EU ផ្អាកបង្កើតមណ្ឌលពាណិជ្ជកម្មសេរីជាមួយអ៊ុយក្រែន

EU ផ្អាកបង្កើតមណ្ឌលពាណិជ្ជកម្មសេរីជាមួយអ៊ុយក្រែន - ảnh 1
EU ផ្អាកបង្កើតមណ្ឌលពាណិជ្ជកម្មសេរីជាមួយអ៊ុយក្រែន

(VOVworld)-នាថ្ងៃទី២៩កញ្ញា ក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) បានអនុម័តលើ សេចក្តីសម្រេចចិត្តដោយផ្អាកការអនុវត្តន៍លក្ខខ័ណ្ឌទាក់ទិនដល់“មណ្ឌល
ពាណិជ្ជកម្មសេរីដ៏ទូលំទូលាយនិងគ្រប់ជ្រុងជ្រោយ”  ក្នុងកិច្ចព្រមព្រៀង ដែល
ប្លុកនេះ បានចុះហត្ថលេខាជាមួយអ៊ុយក្រែនដែលអស់សុពលភាពនាថ្ងៃទី៣១ធ្នូ
ឆ្នាំ២០១៥។ ការពន្យាពេលនេះ ទទួលបានក្នុងការពិគ្រោះយោបល់ត្រីភាគីរវាង
រុស្ស៊ី អ៊ុយក្រែន និងEU នៅទីក្រុងBrussels ប៊ែលហ្សីកនាថ្ងៃទី១២កញ្ញា។ ក្រុម
ប្រឹក្សា EU ក៏បានឲ្យដឹងដែរថា កិច្ចព្រមព្រៀងរវាង EU និង អ៊ុយក្រែននិងបាន អនុវត្តន៍តាមដំណាក់កាលចំនួន២ ក្នុងនោះលើកលែងតែផ្នែកទាក់ទិន ដល់ការ
បង្កើតមណ្ឌលពាណិជ្ជកម្មសេរី ដែលបានផ្អាកជាបណ្តោះអាសន្នដល់ថ្ងៃទី
 ១មករាឆ្នាំ២០១៦។ ក្នុងរយៈពេលផ្អាកដំណើការបង្កើតមណ្ឌលពាណិជ្ជកម្ម
សេរីនេះ ភាគីនានានឹងមានការពិគ្រោះយោបល់ជាបន្ត ដើម្បីស្វែងរកចម្លើយ ចំពោះក្តីបារម្ភពីសំណាក់រុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ