Damascus នឹងអនុញ្ញាត្តឲ្យបណ្ដាអ្នកជំនាញការអន្តរជាតិ ទាក់ទង់ផ្ទាល់នឹងឃ្លាំងអាវុធគីមី

Damascus នឹងអនុញ្ញាត្តឲ្យបណ្ដាអ្នកជំនាញការអន្តរជាតិ ទាក់ទង់ផ្ទាល់នឹងឃ្លាំងអាវុធគីមី - ảnh 1
ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ឆ្លើយសម្ភាសន៍នៃស្ថានីទូរទស្សន៍ជាតិរបស់ចិន
(Image: VOV Online)

(VOVworld) – នាថ្ងៃទី ២៣ កញ្ញា ឆ្លើយសម្ភាសន៍នៃស្ថានីទូរទស្សន៍ជាតិរបស់ចិន
ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានអះអាងថា៖ រដ្ឋាភិបាលនៃប្រទេស
នេះនឹងអនុញ្ញាត្តឲ្យបណ្ដាអ្នកជំនាញការអន្តរជាតិទាក់ទង់ផ្ទាល់នឹងឃ្លាំង អាវុធគីមី
ប្រសិនបើ ភាគីប្រឆាំងមិនរារាំងភារកិច្ចនេះទេ។ លោក al-Assad បានសន្យាថែម
ទៀតថា៖ Damascus នឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត របស់ខ្លួនក្នុងការអនុវត្ត
ការព្រមព្រៀងរួមរជាមួយរុស្ស៊ីនិងអាមេរិកអំពីការត្រួតពិនិត្យនិងរំសាយឃ្លាំងអាវុធ
គីមីនៅប្រទេសមជ្ឈឹមបូរព៌ារនេះ។ ផ្តោតទៅលើពង្រាង សេចក្តីសម្រេចចិត្តអំពីការ
ដាក់ឃ្លាំងអាវុធគីមីរបស់ស៊ីរីក្រោមការត្រួតពិនិត្យនៃ សហគមន៍អន្តរជាតិ ដែលត្រូវ
បានបារាំងអងគ្លេសនិងអាមេរិកដាក់ជូនឡើងក្រុម ប្រឹក្សាសន្តិសុខ អ.ស.ប. ប្រធានា
ធិបតី al-Assad បានចាត់ទុកថា៖ បណ្ដា ប្រទេសលោកខាងលិចកំពុងសង្ឃឹមជួយ
ស្រោចស្រង់តួនាទីរបស់ខ្លួនក្នុងសង្គ្រាមប្រឆាំងស៊ីរី។ ក្រៅពីនោះ លោក Assad បានវាយតំលៃខ្ពស់ចំពោះតួនាទីសកម្មរបស់រុស្ស៊ីនិងចិននៅក្រុមប្រឹក្សាសន្តិសុខ
អ.ស.ប. ហើយចាត់ទុកថា៖ ប្រទេសទាំង ២ នេះ កំពុងធ្វើសកម្មភាពសំដៅជៀសវាង
រាល់ការវាយប្រហារយោធាតម្រង់ទៅលើស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ