EU ចាប់ផ្តើមសហប្រតិបត្តិការបង្កើនកិច្ចការពារជាតិ

(VOVWORLD) - នាថ្ងៃទី ១៤  ធ្នូ សហភាពអឺរ៉ុប (EU) បានរៀបចំពិធីឧទ្ទេសនាមយន្តការសហ ប្រតិបត្តិការខាងយោធាដំបូងពីមុនមកនៅទីក្រុង Brussels បែលហ្ស៊ីក ដោយមានមហិច្ឆតា ជំរុញកិច្ចការពារជាតិ EU។ 
EU ចាប់ផ្តើមសហប្រតិបត្តិការបង្កើនកិច្ចការពារជាតិ  - ảnh 1 EU ចាប់ផ្តើមសហប្រតិបត្តិការបង្កើនកិច្ចការពារជាតិ 

(VOVworld) – នាថ្ងៃទី ១៤  ធ្នូ សហភាពអឺរ៉ុប (EU) បានរៀបចំពិធីឧទ្ទេសនាមយន្តការសហ ប្រតិបត្តិការខាងយោធាដំបូងពីមុនមកនៅទីក្រុង Brussels បែលហ្ស៊ីក ដោយមានមហិច្ឆតា ជំរុញកិច្ចការពារជាតិ EU។ ថ្នាក់ដឹកនាំទាំង ២៥ រូបនៃប្រទេស EU បានអបអរសាទរ «ថ្ងៃ ប្រវត្តិសាស្ត្រ» ដែលជួយស្តារឡើងវិញខឿនការពារជាតិរបស់អឺរ៉ុប។ តំណាងជាន់ខ្ពស់ EU ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសរបស់ EU លោកស្រី Federica Mogherini បានអះអាងថា៖ ព្រឹត្តិការណ៍នេះរួមចំណែកនាំ EU ក្លាយទៅជាងសម្ព័ន្ធភាពធានា សន្តិសុខគួរឲ្យទុកចិត្តលើពិភពលោក។ យន្តការសហប្រតិបត្តិការអចិន្ត្រៃយ៍យោធា (PESCO) ត្រូវបានចាត់ទុកជារូបសណ្ឋានពិសេសដោយឡែកដែលមានគោលដៅអភិវឌ្ឍន៍ គំរោងការណ៍យោធានិងសមត្ថភាពការពារជាតិរួមរបស់ទ្វីបអរ៉ុប។ នាបច្ចុប្បន្ន មានអង់គ្លេស ប្រទេសកំពុងចាក់ចេញពី EU ដាណឺម៉ាក់និងម៉ាលតាមិនចូលរួមអន្តការនេះតែប៉ុណ្ណោះ។ នាថ្ងៃទី ១៤ ធ្នូ មជ្ឈដ្ឋានថ្នាក់ដឹកនាំ EU បានប្រឆាំងជំទាស់សេចក្តីសម្រេចរបស់អាមេរិក ទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល ព្រមទាំង អះអាងថា៖ ទស្សនៈរបស់ EU គឺយន្តការនៃទីក្រុងនេះត្រូវដោះស្រាយតាមការចរចា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ