EU និងអង់គ្លេសឆ្ពោះទៅការបង្កើនល្បឿនចរចា

(VOVWORLD) -អ្នកចូលរួមកិច្ចចរចាស្ដីពីដំណើរការអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit នឹងដំណើរការកិច្ចចរចរ ២ ដង ក្នុងមួយសប្ដាហ៍នៅ Brussels ពោលគឺចាប់ផ្ដើមពីសប្ដាហ៍ខាងមុខ ដើម្បីទទួលឲ្យបានកិច្ចព្រមព្រៀងមួយស្ដីពីដំណាកកាលអន្តរកាល។
EU និងអង់គ្លេសឆ្ពោះទៅការបង្កើនល្បឿនចរចា - ảnh 1EU និងអង់គ្លេសឆ្ពោះទៅការបង្កើនល្បឿនចរចា 

ភាគីអង់គ្លេសមានជំនឿជាក់ថានឹងទទួលបានកិច្ចព្រមព្រៀងបណ្ដោះអាសន្ន ស្ដីពីដំណាក់កាលអន្តរកាលនៅសន្និសីទជាន់ខ្ពស់ EU ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២២ ដល់ ថ្ងៃទី ២៣ មិនា នៅ Brussels។

អង់គ្លេស និង EU មានក្ដីសង្ឈឹមថា សេចក្ដីថ្លែងការណ៍រួមស្ដីពីចរិតលក្ខណៈនៃដំណាក់កាលអន្តរកាលអាចនឹងបាននាំចេញនាខែមិនាខាងមុខ ដើម្បីសហគ្រាស និងប្រជាពលរដ្ឋមានការពិចារណាក្នុងការសម្រេចចិត្តដែលទាក់ទិននឹងអនាគត
របស់គេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ