EU និងនូវែលសេឡង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

(VOVWORLD) - បន្ទាប់ពីបានឆ្លងកាត់ការចរចាដ៏ស្វិតស្វាញអស់រយៈពេលបួនឆ្នាំមក សហភាពអឺរ៉ុប (EU) និងនូវែលសេឡង់ នៅថ្ងៃទី ៩ ខែកក្កដា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។ 

ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានព័ណ៌នាថា “នេះគឺជាពេលវេលាប្រវត្តិសាស្ត្រ” ខណៈដែលនាយករដ្ឋមន្រ្តីនូវែលសេឡង់ Jacinda Arden បានអះអាងថា FTA គឺជាកិច្ចព្រមព្រៀងដែលមានគុណភាពខ្ពស់ និងទូលំទូលាយ។

កិច្ចព្រមព្រៀងនេះនឹងលុបចោលទាំងស្រុងនូវពន្ធលើទំនិញរបស់សហភាពអឺរ៉ុបដែលនាំចេញទៅកាន់ប្រទេសនូវែលសេឡង់ និងបើកទីផ្សារសេវាកម្មនូវែលសេឡង់ក្នុងវិស័យសំខាន់ៗដូចជា ហិរញ្ញវត្ថុ ទូរគមនាគមន៍ ការដឹកជញ្ជូន និងការចែកចាយ។ ប្រធាន EC បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងសន្យាថា នឹងកើនឡើង ៣០% នៃពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេលមួយទសវត្សរ៍ និងជួយឱ្យការនាំចេញប្រចាំឆ្នាំរបស់សហភាពអឺរ៉ុបទៅកាន់ប្រទេសនូវែលសេឡង់ឈានដល់ ៤,៥ ពាន់លានអឺរ៉ូ។ លើសពីនេះ ការវិនិយោគរបស់សហភាពអឺរ៉ុបនៅនូវែលសេឡង់អាចកើនឡើងរហូតដល់ ៨០%។

កិច្ចព្រមព្រៀងនេះត្រូវបានដាក់ជូនសភាអឺរ៉ុប (EP) ដើម្បីផ្តល់សច្ចាប័ន ហើយនឹងចូលជាធរមាននៅពេលផ្តល់សច្ចាប័នទាំងនៅក្នុងសហភាពអឺរ៉ុប និងនូវែលសេឡង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ