EESC ពិភាក្សាអំពីសមត្ថភាពស្តារខឿនសេដ្ឋកិច្ចអឺរ៉ុបឡើងវិញ

EESC ពិភាក្សាអំពីសមត្ថភាពស្តារខឿនសេដ្ឋកិច្ចអឺរ៉ុបឡើងវិញ - ảnh 1
EESC រៀបចំ សិក្ខាសាលាស្តីអំពីសមត្ថភាពស្តារខឿនសេដ្ឋកិច្ចអឺរ៉ុបឡើងវិញន (Image: Vietnam+)

(VOVworld) – ក្នុងរយៈពេល ២ ថ្ងៃទី គឺថ្ងៃទី ១០ និងថ្ងៃទី ១១ ធ្នូ គណៈកម្មាធិការ
សេដ្ឋកិច្ចនិងសង្គមចំណុះសហភាពអឺរ៉ុប (EESC) បានរៀបចំសិក្ខាសាលាស្តីអំពី
ឥទ្ធិពលរបស់គោលនយោបាយសេដ្ឋកិច្ចត្បិតត្បៀតនិងសមត្ថភាពស្តារខឿន
សេដ្ឋកិច្ចអឺរ៉ុបឡើងវិញនៅទីក្រុង Brussels បែលសហ្ស៊ីក។ ក្នុងកាលៈទេសៈវិបត្តិ
ហិរញ្ញវត្ថុ EESC ព្រួយបារម្ហណ៍ថា៖ គោលនយោបាយ នឹងជះឥទ្ធិពលអាក្រក
ទៅលើសមត្ថភាពទើបឡើងវិញនិងកំណើនសេដ្ឋកិច្ចរបស់ អឺរ៉ុប។ ប្រធាន EESC
លោក Henri Malosse បានសង្កត់ធ្ងន់ថា៖ ក្នុងខណៈដែល EU ត្រៀមរៀបចំឲ្យការ
បោះឆ្នោតនាខែឧស្សភាឆ្នាំ ២០១៤ នេះ បណ្ដាប្រទេសជា សមាជិក EU ត្រូវ
បញ្ឈប់ការកាត់បន្ថយការងារធ្វើលើវិស័យឧស្សាហកម្មនិងរាល់ សេវ៉ាកម្មទាក់ទិន
ព្រមទាំង ត្រូវមានការសន្ទនាដ៏ស្មោះត្រង់ជាមួយប្រជាជន។ ក៏តាមលោក Malosse
 ដែថា៖ បណ្ដាប្រជាពលរដ្ឋរបស់ EU មានគោលបំណងថា៖ការជ្រើសរើសគោលមា
គារនយោបាយនិងសេដ្ឋកិច្ចត្រូវដំណើរការដ៏ច្បាស់លាស់និងតម្លាភាព ពិព្រោះ នេះគឺជាកត្តាដែលជះឥទ្ធិពលផ្ទាល់ដល់ជីវភាពរស់នៅរបស់គេ។

ជាមួយពេលគ្នានោះ នីយការមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) លោកស្រី Christine
Lagarde បានលើកច្បាស់ថា៖ EU ត្រូវផ្តល់អាទិភាពជួរមុខចំពោះបញ្ហាហិរញ្ញវត្ថុ
ដោយសារការកាត់បន្ថយចំណាយមិនសមស្របអាចរារាំងកំណើនសេដ្ឋកិច្ច។
តាមលោកស្រី Lagarde ថា៖ បញ្ហាសំខាន់នាបច្ចុប្បន្នចំពោះ EU គឺការស្តារទំនុក
ទុកចិត្តឡើងវិញដោយការរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធនាគារឡើងវិញបន្ត
ជួយឧបត្ថម្ភតម្រូវការខាងហិរញ្ញវត្ថុកាត់បន្ថាយប្រាក់ចំណុលសាធារណៈនិង
ជំរុញផលិតកម្មរួមជាមួយការអភិវឌ្ឍន៍ទីផ្សារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ