ADB៖ សេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនឹងជួបការពិបាកក្នុងស្តារឡើងវិញ

(VOVWORLD) - ឆ្នាំ ២០២០ ជាលើកដំបូងក្នុងរយៈពេលជិត ៦ ទសវត្ស ដែលខឿនសេដ្ឋកិច្ចនៅទូទាំងទ្វីបអាស៊ី នឹងធ្លាក់ចុះ មុនពេលស្តារឡើងវិញពីឆ្នាំ ២០២១ ខណៈដែលតំបន់នេះចាប់ផ្តើមជំនះពុះពារលើផលវិបាកខាងសេដ្ឋកិច្ចដែលបង្កឡើងដោយសារជំងឺរាតត្បាតសកលផងដែរ។
ADB៖ សេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនឹងជួបការពិបាកក្នុងស្តារឡើងវិញ - ảnh 1 សេដ្ឋកិច្ចអាស៊ីនឹងងើបឡើងវិញតាមរូបអក្សរ L ជំនួសឱ្យ V (ប្រភព៖ CafeF)

យោងតាមរបាយការណ៍ស្តីពីយថាទស្សន៍នៃសេដ្ឋកិច្ចអាស៊ី (ADO) ឆ្នាំ ២០២០ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញផ្សាយនាថ្ងៃទី ១៥ ខែកញ្ញា បានឲ្យដឹងថាផលិតផលសរុប (GDP) នៅអាស៊ី ដែលកំពុងអភិវឌ្ឍន៍ នឹងធ្លាក់ចុះត្រឹមតែ ០, ៧ % នៅក្នុងឆ្នាំ ២០២០ ដោយគូសសញ្ញាពីលើកដំបូងដែលកំណើនសេដ្ឋកិច្ចក្នុងតំបន់ មានភាពអវិជ្ជមានចាប់តាំងពីដើមទសវត្សនៃឆ្នាំ១៩៦០។  

របាយការណ៍នេះក៏បង្ហាញថាកំណើនក្នុងតំបន់នឹងស្តារឡើងវិញ ហើយសម្រេចបាន ដល់ ៦,៨% នៅឆ្នាំ ២០២១ ផងដែរ។ ម្យ៉ាងវិញទៀត មានប្រមាណ ៣/៤ នៃខឿនសេដ្ឋកិច្ចក្នុងតំបន់ ត្រូវបានគេរំពឹងថានឹងមានកំណើនអវិជ្ជមាននៅឆ្នាំ ២០២០ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ