EU ព្រមានរដ្ឋអំណាចអាមេរិកអំពីផែនការសន្តិភាពនៅមជ្ឈឹមបូព៌ា

(VOVWORLD) -

នាថ្ងៃទី ១៨ ខែធ្នូ ប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU)ចំនួន ៨ (បារាំង ហូឡង់ ប៉ូឡូញ ស៊ុយអែត អង់គ្លេស បែលហ្ស៊ិក អាល្លឺម៉ង់ និងអ៊ីតាលី) បានចេញសេចក្តីថ្លែងការណ៍រួមដោយព្រមានអាមេរិក មុនពេលរដ្ឋអំណាចប្រធានាធតិបតីអាមេរិក លោក Donald Trump ត្រៀមរៀបចំប្រកាសផែនការសន្តិភាពមជ្ឈឹមបូព៌ា សំដៅដោះស្រាយជម្លោះរវាង អ៊ីស្រាអែល និង ប៉ាឡេស្ទីន។

បណ្ដាប្រទេស EU និង ក្រុមប្រឹក្សារសន្តិសុខអង្គការសហប្រជាជាតិសុទ្ធតែបានព្រមានថា មិនថាផែនការសន្តិភាពណា ដែលមិនពិចារណៈដល់ "បញ្ហាដែលបានអន្តរជាតិស្រុះចិត្តគំនិត" ជាពិសេសគឺដំណោះស្រាយរដ្ឋពីរ ដែលផ្អែកលើខ្សែព្រំដែនឆ្នាំ ១៩៦៧ ដោយមានយេរូសាឡឹមជារដ្ឋធានីនៃរដ្ឋទាំងពីរ និងមាន "គ្រោះអាសន្នទទួលបរាជ័យ ហើយត្រូវថ្កោលទោស"។ សេចក្តីថ្លែងការណ៍រួមនេះក៏បានអះអាងសារជាថ្មិថា" EU ប្រកាន់ខ្ជាប់កិច្ចសន្យាយ៉ាងមុតមាំចំពោះបញ្ហាដែលបានអន្តរជាតិស្រុះចិត្តគំនិតសម្រាប់ខឿនសន្តិភាពដ៏រឹងមាំ និងយូរអង្វែងនៅមជ្ឈឹមបូព៌ាដោយផ្អែកលើច្បាប់អន្តរជាតិ សេចក្ដីសម្រចចិត្តទាក់ទិននានារបស់អង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ