ASIAD ២០១៨៖ សារព័ត៌មានអន្តរជាតិកោតសរសើរជ័យជំនះរបស់ក្រុមបាល់ទាត់ អូឡាំពិកជម្រើសជាតិវៀតណាម

(VOVWORLD) - ក្រោយពីយកឈ្នះដោយលទ្ធផល៣-0 លើគូប្រជែងប៉ាគីស្ថានក្នុងវគ្គប្រកួត ទី១នៅមហោស្រពកីឡាអាស៊ី (ASIAD) ឆ្នាំ២០១៨ នោះ ក្រុមបាល់ទាត់អូឡាំពិក ជម្រើសជាតិវៀតណាម ទទួលបានការកោតសរសើរជាច្រើនពីសារព័ត៌មានអន្តរ ជាតិ។

  គេហទំព័រវេបសាយនៃសម្ព័ន្ធបាល់ទាត់អាស៊ី (AFC) បានបង្ហោះអត្ថបទ ដែលឲ្យដឹងថា ក្រុមអូឡាំពិកវៀតណាមបានយកឈ្នះគួរ្យបញ្ចុះបញ្ចូល អាស្រ័យ ដោយមានឧត្តមភាពហួសឆ្ងាយពីគូប្រជែងទាំងខាងសមត្ថភាពផងនិងបទពិ សោធន៍ផង។ សារព័ត៌មានប្រទេសម្ចាស់ផ្ទះឥណ្ឌូនេស៊ី ក៏ស្ដែចការចាប់អារម្មណ៍យ៉ាង ខ្លាំងចំពោះជ័យជំនះរបស់ក្រុមវៀតណាម ហើយចែករំលែកទស្សនៈថា ប្រសិន បើក្រុមបុរសពាក់អាវក្រហមឆ្លៀតយកឱកាសយ៉ាងពេញលេញនោះ គឺមាន “ភ្លៀងបាល់ចូលទី” នៅពហុកីឡាដ្ឋាន Wibawa Mukti ហើយ។ ចំណែកឯកាសែត SportsSeoul របស់កូរ៉េខាងត្បូងបានវាយតំលៃថា ក្រុម វៀតណាមកំពុងមានឱកាសដ៏ច្បាស់លាស់ដើម្បីជំនះលើការប្រកួតតាមពូល ក្រោយពីជ័យជំនះនេះ។ កាសែតនេះបានអះអាងថា៖ “ក្រុមអូឡាំពិកវៀតណាម មានការប្រកួតដំបូងដ៏ល្អឥតខ្ចោះ។ ប្រសិនបើបន្តលេងដូច្នេះ គេអាចវាយ បរាជ័យក្រុមអូឡាំពិកនេប៉ាល់ដើម្បីដណ្ដើមយកសំបុត្រចូលវគ្គប្រកួតក្រោយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ