ASIAD ២០១៨៖ វៀតណាមមានសិទ្ធិចម្លងទូរទស្សន៍នៃការប្រកួត

(VOVWORLD) - តាមសេចក្ដីជូនដំណឹងជាផ្លូវការដែលទើបនឹងបានប្រកាសឲ្យដឹងថា ស្ថានីយ៍ទូរទស្សន៍ឌីជីថល់ VTC ដែលជាអង្គភាពចំណុះ VOV បានសម្រេចការ ចរចានិងទិញសិទ្ធិចម្លងរបស់ព្រឹត្តិការណ៍ទាំងអស់ក្នុងក្របខ័ណ្ឌមហោស្រព ASIAD ២០១៨។

សម្ព័ន្ធក្រុមហ៊ុន Vingroup និងសម្ព័ន្ធក្រុមហ៊ុន Viettel ជាសហ គ្រាសទាំងពីរដែលបានសហការជួយឧបត្ថម្ភ VOV ក្នុងការទិញសិត្ធិចម្លង ASIAD ២០១៨ ដើម្បីបម្រើតម្រូវការរបស់មហាជនក្នុងទូទាំងប្រទេស។ សិទ្ធិចម្លងនេះ អនុញ្ញាតឲ្យមហាជនអាចតាមដានដោយផ្ទាល់ផ្នែកលើកាណាល់ទូរទស្សន៍ VTC ទូរស័ព្ទចល័ត ទូរទស្សន៍ឆ្លាតតាមរយៈកម្មវិធីទូរស័ព្ទ VTC Now ឬនៅលើគេហ ទំព័រវេបសាយ vov.vn និង VTVnews ផងដែរ។ ក្នុងពេលនោះ មិត្តអ្នកស្ដាប់ក៏ អាចតាមដានស្ដាប់ការអធិប្បាយដោយផ្ទាល់ស្ដីពីព្រឹត្តិការណ៍ទាំងអស់តាមរយៈកាណាល់ផ្សាយសម្លេងនានារបស់ VOV ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ