកំពូលនៃ កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា - ឡាវ - វៀតណាម លើកទី ១០ (CLV-10) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ដល់ ៣១ ខែមីនា ឆ្នាំ ២០១៨ នៅរដ្ឋធានីហាណូយ។

យោងតាមលោក Perdiguero បានឱ្យដឹងថា វៀតណាមជានិច្ចកាល ជាសមាជិក មួយដែលមានការ ផ្តួចផ្តើមគំនិតជាច្រើនលើគ្រប់វិស័យដែលកិច្ចសហប្រតិបត្តិការ GMS ចង់ជំរុញ។ ម្យ៉ាងទៀត លោកក៏បានវាយតំលៃ ថាការដែលវៀតណាមរៀបចំ កិច្ចប្រជុំ កំពូលធុរកិច្ច GMS  លើកនេះ គឺជាឱកាសមួយដ៏ល្អ ដើម្បីនាំមកនូវ កម្លាំងចលករ និងការផ្តួចផ្តើមគំនិតនិងធនធានហិរញ្ញវត្ថុ ដល់កិច្ចសហប្រតិបត្តិការតភ្ជាប់នៅក្នុង តំបន់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ