Bamboo Airways ទទួលបាន វិញ្ញាបនប័ត្រសុវត្ថិភាពប្រតិបត្តិការ

(VOVWORLD) -តាមផែនការ IATA នឹងប្រគល់វិញ្ញាបនប័ត្រដល់ក្រុមហ៊ុន Bamboo Airways នាថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២០ នៅទីក្រុងហាណូយ។
Bamboo Airways ទទួលបាន វិញ្ញាបនប័ត្រសុវត្ថិភាពប្រតិបត្តិការ - ảnh 1 រូបថត៖ BBA ទើបតែទទួលបានយន្ដហោះប៊ូអ៊ីញ ៧៨៧-៩ ក្លាយជាក្រុមហ៊ុនអាកាសចរណ៍ឯកជនដំបូងគេដែលមានសណ្ឋាគារលំដាប់ផ្កាយ ៥

នាយប់ថ្ងៃទី ២៦ ខែធ្នូ  ក្រុមហ៊ុន Bamboo Airways បានឲ្យដឹងថាក្រុមហ៊ុនទើបនឹងទទួលបាន វិញ្ញាបនប័ត្រវាយតម្លៃសុវត្ថិភាពប្រតិបត្តិការ (IOSA - IATA Operational Safety Audit) របស់សម្ព័ន្ធសមាគមដឹកជញ្ជូនអាកាសចរណ៍អន្តរជាតិ (IATA)  ក្រោយរយៈពេលជិត ១ ឆ្នាំ នៃការប្រតិបត្តហោះហើរពាណិជ្ជកម្ម។

តាមផែនការ IATA នឹងប្រគល់វិញ្ញាបនប័ត្រដល់ក្រុមហ៊ុន Bamboo Airways នាថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២០ នៅទីក្រុងហាណូយ។

វិញ្ញាបនប័ត្រ IOSA ត្រូវបានវាយតម្លៃថា ជាវិញ្ញាបនប័ត្រសំខាន់បំផុតអំពីសុវត្ថិភាពអាកាសចរណ៍ ហើយមាន ក្រុមហ៊ុនអាកាសចរណ៍នៅលើពិភព លោកត្រឹម ១៦ % តែប៉ុណ្ណោះ ទទួលបានវិញ្ញាបនប័ត្រនេះ។ ការធ្វើតេស្តស្តង់ដា IOSA ត្រូវបានធ្វើ ២ ឆ្នាំម្ដង ដែលរួមមានបទដ្ឋានដ៏តឹងរឹងប្រមាន ១ ០០០ ប្រការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ