BRICS ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីការបង្កើតធនាគាររួម

BRICS ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីការបង្កើតធនាគាររួម - ảnh 1
BRICS ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីការបង្កើតធនាគាររួម (Image: VNA)


(VOVworld) – នៅសន្និសីទកំពូលលើកទី ៦ នាថ្ងៃទី ១៥ កក្កដា នៅទីក្រុង
Fortaleza របស់ប្រេស៊ីល បណ្ដាខឿនសេដ្ឋកិច្ចទើបនឹងលេចចេញជួរមុខលើ
សកលលោករួមមាន ៖ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិននិងអាហ្វ្រិកខាងត្បូង
(BRICS) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីការបង្កើតធនាគាររួមសំដៅ
ប្រមូលផ្តុំប្រភពកំលាំងសំរាប់គំរោងការណ៍ហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍន៍
នៅប្រទេសជាសមាជិកនានា បណ្ដាខឿនសេដ្ឋកិច្ចទើបនឹងលេចចេញនិង
កំពុងអភិវឌ្ឍន៍ផ្សេងៗទៀត។ ធនាគារថ្មីរបស់ BRICS ត្រូវបាន ហៅថា៖
ធនាគារអភិវឌ្ឍន៍ថ្មី (NDB) ដែលត្រូវបានបង្កើតក្នុងកាលៈទេសៈ បណ្ដា ប្រទេសជាសមាជិកក៏ដូចជាបណ្ដាខឿនសេដ្ឋកិច្ចទើបនឹងលេចចេញនិង
កំពុងអភិវឌ្ឍន៍បន្តជួបការលំបាកក្នុងការទទួលបានប្រភពទុនពីអង្គការ
ហិរញ្ញវត្ថុអន្តរជាតិដើម្បីអនុវត្ត បណ្ដាគំរោងការណ៍ហេដ្ឋារចនាសម្ព័ន្ធ
និងអភិវឌ្ឍន៍ចីរភាព។ ការបង្កើតធនាគារនេះ ត្រូវបានអនុម័តនៅសន្និសីទ
កំពូល BRICS នៅអាហ្វ្រិកខាងត្បូង នាខែ មិនា ឆ្នាំ ២០១៣ កន្លងមក។ ទីស្នាក់ការរបស់ធនាគារនេះនឹងស្ថិតនៅទីក្រុងសៀងហៃរបស់ ចិន និង
មានប្រភពទុកសរុបចំនួន ១ សែនលានដុល្លាអាមេរិក។ ក៏ក្នុងសន្និសីទ
លើក នេះ BRICS ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីការបង្កើត
មូលនិធិទុកផ្ទុករុង ដែលមានតំលៃ ១ សែនលានដុល្លាអាមេរិកសំដៅជួយ
ឧបត្ថម្ភប្រទេសជាសមាជិកទប់ទល់នឹងការដាក់សម្ពាធន៍ទូទាត់ក្នុង
រយៈពេលខ្លី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ