Ecuador និង វៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

(VOVWORLD) - នាថ្ងៃទី ៨ ខែឧសភា នៅវិមានប្រធានាធិបតី Ecuador ឯកអគ្គរដ្ឋទូតវិសាមញ្ញនិង ពេញសមត្ថភាពរបស់វៀតណាម លោក Nguyen Ngoc Son បានអញ្ជើញជូនសារផ្ទេរប្រគល់សិទ្ទដល់ប្រធានាធិបតីស្តីទី Ecuador លោកស្រី Maria Alejandra Vicuana។
Ecuador និង វៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន - ảnh 1Ecuador និង វៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន 

ថ្លែងមតិក្នុងពិធីនេះ លោកស្រី Maria Alejandra Vicuana បានអះអាងថា រដ្ឋាភិបាល Ecuador សម្រេចចិត្តបើកស្ថាប័នតំណាងការទូតប្រចាំនៅរដ្ឋធានីហាណូយ និង មានគោលបំណងចង់ឲ្យរដ្ឋាភិបាលវៀតណាមនឹងធ្វើការ ពិចារណាអំពីការបើកស្ថានទូតប្រចាំនៅទីក្រុង Quito ។ រីឯខ្លួនវិញ លោក Nguyen Ngoc Son ជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងរីកចម្រើនកាន់តែល្អប្រសើរឡើងនាពេលអនាគត ព្រមទាំង ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការពង្រីកថែមទៀតនូវ ទំនាក់ទំនងនៃប្រទេសទាំងពីរ ជាពិសេស លើវិស័យសេដ្ឋកិច្ច។

សូមបញ្ជាក់ដែរថា មុននេះ លោក Nguyen Ngoc Son ក៏បានអញ្ជើញប្រគល់ លិខិតចម្លងនៃសារផ្ទេរប្រគល់សិទ្ធិ និង ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស ស្តីទី Ecuador  លោក Jose Luis Jacome ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ