Cyprus ប្រកាសផែនការស្តាខឿនសេដ្ឋកិច្ចឡើងវិញ

(VOVworld) – នាថ្ងៃទី ១ មេសា ប្រធានាធិបតីសាធារណរដ្ឋ  Cyprus  លោក Nicos
Anastasiades បានប្រកាសផែនការស្តាខឿនសេដ្ឋកិច្ចឡើងវិញ សំដៅ ជួយប្រទេស
នេះរួចផុតពីវិប័ត្តសេដ្ឋកិច្ច។ ផែនការកំណើនសេដ្ឋកិច្ចនេះរួមមាន បណ្ដាវិធានការ
ទាក់ទាញវិនិយោគបរទេស ដូចជា លុបចោលបទហាមឃាត់ casino លើកលែងពន្ធ
ប្រាក់ចំណូលរបស់បណ្ដាអង្គភាពអាជីវកម្មវិនិយោគចូលក្នុងប្រទេស នេះឡើងវិញ
ជាដើម។ លោក Nicos Anastasiades បានអះអាងថា៖ រដ្ឋាភិបាល Cyprus នឹងប្រមូល
ផ្តុំទៅលើវិធានការជំរុញកំណើនសេដ្ឋកិច្ច នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ