EU ខិតខំប្រឹងប្រែងស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

(VOVWORLD) - ជំនួប ចរចានៅរដ្ឋធានីវីយ៉ែនរបស់អូទ្រីសរវាងអ៊ីរ៉ង់ជាមួយភាគីហត្ថលេខីនៅសេសសល់នៃកិច្ច ព្រមព្រៀងនេះ គឺអង់គ្លេស ចិន បារាំង អាល្លឺម៉ង់និងរុស្ស៊ីបានបញ្ឈប់ជាបណ្ដោះអាសន្ន បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់ កាលពីខែមិថុនាកន្លងទៅ។ 

EU ខិតខំប្រឹងប្រែងស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ - ảnh 1លោក Enrique Mora បេសកជនពិសេសរបស់សហភាពអឺរ៉ុបខាងសម្របសម្រួលជំនួបពិភាក្សាអំពីការស្ដារកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់។ (រូបថត៖ AFP/VNA)
ក្រសួងការបរទេសអ៊ីរ៉ង់បានជូនដំណឹងថា លោក Enrique Mora បេសកជន ពិសេសរបស់សហភាពអឺរ៉ុបខាងសម្របសម្រួលជំនួបពិភាក្សាអំពីការស្ដារកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ នឹងទៅដល់ទីក្រុង តេអេរ៉ង់នៅថ្ងៃទី១៤ ខែតុលា។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Enrique Mora ជាការបន្តវឌ្ឍនភាពនៃជំនួប ពិគ្រោះយោបល់រវាងភាគីទាំងពីរអំពីបញ្ហានានាដែលជាកង្វល់រួម ជាពិសេសគឺទំនាក់ ទំនងអ៊ីរ៉ង់-EU ស្ថានភាពអាហ្គានីស្ថាននិងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
ដំណើរទស្សនកិច្ចរបស់លោក Mora នៅតេអេរ៉ង់ ប្រព្រឹត្តទៅក្នុងបរិបទដែល ប្រទេស EU នានាក៏ដូចជាអាមេរិកកំពុងបង្កើនសម្ពាធទៅលើការចាប់ផ្ដើមឡើងវិញ កិច្ចចរចាអំពីការវិលត្រឡប់មកកិច្ចព្រមព្រៀងរបស់រដ្ឋបាលវ៉ាស៊ីនតោណ។ ជំនួប ចរចានៅរដ្ឋធានីវីយ៉ែនរបស់អូទ្រីសរវាងអ៊ីរ៉ង់ជាមួយភាគីហត្ថលេខីនៅសេសសល់នៃកិច្ច ព្រមព្រៀងនេះ គឺអង់គ្លេស ចិន បារាំង អាល្លឺម៉ង់និងរុស្ស៊ីបានបញ្ឈប់ជាបណ្ដោះអាសន្ន បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់ កាលពីខែមិថុនាកន្លងទៅ។ រដ្ឋអំណាច ប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់លោក Ebrahm Raisi បានប្រកាសជាច្រើនលើកច្រើនសារ ពីការត្រៀមខ្លួនជាស្រេចចាប់ផ្ដើមការចរចាឡើងវិញ ប៉ុន្តែមិនប្រកាសពីពេលវេលានោះ ឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh កាលពីដើម សប្ដាហ៍កន្លងទៅ បានឡើងសម្លេងអំពាវនាវឲ្យបណ្ដាប្រទេសអឺរ៉ុបត្រូវធានាការអនុវត្ត កិច្ចព្រមព្រៀងនុយក្លេអ៊ែរនៅមានសុពលភាព ដែលភាគីពាក់ព័ន្ធនានាកំពុងត្រៀមធ្វើ ការចរចាឡើងវិញនៅទីក្រុងវីយ៉ែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ