EU ផ្តល់ជំនួយជាសម្ភារះសុខាភិបាលសំរាប់ខេត្ត Ha Nam

'
EU ផ្តល់ជំនួយជាសម្ភារះសុខាភិបាលសំរាប់ខេត្ត Ha Nam - ảnh 1
EU ផ្តល់ជំនួយជាសម្ភារះសុខាភិបាលសំរាប់ខេត្ត Ha Nam(TTXVN)

(VOV)_នាថ្ងៃទី ១៥សីហា មន្ទីរសុខាភិបាលខេត្ត Ha Nam បានរៀបចំ​ពិធីទទួល បណ្ដាសម្ភារះសុខាភិបាល ជាមួយតំលៃគិតជាប្រាក់ចំនួន ​៩៣០ ពាន់ EURO ដោយ
EU និងរដ្ឋអំណាចលុចហ្សំប៊ួរផ្តល់ជំនួយ។​ នេះគឺ​ជាផ្នែកមួយក្នុងគំរោងការណ៍ជួយ ឧបត្ថម្ភលើកកំពស់សមត្ថភាពផ្នែកសុខា​ភិបាល ដែលមានតំលៃជាង៥លាន EURO របស់អ្នកផ្តល់ជំនួយចំនួនពីរ​ពោល​ខាង​លើសំរាប់ខេត្តចំនួន៣ របស់វៀតណាម គឺ÷
ខេត្ត Ha Nam ខេត្ត Bac Ninh និងខេត្ត Bac Giang ក្នុងដំណាក់កាល ២០០៩-២០១៤។ 
ថ្លែងមតិនៅទីនេះ​ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Pham Le Tuan
បានអោយ​ដឹង​ថា÷ គោលដៅស្នូលនៃការផ្តល់ជំនួយលើកនេះគឺជួយបណ្ដាខេត្ត​លើក​
កំពស់សមត្ថភាព​ពិនិត្យនិងព្យាបាលជំងឺនៅមជ្ឈមណ្ឌលសុខាភិបាល​មូលដ្ឋាន៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ