EU កំពុងដើរថយក្រោយ ក្នុងដំណើរការឆ្ពោះទៅរកគោលដៅអាកាសធាតុ និង​សមភាពយេនឌ័ររបស់អង្គការសហប្រជាជាតិ

(VOVWORLD) - ក្នុងរបាយការណ៍វាយតម្លៃអំពីវឌ្ឍនភាពរបស់ EU ស្ដីពីការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី ២២ ខែមិថុនានោះ Eurostat បានវាយតម្លៃថា មានការកែលម្អក្នុងកិច្ច ខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខភាពក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ។
EU កំពុងដើរថយក្រោយ ក្នុងដំណើរការឆ្ពោះទៅរកគោលដៅអាកាសធាតុ និង​សមភាពយេនឌ័ររបស់អង្គការសហប្រជាជាតិ - ảnh 1 ទន្លេទឹកកកនៅ Aletsch ប្រទេសស្វីស (រូបថត៖ AFP / TTXVN)

ខុទ្ទកាល័យស្ថិតិសហភាពអ៊ឺរ៉ុប (Eurostat) បានអះអាងថា សម្ព័ន្ធភាពដែលមានសមាជិកចំនួន ២៧ ប្រទេសនេះ កំពុងដើរថយក្រោយក្នុងដំណើរការឆ្ពោះទៅរកគោសដៅប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងជំរុញសមភាពយេនឌ័រ។

ក្នុងរបាយការណ៍វាយតម្លៃអំពីវឌ្ឍនភាពរបស់ EU ស្ដីពីការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី ២២ ខែមិថុនានោះ Eurostat បានវាយតម្លៃថា មានការកែលម្អក្នុងកិច្ច ខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខភាពក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ។ ទោះយ៉ាងណាក៏ដោយ ការឆ្ពោះទៅរកគោលដៅបរិស្ថានក៏ដូចជាសមភាពយេនឌ័រនៅតែមានភាពយឺតយ៉ាវ សូម្បីតែហាក់ដូចជាឈរទ្រឹងនៅមួយកន្លែងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ