Azerbaijan និង Armenia ទទួលបានកិច្ចព្រមព្រៀងឈប់បាញ់

Azerbaijan និង Armenia ទទួលបានកិច្ចព្រមព្រៀងឈប់បាញ់ - ảnh 1
អង្គភាពកាំភ្លើងធំ Armenia នៅតំបន់ Nargony Karabakh នាថ្ងៃទី៣ មេសា (រូបថត៖AFP/TTXVN)

(VOVworld) - ក្រសួងការពារជាតិ Armenia និងក្រសួងការពារជាតិ Azerbaijan នាថ្ងៃទី
៥ មេសា បានបញ្ជាក់ថា ភាគីទាក់ទិននានានៅតំបន់ជំលោះ Nagorny Karabakh រវាង
ប្រទេសទាំងពីរទទួលបានកិច្ចព្រមព្រៀងឈប់បាញ់ក្រោយពីការ ប្រយុទ្ធគ្នាយ៉ាង
ខ្លាំងក្នុងអំឡុងប៉ុន្មានថ្ងៃកន្លងទៅ។
ទាក់ទិនដល់ភាពតានតឹងរវាង Azerbaijan និង Armenia នាថ្ងៃដដែល ប្រធានាធិបតី
រុស្ស៊ីលោក Vladimir Putin បានដាស់តឿនថ្នាក់ដឹកនាំ Azerbaijan និង Armenia ធានាឲ្យ
ការប្រយុទ្ធគ្នានៅតំបន់ជំលោះ Nargony Karabakh នឹងបញ្ចប់ បន្ទាប់ពីទទួលបានបទ
ឈប់បាញ់នេះ។ក្នុងពេលនោះ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad
Zarif បានឲ្យដឹងថា តេអេរ៉ង់ត្រៀមខ្លួនជាស្រេចធ្វើអ្នក សម្របសម្រួលដើម្បីដោះ
ស្រាយវិបត្តិរវាង Baku និង Yerevan ដោយសន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ