EU និងអង់គ្លេសមិនទាន់ទទួលបានកិច្ចព្រមព្រៀងអំពី Brexit ឡើយ

(VOVWORLD) - ថ្លែងមតិនៅសន្និសីទកាសែតរួមជាមួយប្រធានគណៈ
កម្មាធិការអឺរ៉ុប (EC)  លោក Jean Claude Juncker នាថ្ងៃទី ៤ ធ្នូ នៅទីក្រុង Brussels បែលហ្ស៊ីក នាយករដ្ឋមន្ត្រី អង់គ្លេស លោកស្រី Theresa May បានឲ្យដឹងថា៖ អង់គ្លេសនិងសហភាពអឺរ៉ុប (EU) មិនទាន់ទទួលបានកិច្ចព្រមព្រៀងណាមួយឡើយដើម្បីភាគីទាំងពីរអាចឆ្ពោះទៅដំណើរការចរចាជាបន្តអំពីការចាកចេញពីប្លុកនេះរបស់អង់គ្លេសឬហៅថា Brexit។ 
EU និងអង់គ្លេសមិនទាន់ទទួលបានកិច្ចព្រមព្រៀងអំពី Brexit ឡើយ - ảnh 1

(VOVworld) – ថ្លែងមតិនៅសន្និសីទកាសែតរួមជាមួយប្រធានគណៈកម្មាធិការអឺរ៉ុប (EC)  លោក Jean Claude Juncker នាថ្ងៃទី ៤ ធ្នូ នៅទីក្រុង Brussels បែលហ្ស៊ីក នាយករដ្ឋមន្ត្រី អង់គ្លេស លោកស្រី Theresa May បានឲ្យដឹងថា៖ អង់គ្លេសនិងសហភាពអឺរ៉ុប (EU) មិនទាន់ទទួលបានកិច្ចព្រមព្រៀងណាមួយឡើយដើម្បីភាគីទាំងពីរអាចឆ្ពោះទៅដំណើរការចរចាជាបន្តអំពីការចាកចេញពីប្លុកនេះរបស់អង់គ្លេសឬហៅថា Brexit។ នាយករដ្ឋមន្ត្រីអង់គ្លេសបានឲ្យដឹងថែមទៀតថា៖ ភាគីទាំងពីរទទួលបានការបោះជំហានមួយចំនូន ប៉ុន្តែ នៅសេសសល់ ការខ្វែងគំនិតអំពីបញ្ហាមួយចំនួន។ ការចរចានឹងត្រូវបានរៀបចំឡើងនាចុងសប្តាហ៍នេះ ព្រមទាំងសម្តែងការជឿជាក់ថា៖ ភាគីទាំងពីរនឹងទទួលបានលទ្ធផលវិជ្ជមាន។ ខណៈពេល នោះ ថ្លែងមតិនៅសន្និសីទកាសែត លោក Juncker បានឲ្យដឹងថា៖ ទោះបីជា អង់គ្លេសនិង EU បានខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួននៅការចរចានៅទីក្រុង Brussels ប៉ុន្តែ  «ថ្ងៃនេះភាគីទាំងពីរមិនទាន់ឆ្ពោះទៅកិច្ចព្រមព្រៀងណាមួយឡើយ»។ ទោះបីជាណាក៏ដោយ លោកជឿជាក់ថា៖ ការចរចាអំពី Brexit រវាងអង់គ្លេសនិង EU អាចទទួលបានការរីកចម្រើន មុនពេលសន្និសីទកំពូល៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ