APEC បង្កើតបណ្ដាញប្រឆាំងនឹងអំពើពុករលួយ

APEC បង្កើតបណ្ដាញប្រឆាំងនឹងអំពើពុករលួយ - ảnh 1
បណ្ដាប្រទេសជា សមាជិក APEC បង្កើតបណ្ដាញប្រឆាំងនឹងអំពើពុករលួយមួយ។
(Image: Vietnamplus)
(VOVworld) – ក្នុងក្របខ័ណ្ឌសន្និសីទកំពូលនៃវេទិការសហប្រតិបត្តិការសេដ្ឋកិច្ច
អាស៊ី-ប៉ាស៊ីហ្វិក APEC លើកទី ២១ និងបណ្ដាសន្និសីទទាក់ទិនដែលបាន ប្រព្រឹត្ត
ទៅចាប់ពីថ្ងៃទី ១ ដល់ទី ៨ តុលា នៅឥណ្ឌូណេស៊ី  បណ្ដាប្រទេសជា សមាជិក
APEC បានឯកភាពអំពីការបង្កើតបណ្ដាញប្រឆាំងនឹងអំពើពុករលួយ​មួយសំដៅ
បង្កើនតុល្យភាពនិងលើកំពស់ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ នេះគឺ
ជាបណ្ដាញសហប្រតិបត្តិការរវាងអ្នកនីតិប្រតិបត្តិនៃបណ្ដាខឿនសេដ្ឋកិច្ច APEC
ជាមួយគ្នា សំដៅដោះស្រាយអំពើពុករលួយគ្រប់ប្រភេទ។ តាមរយៈ បណ្តាញនេះ សកម្មភាពនីតិប្រតិបត្តិនឹងត្រូវបានជួយឧត្ថម្ភគ្នាទៅវិញទៅមក ក្នុង ដំណើរការ
ស៊ើបអង្កេត។ ក្រៅពីនោះ បណ្ដាប្រទេស APEC អាចចែករំលែកបទ ពិសោធ
អំពីការកសាងសមត្ថភាពប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ