Al shabaab វាយប្រហារមូលដ្ឋានយោធានៅជិតរដ្ឋធានី Mogadishu ប្រទេសសូម៉ាលី

(VOVWORLD) - នាថ្ងៃទី ២២ ខែកញ្ញា ខ្មាន់កាំភ្លើងនៃក្រុមភេរវករ Al Shabaab  បាបបានវាយប្រហារលើមូលដ្ឋានយោធាមួយកន្លែងនៅជិតរដ្ឋធានី Mogadishu ដោយបានលួចយកអាវុធជាច្រើនមុនពេលភៀសខ្លួនចេញពីកន្លែងនេះ។
Al shabaab វាយប្រហារមូលដ្ឋានយោធានៅជិតរដ្ឋធានី Mogadishu ប្រទេសសូម៉ាលី - ảnh 1 ខ្មាន់កាំភ្លើងនៃក្រុមភេរវករ Al Shabaab (រូបថត៖ Reuter)

ការវាយប្រហារនេះបានកើតឡើងនៅពេលដែលមានជនល្មើសបំផ្ទុះគ្រាប់ បែកអត្តឃាតម្នាក់ បានបើកឡានភ្ជាប់គ្រឿងផ្ទុះបុកទៅលើមូលដ្ឋានយោធាមួយនៅ El Salini ដែលមានចម្ងាយ ៦០ គីឡូម៉ែត្រពីភាគនិរតីនៃទីក្រុង Mogadishu ។ ខ្មាន់កាំភ្លើងបានចាកចេញពីមូលដ្ឋាននេះដោយរថយន្តដឹកពេញទៅដោយគ្រាប់រំសេវ។ ក្រោយមក កងទ័ពសូម៉ាលីបានទទួលជំនួយឧបត្ថម្ភ និងដណ្តើមបានការកាន់កាប់លើមូលដ្ឋាននេះឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ