COP27៖ ប្រទេសកំពុងអភិវឌ្ឍន៍មិនអាចទប់ទល់នឹងការប្រែប្រួលអាកាសធាតុបានឡើយ

(VOVWORLD) - នាថ្ងៃទី ៨ ខែវិច្ឆិកា នៅក្នុងសន្និសីទលើកទី ២៧ របស់ភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP27) ដែលកំពុងប្រព្រឹត្តទៅនៅ Sharm El-Sheikh ប្រទេសអេហ្ស៊ីប នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បានព្រមានថា ការប្រែប្រួលអាកាសធាតុកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហួសពីសមត្ថភាពឆ្លើយតបរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
COP27៖ ប្រទេសកំពុងអភិវឌ្ឍន៍មិនអាចទប់ទល់នឹងការប្រែប្រួលអាកាសធាតុបានឡើយ - ảnh 1គ្រោះទឹកជំនន់ដ៏អាក្រក់ ក្នុងប្រទេសប៉ាគីស្ថាន ឆ្នាំ ២០២២។ (រូបថត៖ Reuters)

លោកនាយករដ្ឋមន្រ្តី Sharif បានឲ្យដឹងថា ទឹកជំនន់ដែលបណ្តាលឱ្យមានការខូចខាតប្រមាណ ៣០ ពាន់លានដុល្លារអាមេរិក ហើយប៉ាគីស្ថានកំពុងរងផលវិបាកយ៉ាងធ្ងន់ធ្ងរ បើទោះបីជាប្រទេសមានការបំភាយឧស្ម័នតិចតួចក៏ដោយ ខណៈដែលប្រទេសអ្នកមាន ធ្លាប់បានបំភាយឧស្ម័នច្រើន ហើយរួមចំណែកយ៉ាងច្រើនដល់ស្ថានភាពលើងកម្តៅពិភពលោក មិនបានអនុវត្តការប្តេជ្ញាហិរញ្ញវត្ថុអាកាសធាតុនៅក្នុងវិស័យមួយចំនួន។

អស់រយៈពេល ១២ ឆ្នាំហើយ ចាប់តាំងពីពេលដែលភាគីចូលរួម Cop 15 បានប្តេជ្ញា រហូតដល់ឆ្នាំ ២០២០ បានផ្តល់ថវិការប្រមាណ ១០០ ពាន់លានដុល្លារក្នុងមួយឆ្នាំដល់បណ្តាប្រទេសក្រីក្រជាង រហូតមកដល់បច្ចុប្បន្នការប្តេជ្ញានេះមិនទាន់ត្រូវបានអនុវត្តន៍យ៉ាងពេញលេញនៅឡើយទេ ហើយនៅតែខ្វះខាត ១៧ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ នៅ COP27 បញ្ហាមួយត្រូវបានលើកយកមកពិភាក្សាជាផ្លូវការគឺថា តើប្រទេសអ្នកមានជាមួយនឹងការបំភាយឧស្ម័នធំៗគួរតែប្តេជ្ញា ផ្តល់ជំនួយហិរញ្ញវត្ថុផ្សេងទៀត សម្រាប់ការឆ្លើយតបនឹងផលប៉ះពាល់ដែលមិនអាចជៀសវាងបាននៃស្ថានភាពឡើងកម្តៅពិភពលោក គឺព្យុះ រលកកំដៅ និងការកើនឡើងនៃកម្រិតនីវ៉ូទឹកសមុទ្រ៕

 
 

ប្រតិកម្មទៅវិញ

ផ្សេងៗ