APEC ២០១៧៖ សារព័ត៌មានអារ៉ាប់វាយតំលៃវិជ្ជមានអំពីតួនាទីប្រទេសម្ចាស់ផ្ទះ របស់វៀតណាម

(VOVWORLD) - នាប៉ុន្មានថ្ងៃនេះ សារព័ត៌មានអន្តរជាតិវាយតំលៃវិជ្ជមានអំពី សន្និសីទជាន់ខ្ពស់នៃវាទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០១៧ នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។ 
APEC ២០១៧៖ សារព័ត៌មានអារ៉ាប់វាយតំលៃវិជ្ជមានអំពីតួនាទីប្រទេសម្ចាស់ផ្ទះ របស់វៀតណាម - ảnh 1 APEC ២០១៧៖ សារព័ត៌មានអារ៉ាប់វាយតំលៃវិជ្ជមានអំពីតួនាទីប្រទេសម្ចាស់ផ្ទះ របស់វៀតណាម

(VOVworld) - នាប៉ុន្មានថ្ងៃនេះ សារព័ត៌មានអន្តរជាតិវាយតំលៃវិជ្ជមានអំពី សន្និសីទជាន់ខ្ពស់នៃវាទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០១៧ នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។ បណ្ដាកាសែតធំៗតាមភាសា អង់គ្លេសដូចជា Kuwait Times Arab Times The Times Kuwait និងតាមភាសាអារ៉ាប់ Alari និង Aljarida Alanbaa Ah សុទ្ធតែមានអត្ថបទសរសេរអំពីសន្និសីទជាន់ខ្ពស់ APEC ក្នុងនោះ វាយតំលៃខ្ពស់ចំពោះតួនាទីជាប្រទេសម្ចាស់ផ្ទះរបស់វៀតណាម។

កាសែតធំៗទាំងនេះលើកកំពស់តួនាទីរបស់វៀតណាមក្នុងឋានៈជាប្រទេសម្ចាស់ ផ្ទះរបស់ APEC ក៏ដូចជា ស្នាដៃដែលវៀតណាមទទួលបានក្នុងរយៈពេលកន្លងទៅ ហើយចាត់ទុកថា៖ វៀតណាមជាខឿនសេដ្ឋកិច្ចដែលមានល្បឿនកំណើនលឿនក្នុង តំបន់ ផ្នែកនាំចេញកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយប្រធានបទ «ជើងមេយថ្មីសំរាប់ពាណិជ្ជកម្មអាស៊ី-ប៉ាស៊ីហ្វិក» កាសែត New Straits Times របស់សឹង្ហបុរីវាយតំលៃថា៖ សន្និសីទ APEC  បាននាំមកនូវ សុទិដ្ឋិនិយមសំរាប់ខឿនសេដ្ឋកិច្ចនានាក្នុងតំបន់ចំពោះមុខឆ្នាំថ្មី ២០១៨។ មជ្ឈដ្ឋាន ថ្នាក់ដឹកនាំបានអនុវត្តជំហានសំខាន់ៗដើម្បីតភ្ជាប់ការផ្តើមគំនិតសំដៅបង្កលក្ខណៈ ងាយស្រួលសំរាប់អាជីវកម្មរវាងបណ្ដាខឿនសេដ្ឋកិច្ច APEC ដើម្បីគោលដៅរួមគឺជំរុញ កំណើននិងការងារធ្វើ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ