EU កែទម្រង់របៀបធ្វើការដើម្បីទប់ទល់នឹងការសាកល្បង

(VOVWORLD) - នាថ្ងៃទី ២០ តុលា នៅទីក្រុង Brussels បែលហ្ស៊ីក សន្និសីទកំពូល សហភាពអឺរ៉ុប (EU) បានប្រូលផ្តុំពិភាក្សាទៅលើរបៀបវារៈរបស់បណ្ដាថ្នាក់ដឹកនាំ សំរាប់សកម្មភាពរបស់សហភាពនេះនារយៈពេល ២ ឆ្នាំ ខាងមុខ។ 
EU កែទម្រង់របៀបធ្វើការដើម្បីទប់ទល់នឹងការសាកល្បង - ảnh 1 EU កែទម្រង់របៀបធ្វើការដើម្បីទប់ទល់នឹងការសាកល្បង

(VOVworld) – នាថ្ងៃទី ២០ តុលា នៅទីក្រុង Brussels បែលហ្ស៊ីក សន្និសីទកំពូល សហភាពអឺរ៉ុប (EU) បានប្រូលផ្តុំពិភាក្សាទៅលើរបៀបវារៈរបស់បណ្ដាថ្នាក់ដឹកនាំ សំរាប់សកម្មភាពរបស់សហភាពនេះនារយៈពេល ២ ឆ្នាំ ខាងមុខ។ ប្រការនេះត្រូវបាន ចាត់ទុកជាសារស្តីអំពីការកែទម្រង់នៃប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk។ ថ្លែងមតិនៅសន្និសីទកាសែតបញ្ចប់សន្និសីទ លោក Donald Tusk បានឲ្យដឹងថា៖ មហិច្ឆតានៃរបៀបវារៈនេះគឺសំដៅដោះស្រាយបញ្ហាបង្ករឿងហេតុបំផុតដូចជា កំណែទម្រង់តំបន់ Eurozone វិបត្តិជនអន្តោប្រវេសន៍ សន្តិសុខក្នុងប្លុក ពាណិជ្ជកម្មនិង ហិរញ្ញវត្ថុរបស់ EU នាអនាគត។ លោក Donald Tusk ក៏បានពន្យល់មូលហេតុ ដែលលោកផ្តើមឡើងរបៀបធ្វើការថ្មីដើម្បីធ្វើការផ្ទាល់និងកាត់បន្ថយបែបទរដ្ឋបាល ច្រើន។ ប្រការនេះមានអត្ថន័យថា៖ អឺរ៉ុបអាចប្រឈមមុខនឹង «ការប៉ះទង្គិច» លើវិស័យ មួយចំនួន ហើយ EU គប្បីវាយតំលៃបញ្ហានេះប្រកបដោយស្មោះត្រង់។ លោកបានអះ អាងថា៖ ការប៉ះទង្គិចគឺមិនអាចជៀសវាងបានឡើយ ប៉ុន្តែ ប្រការនេះត្រូវបានអនុវត្ត ដោយឈរលើមូលដ្ឋានគោរពបណ្ដាគោលការណ៍និងមានគោលដៅឆ្ពោះទៅខាងមុខ ព្រមទាំង នេះគឺជាស្មារតីធ្វើការរបស់សហភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ