AFF Suzuki Cup ២០១៨៖ ប្រព័ន្ធផ្សព្វផ្សាយ​អន្តរជាតិ​វាយតំលៃ​ចំពោះ​ជ័យជំនះ​រ​បស់ក្រុមបាល់ទាត់ជម្រើសជាតិ​វៀតណាម

(VOVWORLD) -"ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF Suzuki Cup ២០១៨ "។ 
AFF Suzuki Cup ២០១៨៖  ប្រព័ន្ធផ្សព្វផ្សាយ​អន្តរជាតិ​វាយតំលៃ​ចំពោះ​ជ័យជំនះ​រ​បស់ក្រុមបាល់ទាត់ជម្រើសជាតិ​វៀតណាម - ảnh 1 (រូបថត VOV)

នេះគឺជាចំណងជើងនៃអត្ថបទសរសេររបស់ទីភ្នាក់ងារសារព័ត៌មាន Xinhua ក្រោយពីជ័យជំនះរបស់ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមទៅលើ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្នុងការប្រកួត វគ្គ សន្សំពិន្ទុ។ អត្ថបទសរសេរនេះក៏បានកោតសរសើរចំពោះគ្រាប់បាល់ស៊ុតបញ្ចូលទីចំនួន ៣ លើករបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមផងដែ។ ជាមួយស្នាដៃទាំងនេះ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមទទួលបាន ១០ ពិន្ទុ ក្នុងការប្រកួត AFF Suzuki Cup ឆ្នាំ២០១៨។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយអត្ថបទសរសេរដោយចំណងជើងថា "ម៉ាឡេស៊ីយកឈ្នះលើមីយ៉ាន់ម៉ា ដើម្បីឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយវៀតណាម"។ ជាមួយគ្រាប់បាល់ស៊ុតបញ្ជូលទីចំនួន ៣ លើករបស់កីឡាករ Nguyen Tien Linh កីឡាករ Nguyen Quang Hai និងកីឡាករ Phan Van Duc នោះ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានជាប់ចំណាត់ថ្នាក់ទីមួយក្នុងពូល A ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ