EU នៅរក្សាដ៏ដែលបទដាក់ទណ្ឌកម្មតម្រង់ទៅលើរុស្ស៊ី

EU នៅរក្សាដ៏ដែលបទដាក់ទណ្ឌកម្មតម្រង់ទៅលើរុស្ស៊ី - ảnh 1
EU នៅរក្សាដ៏ដែលបទដាក់ទណ្ឌកម្មតម្រង់ទៅលើរុស្ស៊ី (Image: VNA)


(VOVworld) – នាថ្ងៃទី ៣០ កញ្ញា មជ្ឈដ្ឋានមន្ត្រីរបស់សហភាពអឺរ៉ុប (EU) បាន
ប្រកាសថា៖ ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសជាសមាជិក EU នៅរក្សាដ៏ដែល
បទដាក់ទណ្ឌកម្មទៅលើរុស្ស៊ីនាបច្ចុប្បន្នដែលទាក់ទិនដល់វិបត្តិនៅអ៊ុយក្រែន។
តាមមន្ត្រី EU គ្រប់រូបបានចាត់ទុកថា៖ មិនទាន់ដល់ពេលលុបចោលបទដាក់
ទណ្ឌកម្មនេះទោះបីជាកិច្ចព្រមព្រៀងឈប់បាញ់រវាងភាគីនានាត្រូវបានចុះហត្ថ
លេខានាថ្ងៃទី ៥ កញ្ញាកន្លងមកក៏ដោយ។ EU ចាត់ទុកកិច្ចព្រមព្រៀងនេះគឺជា
ជំហានសកម្មដំបូងដើម្បីឆ្ពោះទៅការបញ្ចប់ជំលោះដែលអូសបន្លាយក្នុងរយៈពេល
៥ ខែកន្លងមកនៅតំបន់ខាងកើតអ៊ុយក្រែន។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Herman
Van Rompuy បានឲ្យដឹងថា៖ បណ្ដាបទដាក់ទណ្ឌកម្មតម្រង់ទៅលើរុស្ស៊ីអាចត្រូវបាន
កែតំរូវ បញ្ឈប់ ឬ លុបចោលទាំងស្រុង។ ប្រការនេះផ្អែកទៅលើស្ថានភាពសន្តិសុខ
នៅតំបន់ខាងកើតអ៊ុយក្រែន។ ប៉ុន្តែ អ្នកការទូតរបស់ EU បានចាត់ទុកថា៖ គេមិន
អាចបន្ធូស្រាលបទដាក់ទណ្ឌកម្មចំពោះរុស្ស៊ីក្នុងដំណាក់កាលនេះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ