EU បារាំងបញ្បប់ការផ្តល់ជំនួយដល់នីហ្សេ សហគមន៍អន្តរជាតិថ្កោលទោសរដ្ឋប្រហារ

(VOVWORLD) - ចំណាត់ការនេះកើតឡើងបន្ទាប់ពីទាហានមួយក្រុមបានបណ្តេញប្រធានាធិបតី Mohamed Bazoum និងឃុំខ្លួនលោកនៅក្នុងវិមានប្រធានាធិបតី បិទព្រំដែន និងដាក់បម្រាមគោចរទូទាំងប្រទេស។

EU បារាំងបញ្បប់ការផ្តល់ជំនួយដល់នីហ្សេ សហគមន៍អន្តរជាតិថ្កោលទោសរដ្ឋប្រហារ - ảnh 1វរសេនីយ៍ឯក Amadou Abdramane (អង្គុយ) - អ្នកនាំពាក្យក្រុមប្រឹក្សាជាតិការពារមាតុភូមិ (CNSP) នៅប្រទេសនីហ្សេ ប្រកាសរដ្ឋប្រហារតាមទូរទស្សន៍ជាតិកាលពីថ្ងៃទី ២៦ ខែកក្កដា (រូបថត៖ AFP/TTXVN)

សហភាពអឺរ៉ុប (EU) នៅថ្ងៃទី ២៩ ខែកក្កដា បានប្រកាសពីការផ្អាកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងជំនួយហិរញ្ញវត្ថុទាំងអស់សម្រាប់ប្រទេសនីហ្សេ ហើយការសម្រេចចិត្តនេះចូលជាធរមានភ្លាមៗ។ ចំណាត់ការនេះកើតឡើងបន្ទាប់ពីទាហានមួយក្រុមបានបណ្តេញប្រធានាធិបតី Mohamed Bazoum និងឃុំខ្លួនលោកនៅក្នុងវិមានប្រធានាធិបតី បិទព្រំដែន និងដាក់បម្រាមគោចរទូទាំងប្រទេស។

នាថ្ងៃដដែល ក្រសួងការបរទេសបារាំងក៏បានប្រកាសផ្អាកជំនួយអភិវឌ្ឍន៍ទាំងអស់ដល់ប្រទេសនីហ្សេ ហើយសេចក្តីសម្រេចនេះមានប្រសិទ្ធភាពភ្លាមៗ។ រដ្ឋាភិបាលបារាំងក៏បានអំពាវនាវឱ្យមានការស្តារឡើងវិញនូវ "សណ្តាប់ធ្នាប់ធម្មនុញ្ញ" នៅក្នុងប្រទេសនីហ្សេ និងបញ្ចូន លោក Mohamed Bazoum ចុះកាន់ដំណែងប្រធានាធិបតីឡើងវិញ។

នៅថ្ងៃទី ២៩ កក្កដានេះ សហភាពអាហ្រ្វិក (AU) បានស្នើឱ្យកងទ័ពរដ្ឋប្រហារនៅនី "ត្រឡប់ទៅបន្ទាយ និងស្ដារសិទ្ធិរដ្ឋធម្មនុញ្ញឡើងវិញ" ក្នុងរយៈពេល ១៥ ថ្ងៃ។ AU ក៏ "ថ្កោលទោសយ៉ាងខ្លាំង" ចំពោះការផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពី "ការកើនឡើងគួរឱ្យព្រួយបារម្ភ" នៃរដ្ឋប្រហារយោធានៅអាហ្វ្រិក។ ក្នុងពេលជាមួយគ្នានោះ អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) លោក Hissein Brahim Taha បានថ្កោលទោសរាល់ការប៉ុនប៉ងដណ្តើមអំណាចដោយកម្លាំង និងស្នើរឱ្យដោះលែងលោកប្រធានាធិបតី Bazoum និងភរិយាជាបន្ទាន់ ដើម្បីស្តារឡើងវិញនូវច្បាប់នៅក្នុងប្រទេសនីហ្សេ។

នៅថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានអំពាវនាវឱ្យមានការដោះលែងលោកប្រធានាធិបតី Bazoum ជាបន្ទាន់ និងការស្តារឡើងវិញនូវសណ្តាប់ធ្នាប់ប្រជាធិបតេយ្យ។ លោក Blinken ក៏បានឲ្យដឹងថា ភាពជាដៃគូសេដ្ឋកិច្ច និងសន្តិសុខរបស់សហរដ្ឋអាមេរិក ជាមួយប្រទេសនីហ្សេ គឺអាស្រ័យលើបទបញ្ជារដ្ឋធម្មនុញ្ញនៅក្នុងប្រទេសនីហ្សេ។ ដូច្នេះត្រូវបញ្ឈប់រដ្ឋប្រហារ ដើម្បីកុំឱ្យប៉ះពាល់ដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ