EC នឹងបើកកិច្ចប្រជុំតាមអ៊ីនធឺរណែតស្តីពីការដកកាតលឿង IUU សម្រាប់វៀតណាម

(VOVWORLD) - ដោយសារជំងឺកូវីដ -១៩ ដូច្នេះ តំណាងគណៈកម្មការអឺរ៉ុប (EC) នឹងមិនទៅកាន់វៀតណាមដើម្បីពិនិត្យមើលលើការដក “កាតលឿង” របស់ IUU ទេ។
EC នឹងបើកកិច្ចប្រជុំតាមអ៊ីនធឺរណែតស្តីពីការដកកាតលឿង IUU សម្រាប់វៀតណាម - ảnh 1ទូកនេសាទចូលចតក្នុងតំបន់សមុទ្រនៃស្រុក An Bien (រូបថត៖ Hong Dat/TTXVN)

តាមនោះ ភាគី EC គ្រោងនឹងមានកិច្ចប្រជុំតាមអ៊ិនធឺរណែតជាមួយអគ្គនាយកដ្ឋានជលផលនៅថ្ងៃទី ២៧ ខែតុលានិងកិច្ចប្រជុំដោយផ្ទាល់នៅ EC។ អគ្គនាយកដ្ឋានជលផលបានផ្ញើរបាយការណ៍មួយទៅ EC ស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់វៀត ណាមក្នុងការដក “កាតលឿង” អស់ជាច្រើនឆ្នាំមកហើយ។ លោក Nguyen Quang Hung អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល (ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម) បានឲ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំរបស់នាយករដ្ឋមន្រ្តីជាមួយមូលដ្ឋានស្តីពីការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ គ្មានរបាយការណ៍និងគ្មានច្បាប់កំណត់ (IUU), ដកការព្រមាន "កាតលឿង" របស់ EC, តំបន់ជាច្រើនបានអនុវត្តន៍រាល់ដំណោះស្រាយយ៉ាងសកម្ម។ ដោយមានការអន្តរាគមន៍យ៉ាងខ្លាំងពីគ្រប់ជាន់ថ្នាក់ ក្រសួងនិងវិស័យនានាវៀតណាមដាក់ចេញគោលដៅដកកាតលឿងនៅឆ្នាំ ២០២២-២០២៣។

“តាមការណែនាំរបស់នាយករដ្ឋមន្រ្តី បណ្តាប្រធានឃុំក៏ដូចជាថ្នាក់ដឹកនាំខេត្តជាប់មាត់សមុទ្រចំនួន ២៨ បានប្តេជ្ញាចិត្តចំពោះនាយករដ្ឋមន្រ្តី បញ្ឈប់ស្ថានភាពរំលោភបំពានរបស់ទូកនេសាទ។ អគ្គនាយកដ្ឋានជលផលក៏កំពុងបង្កើតគម្រោងទប់ស្កាត់និងប្រយុទ្ធប្រឆាំងបទល្មើសនេសាទខុសច្បាប់ គ្មានរបាយការណ៍និងគ្មានច្បាប់កំណត់ ដក“កាតលឿង” ដែលកំណត់គោល ដៅផងដែរថា ត្រូវខិតខំដល់ឆ្នាំ ២០២២-២០២៣ ដកកាតលឿងចេញឲ្យបាន។ ដូច្នេះ ដោយមានការអន្តរាគមន៍យ៉ាងខ្លាំងរបស់រដ្ឋាភិបាល ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមនឹងដកកាតលឿងឲ្យទាល់តែបាននៅក្នុងដំណាក់កាលឆ្នាំ ២០២២-២០២៣”។ នេះបើយោងតាមលោក Nguyen Quang Hung។

សូមគូសបញ្ជាក់ថា មុននោះនៅថ្ងៃទី ២៣ ខែតុលាឆ្នាំ ២០១៧, EC បានព្រមានអំពី “កាតលឿង” ចំពោះសកម្មភាពនេសាទ IUU និងបានធ្វើការផ្តល់អនុសាសន៍ចំនួន ៩ ចំណុចដោយស្នើឲ្យភាគីវៀតណាមត្រូវប្រកាន់យក ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU និងដក “កាតលឿង” ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ