APEC ២០១៧៖វៀតណាមពង្រីកតួនាទីជាប្រទេសម្ចាសផ្ទះដោយមានការរួមវិភាគទាននានា

(VOVWORLD) -មុននឹងសន្និសីទជាន់ខ្ពស់ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក (APEC) ២០១៧ នៅប្រទេសវៀតណាម សាធារណះមតិ នៃសាធារណះរដ្ឋឆែក បានវាយតំលៃខ្ពស់ការរួមវិភាគទានរបស់ វៀតណាមក្នុងព្រឹត្តិការណ៍នេះ។
APEC ២០១៧៖វៀតណាមពង្រីកតួនាទីជាប្រទេសម្ចាសផ្ទះដោយមានការរួមវិភាគទាននានា - ảnh 1APEC ២០១៧៖វៀតណាមពង្រីកតួនាទីជាប្រទេសម្ចាសផ្ទះដោយមានការរួមវិភាគទាននានា 

មុននឹងសន្និសីទជាន់ខ្ពស់ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក (APEC) ២០១៧ នៅប្រទេសវៀតណាម សាធារណះមតិ នៃសាធារណះរដ្ឋឆែក បានវាយតំលៃខ្ពស់ការរួមវិភាគទានរបស់ វៀតណាមក្នុងព្រឹត្តិការណ៍នេះ។

អ្នកកាសែត Pavel Herman បានសង្កត់ធ្ងន់ថា៖ វៀតណាមទទួលរៀបចំសន្និសីទជាន់ខ្ពស់ APEC លើកទី២ បានអះអាងនូវការរួមវិភាគទានរបស់វៀតណាមចំពោះសហគមន៍អន្តរជាតិ។ទន្ទឹមនឹងនោះ ក៏អះអាងកិត្យានុភាព ឋានះរបស់វៀតណាមនៅក្នុងតំបន់និងអន្តរជាតិផងដែរ។

ក្នុងពេលជាមួយគ្នានោះ លោក Marcel Winter ប្រធានសមាគមឆែក-វៀតណាម បានវាយតំលៃខ្ពស់ចំពោះអត្ថន័យ សារសំខាន់នៃឆ្នាំ APEC ២០១៧ និងតួនាទីរបស់ប្រទេសម្ចាស់ផ្ទះវៀតណាមផងដែរ។

នៅម៉ាឡេស៊ី កាសែត The Malaymail បានចុះផ្សាយអត្ថបទនាពេលថ្មីៗនេះ ដោយប្រធានបទ៖ APEC ជួយអោយវៀតណាម ជំរុញខ្លាំងការងារផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ