CLMV8និងACMECS7ចេញសេចក្តីថ្លែងការណ៍រួមបង្កើនកិច្ចសហប្រតិបត្តិការ

(VOVworld)-នាថ្ងៃទី២៦តុលាសន្និសីទជាន់ខ្ពស់សហប្រតិបត្តិការកម្ពុជា ឡាវ
មីយ៉ាន់ ម៉ានិងវៀតណាមលើកទី៨ (CLMV8) បានចេញសេចក្តីថ្លែងការណ៍រួម។
សេចក្តីថ្លែង ការណ៍រួមនេះជាថ្មីម្តងទៀតបានអះអាងនូវការប្តេជ្ញាចិត្តរបស់ប្រទេស
ទាំងអស់ក្នុងការ បន្តបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសម្រាប់យន្តការ  
CLMV ដើម្បីសន្តិភាព  ស្ថិរភាពនិងវិបុលភាពរបស់អនុតំបន់និងបង្រួញគម្លាត
អភិវឌ្ឍន៍ជាមួយប្រទេសជា សមាជិកដទៃរបស់អាស៊ាន។

CLMV8និងACMECS7ចេញសេចក្តីថ្លែងការណ៍រួមបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc ថតរូបអនុស្សវរីយ៍ជាមួយបណ្តាប្រធានគណៈប្រតិភូ 


        សេចក្តីថ្លែងការណ៍រួមមាន១៧ “ខ” ដែលក្នុងនោះមានសង្កត់ធ្ងន់ទៅលើ
បេសកកម្មសំខាន់នៃកិច្ចសហប្រតិបត្តិការ CLMV គឺជម្រុញសកម្មភាពរួមរវាង
ប្រទេស ទាំង៤សំដៅធានាអនាគតសន្តិភាព ស្ថិរភាពនិងភាពសម្បូររុងរឿង។
គោលដៅស្នូល នៃកិច្ចសហប្រតិបត្តិការនេះគឺបន្តជួយឧបត្ថម្ភការអភិវឌ្ឍន៍របស់
សហគមន័អាស៊ាន ឆ្ពោះទៅការអភិវឌ្ឍន៍និរន្តរភាពនៃអនុតំបន់ទាំងមូល។ ថ្នាក់
ដឹកនាំ CLMV មិនតឹ្រមតែសម្តែងក្តីជឿជាក់យ៉ាងមុតមាំទៅលើអនាគតភ្លឺស្វាង
របស់កិច្ចសហប្រតិបត្តិ ការនេះប៉ុណ្ណោះទេ ថែមទាំងយល់ដឹងច្បាស់ចំពោះរាល់
ការសាកល្បង​ដែលប្រទេសទាំងអស់កំពុងប្រឈមមុខ ដោយបានអះអាងថា
នឹងនាំគ្នារឹតបន្តឹងកិច្ច សហប្រតិបត្តិការព្រមទាំងអនុវត្តសកម្មភាពជាក់ស្តែង
លើគ្រប់វិស័យ សំដៅឆ្ពោះទៅ ការតភ្ជាប់ទីផ្សាររបស់ប្រទេសទាំង៤ដើម្បីផល
ប្រយោជន៍របស់ភាគីនានា។

        ក្នុងថ្ងៃដដែល សន្និសីទជាន់ខ្ពស់សហប្រតិបត្តិការយុទ្ធសាស្ត្រនៃទន្លេចំនួន៣
 អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គលើកទី៧ (ACMECS 7)បានចេញសេចក្តីថ្លែងការ
ណ៍ ហាណូយ។ សេចក្តីថ្លែងការណ៍នេះបានអះអាងទៅលើសមិទ្ធិដែលកិច្ចសហ
ប្រតិបត្តិ ការ ACMECS ទទួលបាន និងសន្យាអនុវត្តជាក់ស្តែងរាល់សកម្មភាព
សហប្រតិបត្តិការ នាដំណាក់កាលខាងមុខ។ ថ្នាក់ដឹកនាំ ACMECS បានប្តេជ្ញា
បង្កើនកិច្ចសហប្រតិបត្តិ​ការលើវិស័យកសិកម្មឆ្លាត ការពារបរិស្ថានប្រកបប្រសិទ្ធិ
ភាព បង្កើនកិច្ចសហប្រតិបត្តិ​ការរវាងACMECS ជាមួយគណៈកម្មាធិការទន្លេមេគង្គ
និងបណ្តាយន្តការតំបន់ផ្សេងៗ ទៀត។

        សេចក្តីថ្លែងការណ៍ហាណូយបានអបអរសាទរនូវជោគជ័យនៃវេទិកាសេដ្ឋកិច្ច
 ពិភពលោក (WEF) ស្តីពីតំបន់មេគង្គ។​សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ទៅលើ
ភាព ចាំបាច់ក្នុងការជម្រុញទំនាក់ទំនងដៃគូសាធារណនិងឯកជនសំដៅអនុវត្តជាក់
ស្តែង ទស្សនៈវិស័យស្តីពីអនុតំបន់មេគង្គប្រកួតប្រជែង ធ្វើសមាហរណកម្មនិង
វិបុលភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ