EU - ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

EU - ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
EU - ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ៧ ឧសភា សន្និសីទកំពូលសហភាពអឺរ៉ុប (EU) - ជប៉ុន លើកទី
២២ បានប្រារព្ធឡើងនៅទីក្រុង Brussels (ស្វីស) ដោយមានការចូលរួមរបស់ប្រធាន
ក្រុមប្រឹក្សាអឺរ៉ុប (EC) លោក Herman van Rompuy ប្រធានគណៈកម្មាធិការអឺរ៉ុប លោក
Jose Manuel Barroso និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe។ ក្នុងសេចក្តីថ្លែងការ
រួមដែលត្រូវបាននាំចេញបន្ទាប់ពីសន្និសីទ ភាគីទាំង ២ បាន​ឯកភាពបង្កើនកិច្ចសហ
ប្រតិបត្តិការពាណិជ្ជកម្ម ជំរុញការនាំចេញរថយន្ត ទូរទស្សន៍ របស់ជប៉ុនចូលក្នុង
ទីផ្សារ EU និងបណ្ដាផលិតផលហ្វម៉ាតនិងស្រាទំពាំងបាយជូរបស់ EU ទៅក្នុងទីផ្សារ
ជប៉ុនតាមរយៈការដកចេញរងពន្ធគយ។ ភាគីទាំង ២ ក៏បានសន្យាខំប្រឹងប្រែងបញ្ចប់
ការចរចារអំពីកិច្ចព្រមព្រៀងសេរីរវាង EU និងជប៉ុន នាឆ្នាំ ២០១៥។ ក្រៅពីនោះ ថ្នាក់
ដឹកនាំនៃភាគីទាំង ២ បានឯកភាពបង្កើនសហការធ្វើសកម្មភាពរវាង កំលាំងការពារ
ឆ្នេរសមុទ្ររបស់ជប៉ុននិងកំលាំងយោធារបស់បណ្ដាប្រទេស EU ក្នុង ការអនុវត្ត
ភារកិច្ចប្រឆាំងនឹងចោរប្លន់សមុទ្រ ត្រូតពិនិត្យការនាំចេញអាវុធ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ