EU ពន្យាពេលបទដាក់ ទណ្ឌកម្មចំពោះរដ្ឋ អំណាចស៊ីរី

(VOVworld) – នាថ្ងៃទី ៣១ ឧសភា សហភាពអឺរ៉ិប (EU) បានពន្យាពេល ១ ឆ្នាំ ទៀតចំពោះបទដាក់ទណ្ឌកម្មចំពោះរដ្ឋអំណាចនៃប្រធានាធិបតីស៊ីរី លោក
Bashar al-Assad ដល់ថ្ងៃទី ១ មិថុនា ឆ្នាំ ២០១៤។ ទាក់ទិនដល់ការលប់ចោល បទដាក់ទណ្ឌលម្មផ្តល់អាវុធសំរាប់ភាគីប្រឆាំងនៅស៊ីរី អ្នកនាំពាក្យនៃតំណាង ជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសរបស់ EU លោក Michael
Mann បានសង្កត់ធ្ងន់ថា៖ ការផ្តល់អាវុធណាមួយទៅឲ្យស៊ីរីសុទ្ធតែត្រូវបានដំណើរ
ការក្នុងលក្ខ័ណៈតឹងរឹងនិងគោរពតាមក្រមប្រតិបត្តិរបស់ EU អំពី ការនាំចេញ
អាវុធ។ នាថ្ងៃដ៏ដែល ឧបការីទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសរបស់
ប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov បានឡើងសម្លេងការពារសិទ្ធិផ្តល់អាវុធ
របស់មូស្គូឲ្យរដ្ឋាភិបាលស៊ីរី។ ទន្ទឹមនឹងនោះ រុស្ស៊ីចាត់ទុកថា៖ EU បានអនុញ្ញាត្ត
លប់ចោលបទដាក់ទណ្ឌកម្មផ្តល់អាវុធចំពោះភាគីប្រឆាំងនៅស៊ីរអាចបំផ្ញាញការ
ខំប្រឹងប្រែងរៀបចំសន្និសីទសន្តិភាពសំដៅដោះស្រាយវិបត្តិនៅស៊ីរី៕

EU ពន្យាពេលបទដាក់ ទណ្ឌកម្មចំពោះរដ្ឋ អំណាចស៊ីរី  - ảnh 1
EU)បានពន្យាពេល ១ ឆ្នាំ ទៀតចំពោះបទដាក់ទណ្ឌកម្មចំពោះរដ្ឋអំណាចនៃប្រធានាធិបតីស៊ីរី លោក Bashar al-Assad (Image: Vietnamplus)


ប្រតិកម្មទៅវិញ

ផ្សេងៗ